ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថភ្លើង​ល្បឿន​លឿន​ឈប់​ជា​បន្ទាន់ ដោយសារ​ពស់​មួយ​ក្បាល

7 ឆ្នាំ មុន

AFP ផ្សាយ​ថា រថភ្លើង​ល្បឿន​លឿន​មួយ​ខ្សែ​ចេញដំណើរ​ពី​ក្រុង​តូ​ក្យូ​ឆ្ពោះទៅ​ក្រុង​ហ៊ីរ៉ូ​ស៊ី​ម៉ា ប្រទេស​ជប៉ុន បាន​ឈប់​ជា​បន្ទាន់​ខណៈ​អ្នកដំណើរ​ប្រទះ​ឃើញ​ពស់​នៅ​ចន្លោះ​កៅអី កាលពី​ថ្ងៃ​ទី​២៦ កញ្ញា ២០១៦ ។

AFP ផ្សាយ​ថា រថភ្លើង​ល្បឿន​លឿន​មួយ​ខ្សែ​ចេញដំណើរ​ពី​ក្រុង​តូ​ក្យូ​ឆ្ពោះទៅ​ក្រុង​ហ៊ីរ៉ូ​ស៊ី​ម៉ា ប្រទេស​ជប៉ុន បាន​ឈប់​ជា​បន្ទាន់​ខណៈ​អ្នកដំណើរ​ប្រទះ​ឃើញ​ពស់​នៅ​ចន្លោះ​កៅអី កាលពី​ថ្ងៃ​ទី​២៦ កញ្ញា ២០១៦ ។

អ្នកដំណើរ​បានឃើញ​ពស់​ពណ៌​ស្ករ ប្រវែង​៣០​សង្ទីម៉ែត្រ ក្នុង​ចន្លោះ​កៅអី​អ្នកដំណើរ ដូច្នេះ​ហើយ​រថភ្លើង​ត្រូវ​ឈប់​ដើម្បី​ឱ្យ​អ្នកជំនាញ​ចាប់​វា​ចេញ ។
ពស់​នោះ​មាន​រូបរាង​គួរ​ឱ្យ​ខ្លាច ប៉ុន្តែ​ទូរទស្សន៍ NHK​ផ្សាយ​ថា វា​ជា​ពស់​ធាងដូង​គ្មាន​ពិស​ទេ ។

បុគ្គលិក​រថភ្លើង​បាន​ប្រកាស​រក​ម្ចាស់​ពស់ តែ​គ្មាន​នរណា​បង្ហាញ​ថា​ខ្លួន​ជា​ម្ចាស់​ទេ ។ បន្ទាប់​មក​រថភ្លើង «Nozomi 103» ដឹក​អ្នកដំណើរ​រហូត​ដល់​គោលដៅ ។

រថភ្លើង​ល្បឿន​លឿន​របស់​ជប៉ុន​ហាម​អ្នកដំណើរ​យក​សត្វ​តាម លើកលែងតែ​បក្សី ឬ​ត្រី តូច​ៗ ។ ទោះជា​យ៉ាងណា​ក្តី កាលពីមុន​អ្នកដំណើរ​ប្រទះ​ឃើញ​ពស់​គ្មាន​ពិស​ប្រវែង​១​ម៉ែត្រ​ទៅ​លើ​រថភ្លើង ៕