ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​ ឌី រ័ត្នខេមរុណ ​អំពាវនាវដល់ពលរដ្ឋ​ទៅចុះឈ្មោះបោះឆ្នោត

7 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ អ​ភិបាលរងខណ្ឌមានជ័យ ​លោកឌី រ័ត្នខេមរុណ ​បាន​ថ្លែង​ប្រាប់ដល់ពលរដ្ឋក្នុង​មូលដ្ឋាន អោយ​ចូលរួមទៅ​ចុះ

រាជធានីភ្នំពេញ ៖ អ​ភិបាលរងខណ្ឌមានជ័យ ​លោកឌី រ័ត្នខេមរុណ ​បាន​ថ្លែង​ប្រាប់ដល់ពលរដ្ឋក្នុង​មូលដ្ឋាន អោយ​ចូលរួមទៅ​ចុះ​​ឈ្មោះបោះឆ្នោតអោយបានគ្រប់គ្នា ​ដើម្បីបំពេញកាតព្វកិច្ចជាពលរដ្ឋ ​និងត្រៀមបោះឆ្នោត​ជូន​គណបក្ស​ណា​ដែល​ខ្លួន​ស្រលាញ់ និងគាំទ្រ ។

ការថ្លែងរបស់លោកអភិបាលរងទៅកាន់ពលរដ្ឋ ​ធ្វើឡើងនៅក្នុងពិធីចែកអំណោយ​មនុស្សធម៌របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិតជូន​ដល់​ពលរដ្ឋទីទ័លក្រ ​ចំនួន៤៥គ្រួសារ ​រស់នៅក្នុងសង្កាត់បឹងទំពុន​ ខណ្ឌមានជ័យ។ ក្នុងឱកាសនេះដែរ ​លោកឌី រ័ត្នខេមរុណ ប្រធាន​អនុសាខាកាកបាទក្រហមកម្ពុជាប្រចាំខណ្ឌមានជ័យ ​បានមានប្រសាសន៍អោយដឹងថា​ ការនាំយកអំណោយ​ចែកជូនបងប្អូន​នៅ​ពេលនេះ ​គឺជាការមើលឃើញជាក់ស្តែងពីសុខទុក្ខលំបាករបស់បងប្អូន​ ពីសំណាក់កាកកបាទក្រហមកម្ពុជា ​ដែលមានសម្តេចកិត្តិ​ព្រឹទ្ធបណ្ឌិត​ប៊ុនរ៉ានី ​ហ៊ុនសែន ជាប្រធាន ។​ ឈ្លៀតក្នុងឱកាសដដែលនោះ ​លោកប្រធានអនុសាខា​ បានមានប្រសាសន៍ ផ្ញើក្តីនឹក​រលឹកយ៉ាងក្រៃលែងផងដែរ ​ពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានី ​ហ៊ុនសែន ជូនចំពោះបងប្អូន ។ ​លោក ឌី រ័ត្នខេមរុណ​បន្តថា ថ្វីត្បិតតែពេលនេះសម្តេច​មិនមានវត្តមាននៅទីនេះពិតប្រាកដមែន ​ប៉ុន្តែចិត្តរបស់សម្តេចតែងឋិតនៅក្បែរបងប្អូនជានិច្ច ​ដែលលោក​តែងតែក្រើនរំលឹកដល់មន្ត្រីក្រោមឱវាទ​អោយធ្វើយ៉ាងណាត្រូវយកចិត្តទុកដាក់ខ្ពស់ទៅលើ​ប្រជាពលរដ្ឋក្រីក្រលំបាកតោកយ៉ាក ចាស់ជរា ​អ្នកកើតជំងឺងឺរុំារៃ ​និងជាពិសេសជនមានផ្ទុកមេរោគអេដស៍ ​ព្រោះសុខទុក្ខរបស់ពលរដ្ឋកម្ពុជា ​គឺជាសុខទុក្ខ​របស់សម្តេច​កិត្តិព្រឹទ្ធិបណ្ឌិត ​ប៊ុន ​រ៉ានី ​ហ៊ុន ​សែន ដូចគ្នា ។

អំណោយដែលត្រូវបានចែកជូន ​ក្នុងមួយគ្រួសារៗ ទទួលបាន៖​ អង្គរមួយបាវ​ទម្ងន់៣០គីឡូក្រាម​ ​ទឹកត្រី១យួរ ​ទឹកស៊ីអ៊ីវ០១យួរ ត្រីខ០១យួរ ​ស្ករស០១គីឡូក្រាម​ ទឹកដោះគោ២កំប៉ុង ​មីយើង០១កេស ​ឃីដ​១ឈុត ( មុង ភួយ ក្រមា )​ និងថវិកា៣ម៉ឺនរៀល ៕