ខេត្តចំនួន១០នឹងអាចមានជំនន់ទឹកភ្លៀងចាប់ពីថ្ងៃទី០៩តុលា
រាជធានីភ្នំពេញ ៖ ខេត្តរតនគិរី មណ្ឌលគិរី ស្ទឹងត្រែង ព្រះវិហារ ឧត្តរមានជ័យ កំពង់ធំ កំពង់ស្ពឺ និងមួយផ្នែកនៃខេត្តបន្ទាយមានជ័យ សៀមរាបនិងខេត្តបាត់ដំបង
រាជធានីភ្នំពេញ ៖ ខេត្តរតនគិរី មណ្ឌលគិរី ស្ទឹងត្រែង ព្រះវិហារ ឧត្តរមានជ័យ កំពង់ធំ កំពង់ស្ពឺ និងមួយផ្នែកនៃខេត្តបន្ទាយមានជ័យ សៀមរាបនិងខេត្តបាត់ដំបង
រាជធានីភ្នំពេញ ៖ ខេត្តរតនគិរី មណ្ឌលគិរី ស្ទឹងត្រែង ព្រះវិហារ ឧត្តរមានជ័យ កំពង់ធំ កំពង់ស្ពឺ និងមួយផ្នែកនៃខេត្តបន្ទាយមានជ័យ សៀមរាបនិងខេត្តបាត់ដំបង អាចនឹងមានភ្លៀងធ្លាក់ច្រើនជាប់ៗគ្នានិងអាចបង្កឲ្យមានជំនន់ទឹកភ្លៀង ចាប់ពីថ្ងៃទី០៩ដល់ថ្ងៃទី១៣ តុលា ២០១៦ ។
នេះបើយោងតាមការព្យាករណ៍អាកាសធាតុរបស់ក្រសួងធនធានទឹក និងឧតុនិយម ដែលចេញផ្សាយជាសាធារណៈនៅព្រឹកថ្ងៃទី០៥ តុលា ។
បើតាមក្រសួងជំនាញដដែល មូលហេតុខេត្តដែលអាចប្រឈមនឹងជំនន់ទឹកភ្លៀងចាប់ពីចុងសប្តាហ៍នេះ ដោយសារតែកម្ពុជាបាននិងកំពុងបន្តទទួលរងនូវឥទ្ឋិពលខ្យល់មូសុងនិរតី និងប្រព័ន្ឋសម្ពាធទាបដែលកំពុងអូសកាត់ភាគខាងជើងប្រទេសកម្ពុជា ៕
ចែករំលែកព័តមាននេះ