ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ចែក​អំណោយ​​ជូន​​​​ពលរដ្ឋ​​ក្រីក្រក្នុងខណ្ឌមានជ័យ​

7 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ កាលពី​ព្រឹក​ថ្ងៃ​ទី​១៦ តុលា ​​ប្រជាពលរដ្ឋ​រស់នៅ​សង្កាត់​បឹង​ទំ​ពុន ​ខណ្ឌមានជ័យ ​រាជធានី​ភ្នំពេញ ​បាន​ទទួល​នូវ​អំណោយ​ជា​សម្ភារៈ​គ្រឿង​ឧបភោគ-បរិភោគ​មួយ​ចំនួន​ ដែល​អំណោយ​ទាំង​អស់នេះ​ ជា​ការ​រៀបចំ​ពី​សំណាក់​អង្គការ​ «ខ្ញុំ​ខ្មែរ»​សហ​ការ​ជាមួយ​តារាចម្រៀង​មួយ​ចំនួន​ ​។

រាជធានីភ្នំពេញ ៖ កាលពី​ព្រឹក​ថ្ងៃ​ទី​១៦ តុលា ​​ប្រជាពលរដ្ឋ​រស់នៅ​សង្កាត់​បឹង​ទំ​ពុន ​ខណ្ឌមានជ័យ ​រាជធានី​ភ្នំពេញ ​បាន​ទទួល​នូវ​អំណោយ​ជា​សម្ភារៈ​គ្រឿង​ឧបភោគ-បរិភោគ​មួយ​ចំនួន​ ដែល​អំណោយ​ទាំង​អស់នេះ​ ជា​ការ​រៀបចំ​ពី​សំណាក់​អង្គការ​ «ខ្ញុំ​ខ្មែរ»​សហ​ការ​ជាមួយ​តារាចម្រៀង​មួយ​ចំនួន​ ​។

ពិធី​នេះ​ មាន​ក្រុមការងារ​អង្គការ «​ខ្ញុំខ្មែរ» ​និង​តារាចម្រៀង​មួយ​ចំនួន​ ​ព្រមទាំង​ឌី​ជេ ​មាន​​លោក​មាស សាលី, ឌី​ជេ​ក្លាំ ព្រមទាំង​អាជ្ញាធរ​ដែនដី​ក្នុង​សង្កាត់​ខណ្ឌ​ខាងលើ​ ​និង​ប្រជាពលរដ្ឋ​ក្រីក្រ​រស់នៅ​ទីតាំងនោះ ​។ ​ចំពោះ​សម្ភារ​គ្រឿង​ ឧបភោគ-បរិភោគ​ទាំង​អស់នេះ​ ជា​ការ​គិតគូរ ​និង​ស្វះស្វែង​ជួយ​ពី​អង្គការ​ខ្ញុំ​ខ្មែរ​ ដែល​តែងតែ​យកចិត្តទុកដាក់​គៀង​គង​ រក​ជំនួយ​ជួយ​ដល់​ប្រជាជន​កម្ពុជា​ទីទាល់​ក្រ​ ។ ​ដោយ​តែងតែ​ចុះ​ជួយ​ប្រាប់​ដំណឹង​ដល់​បងប្អូន ក្នុង​និង​ក្រៅ​ស្រុក​ជា​ពិសេស​ដល់​បងប្អូន​រស់នៅ​ប្រទេស​កូរ៉េ​ ជា​ពលករ​ខ្មែរ​នៅ​ទីនោះ បាន​ជួយ​សហការ​ទ្រទ្រង់​ឲ្យ​មានដំណើរ​ការ​ទៅ​មុខជា​លំដាប់​។

លោក​ឌី​ជេ​ក្លាំ ​ដែល​​ចូលរួម​ជាមួយ​កម្ម​វិធីចែក​អំណោយ​ជាមួយ​អង្គការ​ខ្ញុំ​ខ្មែរ​បាន​ឱ្យ​ដឹង​ថា​ លោក​សប្បាយចិត្ត​ ដែល​បាន​ចូលរួម​ជួយ​ការងារ​សង្គម​ ជាមួយ​អង្គការ​ខ្ញុំ​ខ្មែរ​ខាងលើ​នេះ ​ដែល​រមែង​គិតគូរ​ក​ជំនួយ​ជួយ​ប្រជាជន​ក្រីក្រ​ទីទ័ល នៅ​ពេល​ដឹង​ថា​អត់​ និង​ខ្សត់ខ្សោយ​។

​បើ​ទោះ​ជា​អំណោយ​​ទាំងនេះ​​តិចតួច ​តែ​​ក៏​ជា​សញ្ញា​មួយ​ល្អ​ក្នុង​នាម​ខ្មែរ​ជួយ​ខ្មែរ​ ទោះជា​ខ្មែរ​យើង​នៅ​ដល់​ស្រុក​គេ​ ក៏មិន​ដែល​មើល​រំលង​ពី​ភាព​លំបាក​ទាំង​អស់នេះ​ ដែល​មាន​អ្នក​ក្រីក្រ​នៅ​ក្នុង​សង្គម​កម្ពុជា​យើង​ដែរ​ ។ ​លោក​រំពឹង​ថា​ នៅ​ថ្ងៃក្រោយ​អង្គការ​ខ្ញុំ​ខ្មែរ​​នៅ​តែ​មាន​រូបភាព​ជួយ​សង្គម​យើង​ជា​បន្ត​ទៀត ​ហើយនឹង​ចុះ​ចែក​អំណោយ​ជូន​ដល់​បណ្តា​តំបន់​ផ្សេង​ៗ​ទៀត​ទាំង​ក្រុង ​និង​តាម​បណ្តា​ខេត្ត​នានា​។

លោក​សិរី ​លុ​ច្ស​ ដែល​ជា​តារាចម្រៀង​ម្នាក់​​​​​ដែល​ពី​មុន​ជា​ពលករ​ខ្មែរ​​នៅ​កូរ៉េ​ បាន​ចុះ​មួយ​ជួយ​ចែក​អំណោយ​ជាមួយ​អង្គការ​ខ្ញុំ​ខ្មែរ​បាន​ប្រាប់​ពី​ទឹកចិត្ត​រីករាយ​ថា ​លោក​ពិតជា​មាន​ទឹកចិត្ត​ចង់​ជួយ​ដល់​អង្គការ​ខ្ញុំ​ខ្មែរ ​ដែល​ជា​និច្ចកាល​តែងតែ​ជួយ​ដល់​ជន​ទី​ទ័ល​ក្រ​ដល់​ដៃ​ពលរដ្ឋ​ពិត​ៗ​ ហើយ​លោក​និង​ខិតខំ​រៃ​អង្គាសប្រាក់​ពី​បងប្អូន​ពលករ​នៅ​កូរ៉េ​ជួយ​ដល់​សង្គម​ខ្មែរ​ពិសេស​ជន​ក្ស​ត់​ខ្សោយ​ក្នុង​នាម​ខ្មែរ​ស្រឡាញ់​ខ្មែរ​ ទោះជា​ពេល​នេះ​​ យើង​នៅ​ឆ្ងាយ​ស្រុក​​ក៏​​តែងតែ​នឹក​ដល់​ប្រទេស​កំណើត​ដែរ​។