ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​សាក់​អាច​ឆ្លង​បាក់តេរី​ថ្មី​មួយ​ប្រភេទ

7 ឆ្នាំ មុន

ការ​អង្កេត​មួយ​ទាក់ទង​នឹង​ជំងឺ​ពងបែក​លើ​ស្បែក​ដែល​បាន​កើតឡើង​លើ​មនុស្ស​ពីរ​នាក់​បន្ទាប់​ពី​ការ​ចាក់​សាក់ ត្រូវ​គេ​សន្និដ្ឋាន​ថា អ្នក​ទាំង​ពីរ​ឆ្លង​មេរោគ​ដោយ​បាក់តេរី​ដែល​មិន​ធ្លាប់​ត្រូវ​បាន​គេ​សិក្សា​ពី​មុន​មក ។

ការ​អង្កេត​មួយ​ទាក់ទង​នឹង​ជំងឺ​ពងបែក​លើ​ស្បែក​ដែល​បាន​កើតឡើង​លើ​មនុស្ស​ពីរ​នាក់​បន្ទាប់​ពី​ការ​ចាក់​សាក់ ត្រូវ​គេ​សន្និដ្ឋាន​ថា អ្នក​ទាំង​ពីរ​ឆ្លង​មេរោគ​ដោយ​បាក់តេរី​ដែល​មិន​ធ្លាប់​ត្រូវ​បាន​គេ​សិក្សា​ពី​មុន​មក ។

ការ​ឆ្លង​មេរោគ​នេះ​មានការ​ចូលរួម​ពី​បាក់តេរី​ដែល​មានឈ្មោះ​ថា haemophilum Mycobacterium ដែល​វា​ជា​ធម្មតា​កើត​តែ​លើ​បុគ្គល​ដែល​មាន​ប្រព័ន្ធ​ភាពស៊ាំ​ចុះ​ខ្សោយ ។ អ្នកជំងឺ​ទាំង​ពី​នាក់​នេះ​មក​ពី​ទីក្រុង Seattle ប៉ុន្តែ​ការ​ឡើង​កន្ទួល​នេះ​ផ្ទុយ​ទៅ​នឹង​ការណ៍​ពិត​ដែល​ប្រព័ន្ធ​ភាពស៊ាំ​របស់​ពួក​គាត់​មានដំណើរ​ការ​ធម្មតា នេះ​បើ​យោង​តាម​របាយការណ៍​ស្តី​ពី​ការ​អង្កេត​ខាងលើ​បាន​រក​ឃើញ ។

«​មនុស្ស​ពីរ​នាក់​នេះ​ឆ្លង​មេរោគ​ស្បែក​រ៉ាំរ៉ៃ​បន្ទាប់​ពី​បាន​ទទួល​ការ​ចាក់​សាក់​នៅ​ហាង​ដូច​គ្នា​» ។ លោក​វេជ្ជបណ្ឌិត Meagan K. Kay អ្នកដឹកនាំ​ការ​សិក្សា​ពី​មជ្ឈមណ្ឌល​សហរដ្ឋអាមេរិក​សម្រាក់​ការ​គ្រប់គ្រង និង​ការពារ​ជំងឺ​បាន​ពន្យល់ ។ «​ភ្ញៀវ​ជា​ច្រើន​ត្រូវ​បាន​គេ​គិត​ថា​ឆ្លង​មេរោគ​តាម​រយៈ​ការ​ប្រើប្រាស់​ទឹក​ម៉ាស៊ីន​ក្នុងអំឡុងពេល​លាង និង​ពង្រា​វ​ទឹក​ថ្នាំ​» ។

លោកស្រី Kay មន្ត្រី​ផ្នែក​បម្រើ​ជំងឺ​រាតត្បាត​នៅ CDC និង​ក្រុម​របស់​លោកស្រី​បាន​រាយការណ៍​ពី​ការ​រក​ឃើញ​របស់​ខ្លួន​នៅ​ក្នុង​ព្រឹត្តិ​ប័ត្រ​ខែកញ្ញា​ស្តី​ពី Emerging Infectious Diseases របស់ CDC ។

ក្រុម​អ្នកនិពន្ធ​បាន​ចង្អុលបង្ហាញ​ថា ការ​ចាក់​សាក់​នេះ​មិន​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​ដំណើរការ​ដែល​គ្មាន​មេរោគ​ទេ ហើយ​អាច​មាន​គ្រោះថ្នាក់​ដល់​ជីវិត ។ ខណៈ​ពេល​ដែល​ទឹក​ថ្នាំ និង​សារធាតុ​ពណ៌​ដែល​គេ​ប្រើ​ជា​ទូទៅ​ក្នុង​ការ​ចាក់​សាក់​ត្រូវ​បាន​គ្រប់គ្រង​ដោយ​រដ្ឋបាល​ចំណីអាហារ និង​ឱសថ​សហរដ្ឋអាមេរិក ប៉ុន្តែ​ច្បាប់​នេះ​អនុវត្ត​បាន​តែ​នៅ​ពេល​ដែល​គេ​ប្រើប្រាស់​សារធាតុ​គ្រឿងសំអាង ឬ​សារធាតុ​ពណ៌​ប៉ុណ្ណោះ ។

ការ​បណ្តុះ​មេរោគ​ដែល​បាន​មក​ពី​ពង​លើ​ស្បែក​ក្នុង​មន្ទីរពិសោធន៍​បាន​បង្ហាញ​ថា​បាក់តេរី M. haemophilum គឺជា​អ្នក​បង្ក​ជំងឺ​ក្នុង​ករណី​អ្នកជំងឺ​ទី​១ ។ ការ​វាយតម្លៃ​ស្បែក និង​ការ​សម្ភាស​អ្នកជំងឺ​នាំ​ឱ្យ​ក្រុម​អ្នក​ស្រាវជ្រាវ​សន្និដ្ឋាន​ថា​បុរស​ទី​ពីរ​ប្រហែលជា​ឆ្លង​មេរោគ​ដោយ​បាក់តេរី​នេះ​ដូច​គ្នា ទោះបីជា​ពួក​គេ​បាន​ចាត់​ថ្នាក់​ស្ថានភាព​របស់​គាត់​ថា​ជា «​ជា​ករណី​សង្ស័យ​» ក្ដី ។

ទឹក​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​ប្រភព​នៃ​បាក់តេរី M. haemophilum ។ ទោះបីជា​ឧបករណ៍​សម្រាប់​ចាក់​សាក់​ត្រូវ​បាន​គេ​សម្លាប់​មេរោគ និង​គ្មាន​បាក់តេរី M. haemophilum ត្រូវ​បាន​គេ​រក​ឃើញ​នៅ​ក្នុង​សំណាក​ទឹក​វិភាគ ប៉ុន្តែ​អ្នក​ចាក់​សាក់​ឲ្យ​អតិថិជន​ត្រូវ​បាន​គេ​ប្រាប់​ឱ្យ​ប្រើ​ទឹក​ដែល​បាន​សម្លាប់​មេរោគ​សម្រាប់​ការ​ចាក់​សាក់​នៅ​ពេល ក្រោយ​ៗ​ទៀត។

លោកស្រី Kay បាន​ថ្លែង​ថា «​វា​ជា​ការ​សំខាន់​ក្នុង​ការ​ចាំ​ថា​ការ​សាក់​មិនមែន​ជា​ដំណើរការ​ដែល​គ្មាន​មេរោគ​នោះ​ទេ ហើយ​ការ​ឆ្លង​មេរោគ​អាច​កើត​មាន​ឡើង​បន្ទាប់​ពី​ការ​សាក់​»​។ «​វិចិត្រករ​ចាក់​សាក់​គួរតែ​ដឹង​ពី​វិធានការ​ក្នុង​ការ​ការពារ​ការ​ឆ្លង​មេរោគ រួម​ទាំង​ការ​បណ្តុះបណ្តាល​ត្រឹមត្រូវ ការ​ប្រើប្រាស់​ឧបករណ៍​ដែល​បាន​រំងាប់​មេរោគ និង​រក្សា​កន្លែង​ឲ្យ​មាន​ភាព​ស្អាត ។ ហើយ​គួរ​ជៀស​វា​ការ​ប្រើប្រាស់​ទឹក​ម៉ាស៊ីន​ក្នុងអំឡុងពេល​ចាក់​សាក់​» ។

លោកស្រី​បាន​បន្ថែម​ទៀត​ថា «​អ្នក​ដែល​សង្ស័យ​ថា ខ្លួន​បាន​ឆ្លង​មេរោគ​ក្រោយ​ពី​ការ​សាក់ គួរតែ​ទៅ​ពិគ្រោះ​យោបល់​ជាមួយ​គ្រូពេទ្យ​របស់​ពួក​គេ ។ ការ​ឆ្លង​មេរោគ​ទូទៅ​អាច​បង្ហាញ​ឲ្យ​ឃើញ​តាម​រយៈ​ការ​ឡើង​ក្រហម​លើ​ស្បែក​ហើម និង​ឈឺ​» ៕