ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចង់បាន​ស្បែក​ក្មេង​ជាង​វ័យ​សូម​ចៀសវាង​អាហារ​មួយ​ចំនួន

7 ឆ្នាំ មុន

ខណៈ​ពេល​ដែល​អាយុ​របស់​អ្នក​កាន់តែ​កើនឡើង ប៉ុន្តែ​អ្នក​ចង់​រក្សា​ស្បែក​ឲ្យ​នៅ​តែ​មាន​សភាព​ស្រស់ថ្លា​ដូចដែល​អ្នក​តែងតែមាន​មោទនភាព​ដោយសារ​តែ​វា ? ប្រសិនបើ​អ្នក​vvvកំពុង​មានការ​ព្រួយបារម្ភ​ដោយ

ខណៈ​ពេល​ដែល​អាយុ​របស់​អ្នក​កាន់តែ​កើនឡើង ប៉ុន្តែ​អ្នក​ចង់​រក្សា​ស្បែក​ឲ្យ​នៅ​តែ​មាន​សភាព​ស្រស់ថ្លា​ដូចដែល​អ្នក​តែងតែមាន​មោទនភាព​ដោយសារ​តែ​វា ? ប្រសិនបើ​អ្នក​vvvកំពុង​មានការ​ព្រួយបារម្ភ​ដោយសារ​បញ្ហា​លេចឡើង​ដំបូង​នៃ​ស្នាម​ជ្រីវជ្រួញ អ្នក​គួរតែ​ចំណាយពេល​ក្នុង​ការ​ឈ្វេងយល់​ថា​អាហារ​ប្រភេទ​ណា​ដែល​អ្នក​គួរ​ចៀសវាង ដើម្បី​ការពារ​ស្បែក​របស់​អ្នក​មិន​ឲ្យ​ចាស់​មុន​អាយុ ។

ខាងក្រោម​នេះ​ជា​អាហារ ខ្លះ​ៗ​ដែល​ធ្វើ​ឲ្យ​ស្បែក​អ្នក​គ្មាន​ភាព​ស្រស់ថ្លា និង​ឆាប់​ចាស់​ជ្រីវជ្រួញ ។

១-​ជាតិ​ស្ករ​ធ្វើ​ឲ្យ​ស្បែក​វិ​វ​ឌ្ឍ​ទៅ​រក​ភាព​ចាស់​កាន់តែ​លឿន
អាហារ​សម្រន់ ឬ​ភេសជ្ជៈ​ដែល​មាន​ជាតិ​ស្ករ ឬ​ស្ករ​មួយ​ស្លាបព្រា​ដែល​អ្នក​បន្ថែម​ទៅ​ក្នុង​តែ​ពេល​ព្រឹក​របស់​អ្នក​អាច​បំផ្លាញ​ស្បែក​របស់​អ្នក​បាន​។ យោង​តាម​ការ​ស្រាវជ្រាវ វា​គឺជា​ដំណើរការ​នៃ glycation (​នៅ​ពេល​ជាតិ​ស្ករ​ភ្ជាប់​ខ្លួន​វា​ទៅ​នឹង​ភ្នាស​យឺត និង​ស្រទាប់​កូ​ឡា​ជែ​ន​ក្នុង​រាង​កាយ​របស់​អ្នក​) ដែល​វា​មាន​លក្ខណៈ​មិនល្អ​សម្រាប់​ស្បែក​របស់​អ្នក ។ ស្បែក​ដែល​វិ​វ​ឌ្ឍ​ទៅ​រក​ភាព​ចំណាស់​ដោយសារ​តែ​មានការ​ថយ​ចុះ​មុខងារ​កូ​ឡា​ជែ​ន និង​ភាពយឺត​នៃ​ស្បែក ។ ជាតិ​ស្ករ​ដែល​អ្នក​បាន​ទទួលទាន វា​ទៅ​ព​ន្លឿ​ន​ដំណើរការ​ថយ​ចុះ​មុខងារ​នេះ ដោយ​ភ្ជាប់​ទៅ​នឹង​ប្រូ​តេ​អុ​ី​ន​ដែល​ល្អ​ចំពោះ​ស្បែក​ទាំងនេះ ។

២-​គ្រឿង​ស្រវឹង
អ្នក​ប្រហែលជា​ធ្លាប់​បានដឹង​មក​ហើយ​ថា ស្រាក្រហម​ល្អ​ចំពោះ​សុខភាព​បេះដូង ប៉ុន្តែ​អ្វី​ដែល​អ្នក​មិន​ទាន់​ដឹង​នោះ គឺ​ការ​ទទួលទាន​គ្រឿង​ស្រវឹង​ច្រើន​ពេក​អាច​ផ្តល់​ផល​អាក្រក់​ដល់​ស្បែក​របស់​អ្នក ។ វា​ដក​ជាតិ​ទឹក​ចេញពី​ស្បែក ធ្វើ​ឲ្យ​ស្បែក​របស់​អ្នក​រង​ការ​ខូចខាត និង​ព​ន្លឿ​នភា​ព​ចាស់​ដល់​ស្បែក ។ ការ​ព​ន្លឿ​នភា​ព​ចាស់​នេះ មាន​ភាព​ស្រ​ដៀង​គ្នា​ទៅ​នឹង​ការ​បំផ្លាញ​ស្បែក​ដោយសារ​ការ​ជក់បារី ឬ​ការ​នៅ​ក្រោម​កម្តៅ​ព្រះអាទិត្យ​ច្រើន​ពេក ។

៣-​ស្ករ​គ្រាប់
ស្ករ​គ្រាប់​ក៏​ជា​ភ្នាក់ងារ​ព​ន្លឿ​នភា​ព​ចាស់​ដល់​ស្បែក​របស់​អ្នកផង​ដែរ ។ ពណ៌ និង​រសជាតិ​ដែល​ត្រូវ​បាន​គេ​បន្ថែម​ទាំងនោះ​ភាគច្រើន​ជា​សារធាតុ​គីមី ជា​ពណ៌​សំយោគ និង​ជា​រសជាតិ​សិប្បនិមិត្ត ។ ស្ករ​ចម្រាញ់​ដែល​មាន​ក្នុង​ស្ករ​គ្រាប់​បំផ្លាញ​ភាពយឺត និង​ស្រទាប់​កូ​ឡា​ជែ​ន​ក្នុង​ស្បែក​របស់​អ្នក ។ លើស​ពី​នេះ​សារធាតុ​សិប្បនិមិត្ត​ដែល​គេ​បន្ថែម​ក្នុង​ស្ករ​គ្រាប់​អាច​ជា​សារធាតុពុល ។ របប​អាហារ​ដែល​មាន​ជាតិ​ស្ករ​ខ្ពស់​មានការ​ទាក់ទង​នឹង​ការ​ឆាប់​ចាស់ ខណៈ​ពេល​របប​អាហារ​មាន​ជាតិ​ស្ករ​ទាប អាច​កាត់​បន្ថយ​ឱកាស​នៃ​ការ​កើត​មុន ។

៤-​ជាតិ​ខ្លាញ់​ឆ្អែត
ការ​ស្រាវជ្រាវ​បាន​រក​ឃើញ​ថា​របប​អាហារ​ដែល​មាន​ជាតិ​ខ្លាញ់​ច្រើន​ក៏​អាច​ធ្វើ​ឲ្យ​ស្បែក​របស់​អ្នកមាន​បញ្ហា​ដែរ ។ ការ​សិក្សា​មួយ​បាន​រក​ឃើញ​ថា​ការ​បង្កើន​ការ​ទទួលទាន​ជាតិ​ខ្លាញ់​ប្រហែល ១៧ ក្រាម​ក្នុង​របប​អាហារ​អាច​បណ្តាល​ឲ្យ​កោសិកា​ស្បែក​មាន​សភាព​កាន់តែ​អាក្រក់​ឡើង ហើយ​ស្នាម​ជ្រីវជ្រួញ​កាន់តែ​កើនឡើង ដោយ​មិន​គិត​ទាំង​អាយុ BMI និង​កត្តា​ផ្សេង​ទៀត​ដូច​ជា​ការ​ធ្វើ​លំ​ហាត់ប្រាណ និង​ការ​នៅ​ក្រោម​កម្តៅ​ព្រះអាទិត្យ​។ ជាតិ​ខ្លាញ់​ធ្វើ​ឲ្យ​ស្បែក​របស់​អ្នក​វិ​វ​ឌ្ឍ​ទៅ​រក​ភាព​ចាស់​កាន់តែ​លឿន ហើយ​វា​ក៏​ជា​មូលហេតុ​នៃ​ការ​រលាក​ផង​ដែរ ។ ខ្លាញ់​ទាំងនេះ​មាននៅ​ក្នុង​អាហារ fast-food នំ​ឃុ​ក​ឃី នំ​ដូ​ណាត់ នំ​pie នំ​muffins និង​អាហារ​ចៀន ។

៥-​ភេសជ្ជៈ​មាន​ជាតិ​កាហ្វេ​អីុ​ន
ទឹក​ដើរតួ​នាទី​យ៉ាង​សំខាន់​ក្នុង​ការ​រក្សា​ស្បែក​ឲ្យ​មាន​សុខភាព​ល្អ និង​ទន់​រលោង ។ ស្បែក​ដែល​ខ្វះ​ជាតិ​ទឹក អាច​បង្ហាញ​ពី​ភាព​ចាស់​នៃ​ស្បែក​កាន់តែ​លឿន ។ នៅ​ពេល​ដែល​អ្នក​ទទួលទាន​ភេសជ្ជៈ​មាន​ជាតិ​កាហ្វេ​អុ​ី​ន​ច្រើន មិន​ថា​វា​ជា​កាហ្វេ ឬ​តែ​មួយ​ពែង វា​មិន​អាច​បង្គ្រប់​ជាតិ​ទឹក​ដែល​រាង​កាយ​របស់​អ្នក​ត្រូវការ​ដូច​ទឹក​ធម្មតា ឬ​ទឹក​ផ្លែ​ឈើ​ស្រស់​នោះ​ទេ ។ លើស​ពី​នេះ​ទៀត រាង​កាយ​របស់​អ្នក​អាច​នឹង​ត្រូវការ​ទឹក​បន្ថែម​ទៀត​ដើម្បី​បង្គ្រប់​ជាតិ​ទឹក ពីព្រោះ​ថា​នៅ​ពេល​អ្នក​ទទួលទាន​ភេសជ្ជៈ​មាន​ជាតិ​កាហ្វេ​អុ​ី​ន អ្នក​នឹង​បាត់បង់​ជាតិ​ទឹក​កាន់តែ​ច្រើន​តាម​រយៈ​ការ​បត់ជើងតូច​ច្រើន​ដង ៕