ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​លែងលះ​មាន​ផល​ប៉ះពាល់​ខ្លាំង​ដល់​សុខភាព

7 ឆ្នាំ មុន

ក្រុម​គ្រូពេទ្យ​បាន​ទទួលស្គាល់​កាន់តែ​ខ្លាំង​ឡើង​ថា ការ​លែងលះ​គឺជា​មូលហេតុ​នៃ​ជំងឺ​ទាំង​ផ្លូវ​កាយ និង​ផ្លូវចិត្ត រួម​ទាំង​ជំងឺ​ស្បែក និង​ការ​ឈឺ​សាច់ដុំ ។

លោកស្រី Charlotte Friedman គ្រូពេទ្យ​ប្រចាំ​គ្រួសារ ដែល​ជា

ក្រុម​គ្រូពេទ្យ​បាន​ទទួលស្គាល់​កាន់តែ​ខ្លាំង​ឡើង​ថា ការ​លែងលះ​គឺជា​មូលហេតុ​នៃ​ជំងឺ​ទាំង​ផ្លូវ​កាយ និង​ផ្លូវចិត្ត រួម​ទាំង​ជំងឺ​ស្បែក និង​ការ​ឈឺ​សាច់ដុំ ។

លោកស្រី Charlotte Friedman គ្រូពេទ្យ​ប្រចាំ​គ្រួសារ ដែល​ជា​អ្នក​ដំណើរការ​ក្រុម​ទ្រទ្រង់​ការ​លែងលះ​ក្នុង​ប្រទេស​អង់គ្លេស​បាន​និយាយ​ថា «​ខ្ញុំ​ឃើញ​ថា​មនុស្ស​ដែល​លែងលះ​ស្ទើរតែ​ទាំងអស់​មាន​រោគ​សញ្ញា​ដូច​ជា​ភាព​តានតឹង អារម្មណ៍មិនល្អ ការ​ធ្លាក់​ទឹកចិត្ត និង​គេង​មិន​លក់ ។ មនុស្ស​ប្រហែល​៦០​ភាគរយ រង​ផល​ប៉ះពាល់​ដល់​សុខភាព​ផ្លូវ​កាយ ដែល​រួម​មានការ​ឈឺ​ប្រកាំង​មួយ​ចំហៀង​ក្បាល ជំងឺ​ស្បែក ឬ​ឈឺចង្កេះ ដែល​បណ្តាល​មក​ពី​ការ​រមួល​សាច់ដុំ​» ។

ជា​ការ​ពិត​ណាស់ ការ​សិក្សា​ថ្មី​មួយ​ដោយ​សាកលវិទ្យាល័យ​រដ្ឋ M Chi gan បាន​បង្ហាញ​ថា អ្នក​ដែល​ធ្លាប់​លែងលះ​មានការ​ធ្លាក់​ចុះ​សុខភាព​របស់​ពួក​គេ​ជា​ជាង​អ្នក​ដែល​មិន​បាន​លែងលះ រីឯ​ស្ត្រី​រង​ផល​ប៉ះពាល់​ធ្ងន់​នៅ​ក្នុង​រយៈពេល​ខ្លី ។

នៅ​សហរដ្ឋអាមេរិក ការ​លែងលះ​របស់​គូ​ភរិយា​ដែល​មាន​ជម្លោះ​ខ្លាំង​ត្រូវ​បាន​គេ​ដឹង​ថា មាន​ភាព​តានតឹង​ខ្លាំង ដូច្នេះ​ហើយ​ពួក​គេ​បាន​កំណត់​វា​ជា​មូលហេតុ​នៃ​ជំងឺស្ត្រេស​ក្រោយ​ប៉ះទង្គិច​ផ្លូវចិត្ត (PTSD) ដែល​ជា​ស្ថានភាព​មួយ​មានការ​ទាក់ទង​ជាមួយនឹង​ការ​រងគ្រោះថ្នាក់ ឬ​នៅ​ពេល​ទាហាន​ធ្វើសង្គ្រាម ។

ការ​សិក្សា​បាន​បង្ហាញ​ថា ការ​តានតឹង​ផ្លូវចិត្ត​បង្កើត​ឱ្យ​មានការ​ខូចខាត​ដែល​បង្ក​ឡើង​ដោយ​រា​៉​ឌី​កាល់​សេរី ដែល​ជា​ម៉ូលេគុល​គ្មាន​ស្ថិរភាព បំផ្លាញ​កោសិកា​ល្អ និង​ធ្វើ​ឱ្យ​មាន​ជំងឺ​បេះដូង មហារីក និង​ជំងឺ​ធ្ងន់​ផ្សេង​ទៀត ។ នៅ​ពេល​អំពើ​ហិង្សា​កើតឡើង រាង​កាយ​នឹង​ផលិត​អ៊័​រ​ម៉ូ​ន Cortisol កាន់តែ​ច្រើន ដែល​ធ្វើ​ឱ្យ​ប្រព័ន្ធ​ភាព​សាំ​ុ​របស់​រាង​កាយ​គ្មាន​លំនឹង និង​ធ្វើ​ឱ្យ​វា​មិន​អាច​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​បាន ។

ការ​សិក្សា​ជា​ច្រើន​បាន​រក​ឃើញ​ពី​ការ​ទាក់ទង​រវាង​កម្រិត​ស្ត្រេ​ស និង​ជំងឺមហារីក ។ ក្រុម​អ្នក​ស្រាវជ្រាវ​នៅ​សាកលវិទ្យាល័យ lllinois បាន​សិក្សា​លើ​ស្ត្រី ៩៨៩​នាក់ ដែល​បាន​ធ្វើ​រោគវិនិច្ឆ័យ​ឃើញ​ថា មាន​ជំងឺមហារីក​សុដន់​អស់​រយៈពេល​បី​ខែ និង​បាន​រក​ឃើញ​ពី​ការ​ទាក់ទង​រវាង​ស្ត្រេ​ស និង​ជំងឺ​នេះ ។

យោង​តាម​ការ​ស្រាវជ្រាវ​នេះ​ដែល​បាន​ធ្វើ​បទ​បង្ហាញ​នៅ​ឯ​សមាគម​ស្រាវជ្រាវ​ជំងឺមហារីក​ស្ត្រី​របស់​សហរដ្ឋអាមេរិក​បាន​បង្ហាញ​ថា ស្ត្រី​ដែល​មាន​ភាព​តានតឹង​អាច​នឹង​កើត​ជំងឺមហារីក​សុដន់​ដែល​មាន​លក្ខណៈ​ធ្ងន់ ៕