ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កាក​បាទក្រហម​កម្ពុជា​ខេត្ត​ត្បូងឃ្មុំ នាំអំណោយ​ជូនស្ត្រី​រលាក​ទឹកសម្ល​ពេញ​ខ្លួន​

7 ឆ្នាំ មុន

ខេត្តត្បូងឃ្មុំ ៖ សេចក្តីរាយការណ៍​​ឱ្យ​ដឹងថា កាល​ពី​​ព្រឹក​ថ្ងៃ​ទី​២០ ​តុលា ​​២០១៦ នេះ សាខា​កាកបាទក្រហមកម្ពុជា​​​ខេត្ត​ត្បូងឃ្មុំ ​​​រួម​ជាមួយ​​លោក​អភិបាលស្រុក, លោក​មេឃុំ, លោក​មេ​​ភូមិ បាន​​​អញ្ជើញ​ចុះ​​សួរ​សុខ​ទុក្ខ និង​នាំ​យក​​អំណោយ​មនុស្សធម៌មួយ​ចំនួន​ ជូន​ដល់​​ស្ត្រី​រង​គ្រោះម្នាក់​​ ដែល​​​​​​បាន​​រលាក​​​​ទឹក​​​សម្លរ​កំពុង​ពុះ ក្នុងពេល​​គាត់​ងងឹតមុខ​ដួល បណ្តាលឱ្យ​គាត់​ត្រូវ​ប៉ះពាល់​ដល់​សុខ

ខេត្តត្បូងឃ្មុំ ៖ សេចក្តីរាយការណ៍​​ឱ្យ​ដឹងថា កាល​ពី​​ព្រឹក​ថ្ងៃ​ទី​២០ ​តុលា ​​២០១៦ នេះ សាខា​កាកបាទក្រហមកម្ពុជា​​​ខេត្ត​ត្បូងឃ្មុំ ​​​រួម​ជាមួយ​​លោក​អភិបាលស្រុក, លោក​មេឃុំ, លោក​មេ​​ភូមិ បាន​​​អញ្ជើញ​ចុះ​​សួរ​សុខ​ទុក្ខ និង​នាំ​យក​​អំណោយ​មនុស្សធម៌មួយ​ចំនួន​ ជូន​ដល់​​ស្ត្រី​រង​គ្រោះម្នាក់​​ ដែល​​​​​​បាន​​រលាក​​​​ទឹក​​​សម្លរ​កំពុង​ពុះ ក្នុងពេល​​គាត់​ងងឹតមុខ​ដួល បណ្តាលឱ្យ​គាត់​ត្រូវ​ប៉ះពាល់​ដល់​សុខ​ភាព​ មិន​មាន​កម្លាំងកាយគ្រប់គ្រាន់ ចេះ​តែខ្សោយ​ទៅៗមក​ដល់​សព្វ​ថ្ងៃនេះ​​ ។

ស្ត្រីរង​គ្រោះ​ខាងលើ មាន​ឈ្មោះ​លី សេង​មួយ ​អាយុ​៤៧ឆ្នាំ មានទីលំ​នៅ​​ក្នុងភូមិ​ត្រពាំង​ប្ញ​ស្សី ឃុំរ​កា​ព​​ប្រាំ ស្រុក​ត្បូងឃ្មុំ ​​បាន​របួស​​​​រលាក​ទឹក​សម្លរ​កន្លងមក ​​បណ្តាល​ឱ្យ​​នៅ​ពិការ​ភាព​ មិន​អាច​ប្រកប​មុខរបរ​​បាន ហើយ​ត្រូវ​​ចិញ្ចឹម​ម្តាយ​ចាស់ជរា​​ម្នាក់​ទៀត​ផង​​។

អំណោយ​ដែលត្រូវផ្តល់​ជូន​​រួម​មាន​ អង្ករ​៥០​គីឡូក្រាម​, មី​១​កេះ​, ទឹក​សុទ្ធ​២​កេះ​, ទឹកត្រី​១​យួរ​, ទឹក​ស៊ីអ៊ីវ​​១​យួរ​, ត្រីខ​១០​កំប៉ុង​, មុង​១, ភួយ​១, កន្ទេល​១, ខ្នើយ​១, កា​ធុន​១, ឆ្នាំងបាយ​១, កំសៀវ​ទឹក​១, សូទឹកកក​១, ចានស្រាក់​១, កាទឹក​១, កន្ថោ​១, និង​ថវិកា​១០​ម៉ឺន​រៀល ។

គួររំលឹកថា ស្ត្រី​ម្នាក់​ឈ្មោះ​លី សេង​មួយ អាយុ​៤៧ឆ្នាំ មាន​ទីលំនៅ​ក្នុង​ភូមិ​ត្រពាំង​ប្ញ​ស្សី ឃុំ​រកា​ព​ប្រាំ ស្រុក​ត្បូងឃ្មុំ បានដួល​​ងងឹតមុខ​លើ​ឆ្នាំងសម្ល​រ​កំពុង​តែ​​ពុះ បណ្តាល​ឱ្យ​រង​របួស​រលាក​រលេះរលួយ​ពេញ​ខ្លួនប្រាណ ដោយសារ​តែ​ស្ថានភាព​ជីវភាព​ក្រីក្រ​ខ្វះខាត​លុយ​សម្រាប់​ព្យាបាល​នោះ ក៏​ត្រូវ​លោក​អ៊ំ​ជា​មេឃុំ​រកា​ព​ប្រាំ បាន​ស្នើ​សុំ​ទៅ​លោក​ប្រធាន​កាកបាទក្រហម​ស្រុក​ត្បូងឃ្មុំ កាលពី​វេលា​ព្រឹក​ថ្ងៃ​ទី​១៦ តុលា ២០១៥ ដើម្បី​សុំ​ជួយ​ឧបត្ថម្ភ​ថវិកា​សំរាប់​ព្យាបាល ដែល​កំពុង​មាន​សភាព​ធ្ងន់ធ្ងរ​ដេក​នៅ​លើ​គ្រែ​តែ​ប៉ុណ្ណោះ ។

លោក​វរសេនីយ៍ត្រី ឡុ​ង សា​រិ​ន អធិការរង​នគរបាល​ស្រុក​ត្បូងឃ្មុំ​បានឱ្យ​ដឹង​ថា កាលពី​ថ្ងៃ​ទី​១០ តុលា ២០១៥ កន្លង​ទៅ ស្ត្រីរ​រង​គ្រោះ​បាន​រៀបចំ​ដាំបាយ និង​សម្ល​រមួយ​ឆ្នាំងសម្រាប់​យក​ទៅ​ប្រគេន​ដល់​ព្រះសង្ឃ​ក្នុង​រដូវ​ភ្ជុំបិណ្ឌ ប៉ុន្តែ​ចៃដន្យ​ស្ត្រី​ឈ្មោះ​មួយ បាន​ងងឹតមុខ ជា​ហេតុ​បណ្តាល​ឱ្យ​ដួល​ទៅ​លើ​ឆ្នាំ​សម្ល​កំពុង​តែ​ពុះ បណ្តាល​ឱ្យ​រលាក​ក្តៅ​ក្រហល់ក្រហាយ​ស្រែក​ទ្រហោយំ ហើយ​ក៏​ខកខាន​ទៅ​វត្ត  ។

លោក​បន្ត​ថា ដោយសារ​តែ​ជីវភាព​ក្រីក្រ ស្ត្រី​រង​គ្រោះ​នេះ​មិន​មាន​ថវិកា​សម្រាប់​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ទេ គឺ​បាន​សំងំ​នៅផ្ទះ​ហើយ​រហូត​មក​ដល់​ព្រឹក​ថ្ងៃ​ទី​១៦ តុលា ស្ថានភាព​រលាក​ទឹក​សម្ល​នោះ​កាន់តែ​ធ្ងន់ធ្ងរ​ទៅ​ៗ ។  ដោយ​ឃើញ​បែប​នេះ ទើប​លោក​មេឃុំ​រកា​ព​ប្រាំ​បាន​ស​សេរ​លិខិត​មួយ​ច្បាប់ មក​កាន់​ប្រធាន​កាកបាទក្រហម​ស្រុក​ត្បូងឃ្មុំ ដើម្បី​ឱ្យ​ជួយ​អន្តរាគមន៍​ផ្តល់​ជា​ថវិកា ។

លោក​អ៊ុំ ជា​មេឃុំ​រកា​ព​ប្រាំ​បាន​ប្រាប់​ថា ក្រោយ​ពីរ​លាក​ពេញ​ខ្លួន ត្រូវ​បាន​អ្នក​ភូមិ​ជួយ​បញ្ជូន​ទៅ​មណ្ឌល​សុខភាព រួច​បញ្ជូន​បន្ត​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ខេត្ត​សម្រាក​បាន​តែ​១​ថ្ងៃ ក៏​បញ្ជូន​ត្រឡប់​មក​ផ្ទះ​វិញ ព្រោះ​មិន​មាន​អ្នក​ណា​ម្នាក់​នៅ​កំដរ ។  ដោយ​រាល់ថ្ងៃ​បាន​ពេទ្យ​មណ្ឌល​សុខភាព​រកា​ព​ប្រាំ​ជួយ​ព្យាបាល និង​ឃើញ​ពី​ការ​លំបាក​ពេក ត្រូវ​អាជ្ញាធរ​បាន​ជួយ​រាយ​លុយ​ពី​អ្នក​ភូមិ​ជាង​១០​ម៉ឺន​រៀល យក​ទៅ​ជូន​សម្រាប់​ចំណាយ​លើ​ថ្នាំសង្កូវ ។