ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្នុង​ស​ប្តា​ហ៍​នេះ​តំបន់​ខ្ពស់​រាប​និង​ទំនាប​កណ្តាល​ប្រឈម​នឹង​ជំនន់​ទឹកភ្លៀង​ខ្ពស់

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ចាប់ពី​ថ្ងៃ​ទី​១២​ដល់​ថ្ងៃ​ទី​១៦ តុលា​ ២០១៦ រាជធានី​-​ខេត្ត ដែល​ស្ថិត​នៅ​ក្នុង​តំបន់​ទំនាប​កណ្តាល និង​ខ្ពស់​រាប ប្រឈម​នឹង​ជំនន់​ទឹកភ្លៀង​ខ្ពស់​ជាង​ពេល​កន្លង​មក

រាជធានី​ភ្នំពេញ ៖ ចាប់ពី​ថ្ងៃ​ទី​១២​ដល់​ថ្ងៃ​ទី​១៦ តុលា​ ២០១៦ រាជធានី​-​ខេត្ត ដែល​ស្ថិត​នៅ​ក្នុង​តំបន់​ទំនាប​កណ្តាល និង​ខ្ពស់​រាប ប្រឈម​នឹង​ជំនន់​ទឹកភ្លៀង​ខ្ពស់​ជាង​ពេល​កន្លង​មក ។

នេះ​បើ​យោង​តាម​សេចក្តីជូនដំណឹង​បន្ថែម​ស្តី​ពី​ស្ថានភាព​អាកាសធាតុ​របស់​ក្រសួង​ធនធានទឹក​និង​ឧតុនិយម ដែល​ចេញផ្សាយ​ជា​សាធារណៈ​នៅ​ព្រឹក​ថ្ងៃ​ទី​១០ តុលា​នេះ ។

បើ​តាម​ក្រសួង​ជំនាញ​ដដែល​បាន​ពន្យល់​ដែរ​ថា មូលហេតុ​ដែល​រាជធានី​-​ខេត្ត​នានា​នៅ​តាម​តំបន់​ទំនាប​កណ្តាល និង​ខ្ពង់រាប​ប្រឈម​នឹង​ជំនន់​ទឹកភ្លៀង​ខ្ពស់​នោះ ដោយសារ​ព្យុះ​ទី​១៩ ឈ្មោះ A E R A នឹង​ចុះ​ខ្សោយ​មក​ជា​សម្ពាធ​ទាប ស្ថិត​នៅ​សមុទ្រ​ចិន​ខាងត្បូង​និង​ភាគ​ខាងកើត​នៃ​កោះ​ហៃណាំ ហើយ​វា​មាន​ឥ​ទ្ឋិ​ពល​ខ្លាំង​លើ​សមុទ្រ​ចិន​ខាងត្បូង​និង​ប្រទេស​កម្ពុជា​ពេញ​មួ​យស​ប្តា​ហ៍​ទី​២​នៃ​ខែតុលា​នេះ ។

ជាមួយ​គ្នា​នេះ​ដែរ ប្រ​ព័​ន្ឋ​សម្ពាធ​ទាប បាន​រំកិល​ចុះ​មក​ភាគ​ខាងត្បូង​ប្រទេស​កម្ពុជា និង​កំពុង​បង្កើន​ឥ​ទ្ឋិ​ពល​មក​លើ​ប្រទេស​កម្ពុជា​និង​តំបន់​ដីសណ្តរ​ទន្លេមេគង្គ ៕