ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វិធី​កាត់​បន្ថយ​ការ​ប្រឈម​ជំងឺមហារីក​បណ្តាល​មក​ពី​ទូរស័ព្ទ​ដៃ

7 ឆ្នាំ មុន

អង្គការ​សុខភាព​ពិភពលោក​ធ្លាប់​បាន​ឲ្យ​ដឹង​ហើយ​ថា ទូរស័ព្ទ​ដៃ​គឺជា​ភ្នាក់ងារ​បង្ក​ជំងឺមហារីក​មួយ​ក្នុង​ចំណោម​ភ្នាក់ងារ​បង្ក​ដទៃ​ទៀត ។ មាន​វិធី​សាមញ្ញ ខ្លះ​ៗ ធ្វើ​ឱ្យ​អ្នកមាន​សុវត្ថិភាព​ក្នុង​ការ​ប្រើប្រាស់​ទូរស័ព្ទ​ដៃ ។

អង្គការ​សុខភាព​ពិភពលោក​ធ្លាប់​បាន​ឲ្យ​ដឹង​ហើយ​ថា ទូរស័ព្ទ​ដៃ​គឺជា​ភ្នាក់ងារ​បង្ក​ជំងឺមហារីក​មួយ​ក្នុង​ចំណោម​ភ្នាក់ងារ​បង្ក​ដទៃ​ទៀត ។ មាន​វិធី​សាមញ្ញ ខ្លះ​ៗ ធ្វើ​ឱ្យ​អ្នកមាន​សុវត្ថិភាព​ក្នុង​ការ​ប្រើប្រាស់​ទូរស័ព្ទ​ដៃ ។

១-​ប្រើ​កាស​នៅ​ពេល​និយាយ​ទូរស័ព្ទ
ការ​ប្រើ​កាស​មិន​ត្រឹមតែ​មាន​សំឡេង​ច្បាស់​ទេ ប៉ុន្តែ​វា​បញ្ចេញ​វិទ្យុសកម្ម​តិច​ជាង​ទូរស័ព្ទ​ដៃ នេះ​បើ​យោង​តាម​ក្រុមការងារ​បរិស្ថាន (EWG)​។ អ្នក​គួរតែ​ទុក​ទូរស័ព្ទ​ដៃ​របស់​អ្នក​ឲ្យ​នៅ​ឆ្ងាយ​ពី​ក្បាល​របស់​អ្នក​។ នៅ​ពេល​អ្នក​នៅ​កាន់តែ​ឆ្ងាយ​ពី​ប្រភព​វិទ្យុសកម្ម នោះ​អ្នក​នឹង​ទទួល​រង​ផល​ប៉ះពាល់​កាន់តែ​តិចតួច ។

២-​ផ្ញើ​សារ​ពេល​ដែល​អ្នក​អាច​ផ្ញើ​បាន
ទូរស័ព្ទ​ដៃ​ប្រើប្រាស់​ថាមពល​តិច និង​បញ្ចេញ​វិទ្យុសកម្ម​តិច​ដូច​គ្នា នៅ​ពេល​ដែល​អ្នក​ផ្ញើ​សារ​ជាង​ពេល​ដែល​អ្នក​និយាយ នេះ​បើ​យោង​តាម EWG បាន​និយាយ ។ ការ​ផ្ញើ​សារ​ក៏​បាន​ធ្វើ​ឲ្យ​ប្រភព​វិទ្យុសកម្ម​នៅ​ឆ្ងាយ​ពី​ខួរក្បាល​របស់​អ្នក​ដែរ ។

៣-​ទុក​ទូរស័ព្ទ​នៅ​ឲ្យ​ឆ្ងាយ​ពី​ត្រចៀក​របស់​អ្នក
គេហទំព័រ Health.com បាន​ណែនាំ​ថា នៅ​ពេល​អ្នក​ហៅ​ចេញ​តាម​ទូរស័ព្ទ អ្នក​គួរតែ​រង់ចាំ​រហូត​ដល់​ការ​ហៅ​ចេញ​របស់​អ្នក​ត្រូវ​បាន​ត​ភ្ជាប់​មុន​ពេល​ដែល​អ្នក​យក​ទូរស័ព្ទ​ទៅ​ដាក់​ក្បែរ​ត្រចៀក ធ្វើ​បែប​នេះ​អាច​កាត់​បន្ថយ​ការ​ប៉ះ​នឹង​វិទ្យុសកម្ម ។ នៅ​ពេល​ដែល​អ្នក​និយាយ ដាក់​ទូរស័ព្ទ​នៅ​ឲ្យ​ឆ្ងាយ​ពី​ត្រចៀក​របស់​អ្នក និង​យក​វា​មក​ជិត​ពេល​អ្នក​កំពុង​ស្ដាប់​។ ដោយសារ​តែ​កម្រិត​វិទ្យុសកម្ម​មាន​ភាព​ខ្លាំង​នៅ​ពេល​ដែល​ទូរស័ព្ទ​ដៃ​បញ្ជូន​សញ្ញា​ជាង​ពេល​ដែល​វាទ​ទួល​សញ្ញា​ពី​ភាគី​ម្ខាង​ទៀត នេះ​បើ​យោង​តាម​លោក Lin Zhong ជំនួយការ​សាស្ត្រាចារ្យ​ផ្នែក​វិស្វកម្ម​អគ្គិសនី និង​កុំព្យូទ័រ​នៅ​សាកលវិទ្យាល័យ Rice University ទីក្រុង​ហ៊ូ​ស្តុ​ន បាន​ប្រាប់​កាសែត New York Times ។

៤-​ហៅ​ទូរស័ព្ទ​ចេញ​ក្នុង​ជណ្តើរយន្ត​ប្រអប់​ឬ​រថយន្ត
អ្នក​បានដឹង​រួច​ទៅ​ហើយ​ថា វា​មាន​គ្រោះថ្នាក់​ណាស់​ពេល​អ្នក​កំពុង​បើកបរ​ហើយ​និយាយ​ទូរស័ព្ទ ។ លើស​ពី​នេះ​ទៅ​ទៀត គេហទំព័រ Health.com បាន​ឲ្យ​ដឹង​ថា ទូរស័ព្ទ​ដៃ​ប្រើ​ថាមពល​កាន់តែ​ច្រើន​ទៀត​ដើម្បី​បង្កើត​កា​រត​ភ្ជាប់​នៅ​កន្លែង​ដែល​មាន​លោហៈ​ព័ទ្ធ​ជុំវិញ​ដូច​ជា​រថយន្ត និង​ជណ្តើរយន្ត​ប្រអប់ ។

៥-​ត្រូវ​ប្រាកដ​ថា​កូន​របស់​អ្នក​ប្រើ​ទូរស័ព្ទ​លើ​តុ
សព្វ​ថ្ងៃនេះ វា​ហាក់ដូចជា​សូ​ម្បី​តែ​ក្មេង​តូច​ក៏​មាន​ទូរស័ព្ទ​ដៃ​ដែរ ប៉ុន្តែ​អ្នកជំនាញ​បាន​និយាយ​ថា កុមារ​ងាយ​រង​គ្រោះ​បំផុត​ចំពោះ​គ្រោះថ្នាក់​ដែល​បណ្តាល​មក​ពី​វិទ្យុសកម្ម ។ EWG បាន​និយាយ​ថា ខួរក្បាល​របស់​កុមារ​ស្រូប​យក​កាំរស្មី​វិទ្យុសកម្ម​ទូរស័ព្ទ​ដៃ​ចំនួន​ពីរ​ដង​ច្រើន​ជាង​មនុស្ស​ពេញវ័យ ។

យោង​តាម​កាសែត New York Times អាជ្ញាធរ​សុខភាព​ក្នុង​ប្រទេស​អង់គ្លេស បារាំង អា​ល្លឺ​ម៉​ង់ និង​រុ​ស្ស៊ី មានការ​ព្រមាន​ប្រឆាំង​នឹង​ការ​អនុញ្ញាត​ឱ្យ​កុមារ​ប្រើ​ទូរស័ព្ទ​ដៃ ។ ដូច្នេះ​អ្នក​គួរតែ​ឲ្យ​ពួក​គេ​ប្រើ​ទូរស័ព្ទ​ដៃ​លើ​តុ​ជំនួស​វិញ ៕