ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជណ្ដើរយន្ដ​ទស្សនា​ព្រៃ​ភ្នំ​នៅ​ប្រទេស​ចិន

7 ឆ្នាំ មុន

«People Daily» កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា Grand Canyon Enshi ទីតាំង​ទេសចរណ៍​ដ៏​ល្បី​នៅ​ក្នុង​ខេត្ដ​ហ៊ឺ​ប៉ើ​យ​​(Hubei) របស់​ចិន បាន​បង្ហាញ «​ជណ្ដើរយន្ដ​ទស្សនា​ព្រៃ​ភ្នំ​» ប្រវែង​៦៨៨​ម៉ែត្រ

«People Daily» កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា Grand Canyon Enshi ទីតាំង​ទេសចរណ៍​ដ៏​ល្បី​នៅ​ក្នុង​ខេត្ដ​ហ៊ឺ​ប៉ើ​យ​(Hubei) របស់​ចិន បាន​បង្ហាញ «​ជណ្ដើរយន្ដ​ទស្សនា​ព្រៃ​ភ្នំ​» ប្រវែង​៦៨៨​ម៉ែត្រ ដោយ​អ្នកទេសចរ​អាច​ចូល​ទស្សនា​ប្រកបដោយ​ភាព​សប្បាយ​រីករាយ ។

លោក​យ៉ុ​ង យ៉ា​ន និយាយ​ថា «​វា​ជា​ជណ្ដើរយន្ដ​សម្រាប់​ទស្សនា​ដងព្រៃ​ភ្នំ​វែង​បំផុត​នៅ​លើ​ពិភពលោក​ជួយ​សន្សំ​សំចៃ​ពេលវេលា និង​កម្លាំង​។ អ្នកទេសចរ​ត្រូវ​បង់​៣​ដុល្លារ​» ។
សារព័ត៌មាន​របស់​ចិន​ផ្សាយ​ថា ជណ្ដើរយន្ដ​នោះ​អាច​ទទួល​អ្នកដំណើរ​បាន​ចំនួន​៧.៣០០​នាក់ ក្នុង​មួយ​ម៉ោង និង​រំពឹង​ថា​ក្នុង​ឆ្នាំ​ដំបូង​នឹង​មាន​អ្នកទេសចរ​ជាង​៦​សែន​នាក់​ចូលរួម​ទស្សនា​៕