ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មី​យ៉ា​ន់​ម៉ា​ជីក​ឃើញ​គជ់​ទម្ងន់​170​តោន​តម្លៃ​ប្រហែល​170​លាន​$

7 ឆ្នាំ មុន

BBC ផ្សាយ​ថា កម្មករ​អណ្តូងរ៉ែ​គជ់ នៅ​រដ្ឋ Kachin ភាគ​ខាងជើង​ប្រទេស​មី​យ៉ា​ន់​ម៉ា បាន​ជីក​ឃើញ​ដុំ​គជ់​ដ៏​ធំ​ទម្ងន់​១៧០​តោន កម្ពស់​៤,៣​ម៉ែត្រ បណ្តោយ​៥,៨​ម៉ែត្រ ។ តម្លៃ​ប៉ាន់​ប្រមាណ​ដំបូង​នៃ​ដុំ​គជ់​នោះ​អាច​ខ្ពស់​ដល់​

BBC ផ្សាយ​ថា កម្មករ​អណ្តូងរ៉ែ​គជ់ នៅ​រដ្ឋ Kachin ភាគ​ខាងជើង​ប្រទេស​មី​យ៉ា​ន់​ម៉ា បាន​ជីក​ឃើញ​ដុំ​គជ់​ដ៏​ធំ​ទម្ងន់​១៧០​តោន កម្ពស់​៤,៣​ម៉ែត្រ បណ្តោយ​៥,៨​ម៉ែត្រ ។ តម្លៃ​ប៉ាន់​ប្រមាណ​ដំបូង​នៃ​ដុំ​គជ់​នោះ​អាច​ខ្ពស់​ដល់​ទៅ​១៧០​លាន​ដុល្លារ​ឯណោះ​។ នោះ​ជា​គជ់​ប្រទះ​ឃើញ​ដោយ​កម្រ​នៅ​ក្នុង​អណ្តូងរ៉ែ ។

គជ់​នោះ​ស្ថិត​នៅ​លំដាប់​ទី​២ បន្ទាប់​ពី​ដុំ​គជ់​ប្រទះ​ឃើញ​កាលពីមុន​នៅ​មី​យ៉ា​ន់​ម៉ា មាន​ទម្ងន់​ដល់​ទៅ​២៦០​តោន​ឯណោះ​ហើយ បច្ចុប្បន្ន​ត្រូវ​យក​ទៅ​ឆ្លាក់​ជា​ព្រះ​ពុទ្ធរូប​ធំ​បំផុត​នៅ​លើ​ពិភពលោក​ដាក់​តាំងនៅ​វត្ត «​ព្រះ​គជ់​» ក្រុង​អាន​សាន់ ខេត្ត​លៀវ​នី​ង ប្រទេស​ចិន ។

ឧស្សាហកម្ម​អណ្តូងរ៉ែ​គជ់ ជា​ឧស្សាហកម្ម​ដ៏​ធំ​របស់​មី​យ៉ា​ន់​ម៉ា ដោយ​មាន​តម្លៃ​ច្រើន​ជាង​ពាក់កណ្តាល​នៃ​ផលិតផល​សរុប​ក្នុងស្រុក (GDP) ។ លើស​ពី​នេះ​មី​យ៉ា​ន់​ម៉ា​ជា​ប្រភព​គជ់​ដ៏​ធំ​បំផុត​នៅ​លើ​ពិភពលោក ដោយ​តម្លៃ​ទិញ​-​លក់​គជ់​ឡើង​ខ្ពស់​ជាង ៥០.០០០​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ ។ ទីផ្សារ​គជ់​ធំ​បំផុត​របស់​មី​យ៉ា​ន់​ម៉ា គឺ​ប្រទេស​ចិន ខណៈ​ពេល​គជ់​មាន​រហស្សនាម​ថា ជា «​ថ្ម​នៃ​ឋានសួគ៌​» ។ ដុំ​គជ់​ដែល​ចិន​ទិញ ត្រូវ​យក​ទៅ​ឆ្លាក់​ជា​គ្រឿងអលង្ការ និង​រូបចម្លាក់​តម្លៃ​ដ៏​មហាសាល ៕