ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កុំ​ភ្លេច​…​ជង់​មិន​ភ្លេច​កុក​ទេ !

7 ឆ្នាំ មុន

គ្រប់​ជនល្មើស​សង្ស័យ​ទាំងឡាយ ដែល​ត្រូវ​ចាប់ខ្លួន​…​មិន​ដែល​សុខចិត្ត​ដេក​គុក​ម្នាក់ឯង​ទេ​…​សុទ្ធតែ​ឆ្លើយ​ប្រាប់​ឈ្មោះ​បក្សពួក​ទាំងអស់​…​

គ្រប់​ជនល្មើស​សង្ស័យ​ទាំងឡាយ ដែល​ត្រូវ​ចាប់ខ្លួន​…​មិន​ដែល​សុខចិត្ត​ដេក​គុក​ម្នាក់ឯង​ទេ​…​សុទ្ធតែ​ឆ្លើយ​ប្រាប់​ឈ្មោះ​បក្សពួក​ទាំងអស់​…​រឿង​អី​អញ​ជាប់គុក​ម្នាក់ឯង​…​រឿង​អី​ឯងដេក​ស្រួល​នៅផ្ទះ​…​មាន​ស្រី​មាន​ស្រា​…​អញ​ជាប់គុក​ម្នាក់ឯង​…​។

ក្រឡេក​មើលទៅ​បក្ស​សង្គ្រោះ​ជាតិ មាន​មេ​ពីរ​នាក់​…​សុទ្ធតែ​វៃឆ្លាត​…​អង់អាច ក្លាហាន​ហួស​ពី​ខ្លា​ហែក​…​។ មេ​ធំ​រត់ចោលស្រុក​ទៅ​ស្រែក​ពី​នាយ​…​មេ​រង​ទៅ​សម្ងំ​ក្នុង​រូង​…
តាម​ទ្រឹស្តី​ដែល​ចេះ​ចាំ​គ្រប់​គ្នា​ចែង​ថា​…​ចង្កឹះ​មួយ​បាច់​សត្រូវ​កាច់​មិន​បាក់​ទេ​…​ប្រ​សិន​ហូត​មួយ​ៗ​កាច់​បាក់​ខ្ទេច ។

ប្រហែលជា​មិន​ទាន់​យឺត​ពេល​ទេ​…​មុន​នេះ​មេ​បក្ស​រង​បាន​ប្រ​កូក​ប្រកាស​ឱ្យ​មេ​ធំ​បក្ស​វិល​វិញ​…​រួម​គ្នា​តស៊ូ​មតិ ទើប​ឈ្នះសត្រូវ​ទាំងឡាយ​…​ទោះបី​ដឹង​ថា មាន​ភ្លើង​ក្រហម​កំពុង​រាំងផ្លូវ​ក៏​ដោយ ។

ចំណែក​មេ​ធំ​បក្ស​ក៏​បាន​ប្រ​ឡុ​យ​ពាក្យ​ពី​ចម្ងាយ​ដែរ​ថា នឹង​វិល​វិញ​…​។
ថា​មិន​ត្រូវ​ទេ ពេល​នេះ​…​ជង់​មិន​ភ្លេច​កុក​ទេ​…​បើ​ហ៊ាន​វិលវិញ​មែន​…​មិន​ខុស​ពី​វិល​រក​ជង់​ឡើយ​…​។

ឬ​មួយ​ចង់​ភ្លក់​រសជាតិ​ទ្រឹស្តី​…​ចង្កឹះ​មួយ​បាច់​កាច់​មិន​បាក់​…​ឬ​មួយ​ក៏​យល់​ឃើញ​ថា បើ​ជាប់គុក ជាប់​ទាំងអស់​គ្នា​…​កុំ​អញ​ជាប់គុក ឯង​យករួចខ្លួន ?​…​មិន​ត្រូវ​ទេ ? មេ​បក្ស​រង​មិន​ល្ងង់​ទេ​…​ព្រោះ​ដឹងខ្លួន​ដោយ​ខ្លួនឯង​ហើយ​…​ទើប​អន្ទង​ហៅ​មក​…​ហេ ! ហេ !

ងាក​ទៅ​ពិនិត្យ​ឥរិយាបថ​បក្ស​កាន់​អំណាច​វិញ​…​ប្រកាស​ហើយ​ប្រកាស​ទៀត​ថា​…​មិនមែន​រឿង​នយោបាយ​ខ្មោច​យ៍​អី​ទេ​…​វា​ជា​រឿង​បុគ្គល​ជាមួយ​ច្បាប់​…​រឿង​បរិហារកេរ្តិ៍​…​មាន​តែ​គោរព​ច្បាប់​ទេ​ទើប​អស់​កង្វល់​…​ទើប​ជួបជុំ​គ្នា​នៅ​ពេល​ក្រោយ​…​ទើប​ក្រោយ​ភ្លៀង​មេឃ​ស្រឡះ​…​បើ​រឿង​នយោបាយ​ប្រែប្រួល​ឆាប់​…​ឯ​រឿង​បុគ្គល​ត្រូវ​គោរព​ច្បាប់​…តាម​ទស្សនៈ​របស់​អា​ឡេវ​…​ជង់​អត់​ភ្លេច​ទេ​លោក​កុក​…​បើ​មិន​ទាន់​ចង់​ជាប់គុក​ក្រៅ​នយោបាយ​ទេ​…​កុំ​ប្រកាច់​ឆាប់​មក​អី​…!
           អា​ឡេវ