ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អត្ថប្រយោជន៍​របស់​ផ្លែ​ម្រះ​ចំពោះ​សុខភាព

7 ឆ្នាំ មុន

រសជាតិ​ខុស​ពី​គេ​របស់​ម្រះ​អាច​ជា​រសជាតិ​ដែល​ជាទី​ពេញ​និយម​សម្រាប់​មនុស្ស​មួយ​ចំនួន​។ ប៉ុន្តែ​មាន​មនុស្ស​ជា​ច្រើន​មិន​ចូល​ចិត្ត​បរិភោគ​ផ្លែ​នេះ​ដែរ ដោយសារ​វា​មាន​រសជាតិ​ល្វីង និង​រូបរាង​មិនល្អ​មើល ។ ទោះជា​យ៉ាងណា​ក្តី

រសជាតិ​ខុស​ពី​គេ​របស់​ម្រះ​អាច​ជា​រសជាតិ​ដែល​ជាទី​ពេញ​និយម​សម្រាប់​មនុស្ស​មួយ​ចំនួន​។ ប៉ុន្តែ​មាន​មនុស្ស​ជា​ច្រើន​មិន​ចូល​ចិត្ត​បរិភោគ​ផ្លែ​នេះ​ដែរ ដោយសារ​វា​មាន​រសជាតិ​ល្វីង និង​រូបរាង​មិនល្អ​មើល ។ ទោះជា​យ៉ាងណា​ក្តី ម្រះ​សំបូរ​ទៅ​ដោយ​អាហារូបត្ថម្ភ ល្អ​ៗ​ជា​ច្រើន ហើយ​វា​ជា​គំនិតល្អ​ក្នុង​ការ​បន្ថែម​វា​ទៅ​ក្នុង​មុខម្ហូប​ប្រចាំ​ស​ប្តា​ហ៍​របស់​អ្នក ។

១-​ជួយ​គ្រប់គ្រង​ជំងឺ​ទឹកនោមផ្អែម
ប្រសិនបើ​អ្នកមាន​ប្រវត្តិ​គ្រួសារ​ធ្លាប់​កើត​ជំងឺ​ទឹកនោមផ្អែម ឬ​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ ២ ផ្លែ​ម្រះ​ពិតជា​អាច​ជួយ​អ្នក​បាន ។ សារធាតុ​ដែល​បាន​ចម្រាញ់​ពី​ម្រះ គេ​ជឿ​ថា​មាន​រចនាសម្ព័ន្ធ​ស្រ​ដៀង​គ្នា​ទៅ​នឹង​អាំង​ស៊ុ​យ​លី​ន​របស់​សត្វ និង​អាច​បន្ថយ​កម្រិត​ជាតិ​ស្ករ​នៅ​ក្នុង​ឈាម​ចំពោះ​អ្នក​ដែល​មាន​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ ២ ។ ការ​សិក្សា​មួយ​នៅ​ឆ្នាំ​២០០០ អ្នកជំងឺ​ដែល​បរិភោគ​ម្រះ​ចំនួន ២០០០ មី​ល្លី​ក្រាម​ប្រចាំ​ថ្ងៃ​មានការ​ធ្លាក់​ចុះ​កម្រិត fructosamine យ៉ាង​ខ្លាំង និង​មាន​ផល​ប៉ះពាល់​ពី​ជាតិ​ស្ករ​ទាប​ក្នុង​ឈាម​តិចតួច​។ អ្វី​ដែល​អ្នក​ត្រូវ​ចង​ចាំ គឺ​ម្រះ​មិន​ប្រើ​ជំនួស​ការ​លេបថ្នាំ​ទេ ។

២-​ល្អ​ចំពោះ​សុខភាព​ភ្នែក
វីតាមីន A គឺជា​សារធាតុចិញ្ចឹម​ដែល​ល្អ​ចំពោះ​ភ្នែក​របស់​អ្នក ។ ក្រៅពី​ជួយ​ទប់ស្កាត់​ការ​កើត​ជំងឺភ្នែកឡើងបាយ ឬ​ខ្វាក់មាន់ វីតាមីន​នេះ​ជា​ទូទៅ​ជំរុញ​អោយ​ភ្នែកមាន​សុខភាព​ល្អ ។ វា​ចាំបាច់​សម្រាប់​មុខងារ​ធម្មតា​នៃ​កញ្ចក់ភ្នែក និង​ភ្នាស​ត្របកភ្នែក​របស់​អ្នក ។ ការ​បរិភោគ​ម្រះ​ផ្តល់​ឲ្យ​អ្នក​ជិត​មួយ​ភាគ​បី​នៃ​វីតាមីន A ដែល​រាង​កាយ​អ្នក​ត្រូវការ​ជា​រៀងរាល់ថ្ងៃ ។

៣-​ជំនួយ​ឆ្អឹង និង​ការពារ​ជំងឺ​ពុក​ឆ្អឹង
ផ្លែ​ម្រះ​សម្បូរ​ទៅ​ដោយ​វីតាមីន K ដែល​ជា​សារធាតុចិញ្ចឹម​ចាំបាច់​ក្នុង​ការ​សាងសង់​ឆ្អឹង​។ បើ​គ្មាន​វីតាមីន​នេះ ជាតិ​កាល់ស្យូម​ដែល​អ្នក​បាន​បរិភោគ​នឹង​មិន​អាច​ជួយ​ឆ្អឹង​អ្នក​បាន​ច្រើន​ទេ ដោយសារ​តែ​វា​ត្រូវការ​វីតាមីន K ដើម្បី​ធ្វើ​ឲ្យ​ភាព​តាន់​នៃ​ឆ្អឹង​របស់​អ្នកមាន​ភាព​ប្រសើរ​ឡើង ។ អ្នក​នឹង​អាច​ជៀស​ផុត​ពី​ជំងឺ​ពុក​ឆ្អឹង និង​ជំងឺ​រលាក​សន្លាក់ឆ្អឹង ប្រសិន​បើ​អ្នក​ទទួលទាន​វីតាមីន​នេះ​បាន​គ្រប់គ្រាន់ និង​កាត់​បន្ថយ​ឱកាស​ក្នុង​ការ​ប្រេះ​ឆ្អឹង​។ ដូច្នេះ​ប្រសិនបើ​អ្នក​មិន​ចង់​មាន​បញ្ហា​ឆ្អឹង ម្រះ​អាច​ជា​ដំណោះស្រាយ​ដ៏​ល្អ​សម្រាប់​អ្នក ។

៤-​ល្អ​ចំពោះ​ថ្លើម
ម្រះ​ត្រូវ​បាន​គេ​ប្រើ​ជា​ភេសជ្ជៈ​ប៉ូវ​ថ្លើម ដោយសារ​តែ​សមត្ថភាព​របស់​វា​ក្នុង​ការ​ជួយ​ដល់​ការ​រំលាយ​អាហារ បន្សុទ្ធ​ឈាម និង​បំបាត់​ជាតិពុល​ពី​រាង​កាយ ។ យោង​តាម​ការ​ប្រើប្រាស់​ឱសថ​បុរាណ​របស់​ចិន ជាតិ​ល្វីង​របស់​ម្រះ​អាច​ជួយ​បញ្ចុះ​កំ​ដៅ​នៅ​ក្នុង​ខ្លួន ដែល​វា​មាន​តួនាទី​បំបាត់​ជាតិពុល​ពី​ធម្មជាតិ និង​ធ្វើ​ឲ្យ​មាន​តុល្យភាព​ក្នុង​រាង​កាយ ។ វីតាមីន K របស់​ម្រះ​ក៏​ជួយ​យ​កាត់​បន្ថយ​ផង​ដែរ​នូវ​ការ​ហូរ​ឈាម​ក្នុង​ថ្លើម ។

៥-​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺមហារីក
ម្រះ​ផ្តល់​ក្តី​សង្ឃឹម​ដល់​អ្នកមាន​ជំងឺមហារីក​។ ផ្នែក​ផ្សេង​គ្នា​នៃ​ម្រះ​ត្រូវ​បាន​គេ​ប្រើ​នៅ​ក្នុង​ការ​ស្រាវជ្រាវ​ប្រឆាំង​នឹង​ជំងឺមហារីក​គ្រាប់​ឈាម​។ ការ​សិក្សា​ទាំងនេះ​បាន​រក​ឃើញ​ថា បន្លែ​មួយ​ប្រភេទ​នេះ​មាន​ឥទ្ធិពល​ក្នុង​ការ​សម្លាប់​កោសិកា​ជំងឺមហារីក​គ្រាប់​ឈាម HL60 របស់​មនុស្ស​។

៦-​ជួយ​សម្រក​ទម្ងន់ និង​កាត់​បន្ថយ​ជាតិ​ខ្លាញ់
ការ​សិក្សា​បាន​រក​ឃើញ​ថា ម្រះ​អាច​កាត់​បន្ថយ​ការ​ប្រមូលផ្តុំ​ជាតិ​ខ្លាញ់​ជាលិកា​នៅ​ក្នុង​ខ្លួន​របស់​អ្នក ។ នេះ​គឺជា​សមត្ថភាព​របស់​ម្រះ​ដើម្បី​ជំរុញ​ការ​បំបែក​ជាតិ​ខ្លាញ់ និង​រារាំង​ការ​សំយោគ​អាស៊ីត​ខ្លាញ់​ឬ​ទ្រី​គ្លី​សេ​រីត ធ្វើ​ឱ្យ​វា​ក្លាយជា​ជម្រើស​ដ៏​ល្អ​សម្រាប់​នរណា​ម្នាក់​ដែល​មាន​ផែនការ​សម្រក​ទម្ងន់ ៕