ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទម្លាប់​សាមញ្ញ​ទាំងនេះ​កំពុង​បំផ្លាញ​ស្បែក​របស់​អ្នកជា​រៀងរាល់ថ្ងៃ

7 ឆ្នាំ មុន

តើ​អ្នក​បាន​ចំណាយ​ប្រាក់​ដ៏​ច្រើន​នៅ​ក្នុង​ហាង​កែ​សម្រស់ និង​ថែរក្សា​សម្រស់ ប៉ុន្តែ​នៅ​តែ​មានការ​លំបាក​ក្នុង​ការ​ទទួល​បាន​លទ្ធផល​ដែល​អ្នក​ចង់បាន​មែន​ទេ? កំហុស​ដែល​បង្ក​ឲ្យ​មាន​លទ្ធផល​នេះ​អាច​មិនមែន​ដោយសារ

តើ​អ្នក​បាន​ចំណាយ​ប្រាក់​ដ៏​ច្រើន​នៅ​ក្នុង​ហាង​កែ​សម្រស់ និង​ថែរក្សា​សម្រស់ ប៉ុន្តែ​នៅ​តែ​មានការ​លំបាក​ក្នុង​ការ​ទទួល​បាន​លទ្ធផល​ដែល​អ្នក​ចង់បាន​មែន​ទេ? កំហុស​ដែល​បង្ក​ឲ្យ​មាន​លទ្ធផល​នេះ​អាច​មិនមែន​ដោយសារ​តែ​កត្តា​ខាងលើ​តែ​ម្នាក់​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ប្រហែល​មក​ពី​ទម្លាប់​មិនល្អ​ទាំងនេះ​ដែល​កំពុង​តែ​បំផ្លាញ​ភាព​ស្រស់​ស្អាត​របស់​អ្នក ។

១-​និយាយ​ទូរស័ព្ទ​យូរ
ការ​និយាយ​ទូរស័ព្ទ​យូរ​អាច​បណ្តាល​ឱ្យ​មានការ​ផលិត​ប្រេង​ច្រើន​ហួសកំណត់ និង​នាំ​ឱ្យ​កើត​មុន ។ បាក់តេរី​មួយ​ចំនួន​ដែល​មាននៅ​លើ​ទូរស័ព្ទ​របស់​អ្នក​ត្រូវ​បាន​ផ្ទេរ​ទៅ​ឱ្យ​ស្បែក និង​បណ្តាល​ឱ្យ​កើត​មុន និង​ការ​ឆ្លង​មេរោគ ។ សូម​ប្រើ​កាស​បើ​អ្នក​មិន​ចង់​មាន​បញ្ហា​នេះ ។

២-​ឆ្ពុង​មុខ​ញឹកញាប់​ពេក
ចូរ​កុំ​ព្យាយាម​ឆ្ពុង​មុខ​ញឹកញាប់​ពេក​នៅផ្ទះ​។ នៅ​ក្នុង​ហាង​ថែរក្សា​សម្រស់ គេ​ប្រើប្រាស់​ផលិតផល​ត្រឹមត្រូវ​ក្នុង​ការ​គ្រប់គ្រង​សីតុណ្ហភាព​នៃ​ការ​ឆ្ពុង​ដើម្បី​ទទួល​បាន​ស្បែក​ស្រស់ថ្លា​។ ចំណែក​ការ​ឆ្ពុង​នៅ​តាម​ផ្ទះ​អាច​ធ្វើ​ឲ្យ​ស្បែក​យើង​ខ្សោះ​ជាតិ​ទឹក ហើយ​ថែម​ទាំង​អាច​ធ្វើ​ឱ្យ​វា​រមាស់​ទៀត​ផង ។

៣-​ទទួលទាន​តែ និង​កាហ្វេ​ច្រើន​ពេក
តែ កាហ្វេ និង​ភេសជ្ជៈ​ផ្ទុក​ជាតិ​ស្ករ​ច្រើន​ពេក និង​សារធាតុ​គីមី​ដែល​មិនល្អ​ចំពោះ​ស្បែក និង​ធ្មេញ​របស់​អ្នក ។ អ្នក​គួរតែ​ទទួលទាន​ទឹក និង​ទឹក​ផ្លែ​ឈើ​ស្រស់​ឲ្យ​បាន​ច្រើន ប្រ​សិន​ចង់បាន​ស្បែក​ក្មេង​ជាង​វ័យ ។

៤-​សាកល្បង​ប្រើ​ផលិតផល​ច្រើន​ពេក
ការ​ផ្លាស់​ប្តូរ​ម៉ាក​ក្រែ​ម​លាបមុខ ធ្វើ​ឲ្យ​អ្នក​ត្រូវ​ប្រឈម​នឹង​សារធាតុ​គីមី ថ្មី​ៗ​ជា​ច្រើន ។ តើ​នឹង​មាន​អ្វី​កើតឡើង ប្រសិនបើ​អ្នក​ប្រើ​ផលិតផល​ខុស ហើយ​វា​បំផ្លាញ​ស្បែក​របស់​អ្នក? ចូរ​ប្រើ​ម៉ាក​ផលិតផល​តែ​មួយ​ចំនួន​តូច​បាន​ហើយ និង​ប្រើ​ផលិតផល​ដែល​សម​ស្រប​នឹង​ប្រភេទ​ស្បែក​របស់​អ្នក ។

៥-​ងូតទឹក​ក្តៅ​យូរ​ពេក
ការ​ងូតទឹក​យូរ​ជាមួយនឹង​ទឹក​ក្តៅ​អាច​ធ្វើ​ឱ្យ​អ្នកមាន​អារម្មណ៍​ធូរស្រាល ប៉ុន្តែ​វា​ក៏​បាន​បើក​រន្ធ​ញើស​នៅ​លើ​មុខ​របស់​អ្នក ហើយ​បាក់តេរី​នឹង​មានឱកាស​ចូល​ទៅ​ក្នុង​ស្បែក ។ លើស​ពី​នេះ​ទៅ​ទៀត ការ​ងូតទឹក​ក្តៅ​យូរ​ពេក​នឹង​ធ្វើ​ឲ្យ​របក​ស្រទាប់​អេ​បី​ឌែម​របស់​ស្បែក ដែល​នឹង​ធ្វើ​ឲ្យ​អ្នក​ឆាប់​កើត​មុន ៕