ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លិច​គ្រប់ទឹក​…

7 ឆ្នាំ មុន

អាណាចក្រ​រាជធានី​ភ្នំពេញរដូវភ្លៀង​ឆ្នាំ​នេះ​…​ទោះបី​ធ្លាក់សឹង​បាក់​មេឃ​ក៏​ដោយ​…​មិន​មានទឹក​លិច​ត្រាំត្រែង​យូរថ្ងៃ​គួរ​ឱ្យ​បារម្ភ​ទេ​…​វា​លិច​ដែរ​កណ្តាល​ក្រុង ប៉ុន្តែ​ឆាប់​ហូរ​អស់​…​។ ចាត់​ទុក​ថា

អាណាចក្រ​រាជធានី​ភ្នំពេញរដូវភ្លៀង​ឆ្នាំ​នេះ​…​ទោះបី​ធ្លាក់សឹង​បាក់​មេឃ​ក៏​ដោយ​…​មិន​មានទឹក​លិច​ត្រាំត្រែង​យូរថ្ងៃ​គួរ​ឱ្យ​បារម្ភ​ទេ​…​វា​លិច​ដែរ​កណ្តាល​ក្រុង ប៉ុន្តែ​ឆាប់​ហូរ​អស់​…​។ ចាត់​ទុក​ថា ការ​ប្រឹងប្រែង​របស់​លោក​អភិបាល និង​អង្គភាព​ជំនាញ​…​ប្រធាន​មន្ទីរ​សាធារណការ​បង្ហាញ​នូវ​ស្នាដៃ​…​នូវ​លទ្ធផល​គួរ​ឱ្យ​ពេញចិត្ត​…​ឃើញ​ថា​ប្រឹង
ណាស់ !

ចៅហ្វាយ​ក្រុងភ្នំពេញ​មួយ​ដូច​មួយ​…​ធំ​ជាងគេ​គឺ​មុខព្រួញ​បូម​ស្តារ​លូ​…​ធ្វើ​ថ្មី ដាក់​ថ្មី​…​នាំ​ទឹក​ពី​កណ្តាល​ក្រុង​ឱ្យទៅ​នៅ​តាម​បឹង​នានា​ជាយក្រុង​…​ឃើញ​ថា​លែង​លិច​ហើយ​…​ក្រុងភ្នំពេញ​លែង​ជា​ក្រុង​អណ្តែត​លើ​ផ្ទៃ​ទឹក​ហើយ​…​។

ប៉ុន្តែ​វា​បែរជា​ទៅ​លិច​…​ទៅ​ធ្វើបាប​អ្នក​រស់នៅ​តាម​តំបន់​ខ្លះ​ជាយក្រុង​ទៅ​វិញ​…​លិច​នៅ​ជាយក្រុង​ឆ្ងាយ​ៗ…​លិច​គ្រប់​ទឹកតែ​ម្តង​…​។

ក្រឡេក​មើលចុះ​…​បឹង​សំរោង​…​បឹង​ក្រពើ​…​បឹង​ជើងឯក​…​បឹង​កប់​ស្រូវ​…​បឹង​ច្រើន​ទៀត​រាប់​មិន​អស់​ទេ​…​ត្រូវ​គេ​ចាក់​ដី​លុប​ជិត​អស់ហើយ​…​ក្លាយជា​បូ​រី ជា​តំបន់​ទីក្រុង​រណប​អស់​ទៅ​ហើយ​…​មានអី​សម្រាប់​ស្តុក​ទឹក​ទៀត​…​រឿង​អី​មិន​លិច​ទឹក ?

ល្មម​លិច​ទឹក​ខ្លះ​ហើយ​…​ទាល់តែ​យូរ​ទៀត ទើប​លែង​លិច​…​ហ្នឹងហើយ​សង្គម​កំពុង​តែ​អភិវឌ្ឍន៍​…៕
           អា​ឡេវ