ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ល្ខោនខោល របាំ​ក្បាច់​បុរាណ និង​ល្ខោន​ស្រមោល​ស្បែក​ធំ នឹង​សម្តែង​ជូន​ទស្សនា​ក្នុង​បុណ្យ​បេតិកភណ្ឌ​

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ទស្ស​និ​យ​ភាព​សិល្បៈ​បុរាណ​ខ្មែរ​ចំនួន​៣​ទម្រង់ គឺ​ល្ខោនខោល របាំ​ក្បាច់​បុរាណ និង​ល្ខោន​ស្រមោល​ស្បែក​ធំ​នឹង​សម្តែង​ជូន​ទស្សនិកជន​ទស្សនា​ក្នុង​ពិធីបុណ្យ​បេតិកភណ្ឌ​ដែល​នឹង​ប្រព្រឹត្ត​ទៅ​រយៈពេល​៣

រាជធានី​ភ្នំពេញ ៖ ទស្ស​និ​យ​ភាព​សិល្បៈ​បុរាណ​ខ្មែរ​ចំនួន​៣​ទម្រង់ គឺ​ល្ខោនខោល របាំ​ក្បាច់​បុរាណ និង​ល្ខោន​ស្រមោល​ស្បែក​ធំ​នឹង​សម្តែង​ជូន​ទស្សនិកជន​ទស្សនា​ក្នុង​ពិធីបុណ្យ​បេតិកភណ្ឌ​ដែល​នឹង​ប្រព្រឹត្ត​ទៅ​រយៈពេល​៣​ថ្ងៃ​គឺ​ថ្ងៃ​ទី​១៤, ១៥ និង​១៦ ខែតុលា ឆ្នាំ​២០១៦ នៅ​សាលសន្និសីទ​ចតុម្មុខ ។ បុណ្យ​បេតិកភណ្ឌ​ជា​កម្មវិធី​បុណ្យ​ដែល​មាន​គោលបំណង​ចង់​បង្ហាញ​វប្បធម៌​សិល្បៈ​របស់​ខ្មែរ​ឱ្យ​មហាជន​បាន​ស្គាល់ និង​យល់​ដឹង​កាន់តែ​ច្បាស់ ជា​ពិសេស​សម្រាប់​កូន​ខ្មែរ​ដើម្បី​រួម​គ្នា​ថែរក្សា​កេ​មរតក​ទាំងនោះ​ឱ្យ​នៅ​ស្ថិត​ស្ថិរ​។ ការ​ចូលរួម​របស់​លោក​អ្នក ជា​ចំណែក​មួយ​ដ៏​សំខាន់​ក្នុង​ការ​លើកតម្កើង​វប្បធម៌​ជាតិ​យើង និង​ចូលរួម​បរិច្ចាគ​ដល់​មន្ទីរពេទ្យ​កុមារ​អង្គរ ខេត្តសៀមរាប ។

យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា កម្មវិធី​នេះ​រៀបចំ​ដោយ​សមាគម​សិល្បៈ​មរតក​ហ្វូ​ណ​ន ដោយ​សហការ​ជាមួយ​មន្ទីរ​វប្បធម៌ និង​វិចិត្រសិល្បៈ​រាជធានី​ភ្នំពេញ និង​ដៃគូ​ពាក់ព័ន្ធ​មួយ​ចំនួន​ទៀត​។

ទស្សនីយភាព​សិល្បៈ​បុរាណ​ខ្មែរ​ចំនួន​៣ និង​ត្រូវ​លើកយក​បង្ហាញ ក្នុង​នោះ​ថ្ងៃ​ទី​១​ការ​សម្តែង​ល្ខោនខោល ថ្ងៃ​ទី​២​របាំ​ក្បាច់​បុរាណ និង​ថ្ងៃ​ទី​៣ ការ​សម្តែង​ល្ខោន​ស្រមោល​ស្បែក​ធំ ។ ក្នុង​ពិធី​នោះ​ក៏​មានការ​តាំងពិព័រណ៍​បែប​សិល្បៈ និង​ប្រពៃណី​ទំនៀមទម្លាប់​ខ្មែរ​ផង​ដែរ ។

សេចក្តី​ប្រកាស​ដដែល​បញ្ជាក់​ថា កម្មវិធី​រៀបចំ​ឡើង​ក្នុង​គោលបំណង​ដើម្បី​អបអរសាទរ​ខួប​ទី​១៣​ឆ្នាំ នៃ​របាំ​ព្រះរាជ​ទ្រព្យ និង​ខួប​១១​ឆ្នាំ នៃ​របាំ​ស្រមោល​ស្បែក​ធំ​ដែល​បាន​ដាក់​ចូល​ជា​សម្បត្តិ​បេតិកភណ្ឌ​អរូបី​របស់​មនុស្សជាតិ​ដោយ​អង្គការ​យូ​ណេ​ស្កូ ។ ចូលរួម​អភិរក្ស និង​អភិវឌ្ឍ​អរិយធម៌​ដ៏​មាន​តម្លៃ​របស់​ខ្មែរ​ឲ្យ​ស្ថិត​ស្ថិរ​គង់វង្ស និង​លើកតម្កើង​ការ​ផ្សព្វផ្សាយ​កេរ​មរតក​ដ៏​មាន​តម្លៃ​របស់​ខ្មែរ​ឲ្យ​កាន់តែ​មាន​ភាព​ល្បីល្បាញ​លើ​ឆាក​អន្តរជាតិ ជា​ពិសេស​ចូលរួម​អបអរសាទរ​ព្រះរាជ​ពិធី​គ្រង​រាជសម្បត្តិ​សម្តេចព្រះ​បរមនាថ នរោត្តម សីហ​មុនី ផង​ដែរ ។

ដោយឡែក​ក្នុង​ឱកាស​នោះ​មានការ​បើក​ឲ្យ​ចូលរួម​ដោយ​សេរី​ពី​សិក្ខាកាម​ក្នុង​ការ​សិក្សា​ឈ្វេងយល់ និង​ហាត់រៀន​សិល្បៈ​ទម្រង់​ទាំង​៣ ក្នុង​នោះ​មាន​រៀន​ឧបករណ៍​ភ្លេងបុរាណ ចម្លាក់​ស្បែក របាំ​ក្បាច់​បុរាណ ល្ខោនខោល ក្បាចគុន​បុរាណ និង​រៀន​បាញ់​ធ្នូ ។

សំបុត្រ​ចូលរួម​មាន សំបុត្រ​ធម្មតា​ចូលរួម​បាន​១​ថ្ងៃ សំបុត្រ​VIP ចូលរួម​បាន​៣​ថ្ងៃ​។ សម្រាប់​សិស្ស​តម្លៃ​៥.០០០​រៀល VIP​ៈ ១០.០០០​រៀល សម្រាប់​និស្សិត ៨០០០​រៀល VIP​ ៖ ១៦.០០០​រៀល និង​ទូទៅ : ១០.០០០​រៀល VIP​ៈ ២០.០០០​រៀល ។ សំបុត្រ​មាន​លក់​នៅ​មុខ​សាលសន្និសីទ​ស្រព​ចតុម្មុខ ៕