ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​ឥណ្ឌា​ទូល​កូន​ឆ្លង​ទឹកជំនន់​ត្រឹម​ក​យក​ទៅ​មន្ទីរពេទ្យ

7 ឆ្នាំ មុន

ទូរទស្សន៍ «CCTV» របស់​ចិន​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា បុរស​ឥណ្ឌា​ម្នាក់​អាយុ​៣០​ឆ្នាំ បាន​ទូល​កូន​តូច​អាយុ​៦​ខែ ដែល​មាន​ជំងឺ​ដើរ​ឆ្លង​ទឹកជំនន់​រយៈពេល​២​ម៉ោង​ឆ្ពោះទៅ​មន្ទីរពេទ្យ ។

ទូរទស្សន៍ «CCTV» របស់​ចិន​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា បុរស​ឥណ្ឌា​ម្នាក់​អាយុ​៣០​ឆ្នាំ បាន​ទូល​កូន​តូច​អាយុ​៦​ខែ ដែល​មាន​ជំងឺ​ដើរ​ឆ្លង​ទឹកជំនន់​រយៈពេល​២​ម៉ោង​ឆ្ពោះទៅ​មន្ទីរពេទ្យ ។

កាលពី​ខែកញ្ញា​កន្លង​មក តំបន់​ជា​ច្រើន​ក្នុង​រដ្ឋ «Uttar Pradesh» របស់​ឥណ្ឌា រង​គ្រោះ​ដោយ​ទឹកជំនន់​ក្នុង​ចំណោម​នោះ​ភូមិ «​គូ​ឌូ​មូ​សា​រ៉េ​» ត្រូវ​កាត់​ផ្ដាច់ និង​ស្ថិត​នៅ​តំបន់​ដាច់​ស្រយាល ។ ក្នុង​ស្ថានភាព​កាត់​បែប​នេះ គ្រួសារ​របស់​លោក​ផា​ន់​គី សា​ធៀ​ប៊ូ ជួប​ការ​លំបាក​ខ្លាំង​ដោយ​កូនស្រី​អាយុ​៦​ខែ ធ្លាក់ខ្លួន​ឈឺ ដូច្នេះ​ហើយ​សម្រេចចិត្ដ​ទូល​ដើរ​ឆ្លង​ទឹក​ទៅ​មន្ទីរពេទ្យ​។

ទោះបីជា​ភូមិ​ត្រូវ​បាន​កាត់​ផ្ដាច់​ដោយ​ទឹកជំនន់ និង​ស្ថិត​ក្នុង​តំបន់​ដាច់​ស្រា​យា​ល​ក៏​ដោយ លោក​ផា​ន​គី សម្រេចចិត្ដ​ទូល​កូន​ឆ្លង​ទឹកជំនន់​ត្រឹម​ក​យក​កូន​ទៅ​មន្ទីរពេទ្យ ស្ថិត​នៅ​ឆ្ងាយ​ពី​ភូមិ​ប្រហែល​៥​គីឡូម៉ែត្រ ។ ក្នុង​រយៈ​ចម្ងាយ​នេះ​គាត់​ត្រូវ​ដើរ​ឆ្លង​ទឹក​រយៈពេល​ជាង​២​ម៉ោង​។ វា​គឺជា​សក្ខីភាព​មួយ​បង្ហាញ​ពី​ទឹកចិត្ដ​ឪពុក​ស្រលាញ់​កូន ។

របាយការណ៍​បញ្ចា​ក់ថា នៅ​ពេល​ក្មេង​ស្រី​ទៅ​ដល់​មន្ទីរពេទ្យ ត្រូវ​គ្រូពេទ្យ​ពិនិត្យ​ឃើញ​កើត​ជំងឺ​គ្រុនក្ដៅ និង​ឆ្លង​វីរុស ជា​អាការ​គួរ​ឱ្យ​បារម្ភ​។ ក្រុម​គ្រូពេទ្យ​យកចិត្ដទុកដាក់​ព្យាបាល​ទារិកា​នោះ​រហូត​ជាសៈ​ស្បើយ ៕