ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្ទៃមេឃ​ដូច​សមុទ្រ​ភ្លើង​ស្រ​ដៀងនឹង « ថ្ងៃ​បញ្ចប់​នៃ​ភព​ផែនដី »

7 ឆ្នាំ មុន

«Daily Star » កាលពី​ពេល ថ្មី​ៗ​កន្លង​មក​បាន​បង្ហាញ​រូបភាព​គួរ​ឱ្យ​ចាប់អារម្មណ៍​មួយ​ថត​ដោយ​អ្នកដំណើរ​នៅ​លើ​យន្តហោះ គឺ​ផ្ទៃមេឃ​ពណ៌​ក្រហម​ដូច​ជា​សមុទ្រ​ភ្លើង ។
លោកស្រី​Penny Bowman អ្នកដំណើរ​ដែល​ថត​បាតុភូត

«Daily Star » កាលពី​ពេល ថ្មី​ៗ​កន្លង​មក​បាន​បង្ហាញ​រូបភាព​គួរ​ឱ្យ​ចាប់អារម្មណ៍​មួយ​ថត​ដោយ​អ្នកដំណើរ​នៅ​លើ​យន្តហោះ គឺ​ផ្ទៃមេឃ​ពណ៌​ក្រហម​ដូច​ជា​សមុទ្រ​ភ្លើង ។

លោកស្រី​Penny Bowman អ្នកដំណើរ​ដែល​ថត​បាតុភូត​ស្រ​ដៀង​នឹង​ថ្ងៃ​បញ្ចប់​ផែនដី នៅ​ពីលើ​ក្រុង​ម៉េ​ល​ប៊ើ​ន ប្រទេស​អូស្ត្រាលី​នោះ​ឱ្យ​ដឹង​ថា «​រយៈពេល​ប្រហែល​១០​នាទី​មុន​ពេល​យន្តហោះ​ចុះ​ចត​ផ្ទៃមេឃ​ស្រស់​ស្អាត​ស្ថិត​នៅ​ពីក្រោយ​យើង ខ្ញុំ​ក៏​ថត​វា​ទុក ប៉ុន្តែ​មើលទៅ​ស្រ​ដៀង​នឹង​សមុទ្រ​ភ្លើង​ដោយសារ​ពន្លឺព្រះអាទិត្យ ធ្វើ​ឱ្យ​ផ្ទៃមេឃ​ប្រហាក់​ប្រហែល​​នឹង​កំ​អែ​ភ្នំភ្លើង​កំពុង​រលាយ​។ ខ្ញុំ​គិត​ថា​វា​អាច​ជា​រូបភាព​គួរ​ឱ្យ​ភ្ញាក់ផ្អើល ដោយ​កាល​ណោះ​វេលា​ម៉ោង​៥ និង​៣០​នាទី​ល្ងាច ហើយ​ការ​រំលេច​ជា​ពណ៌​ដូច​ភ្នំភ្លើង​មាន​ប្រហែល​ពី​១​ទៅ​២​នាទី បន្ទាប់​មក​ពពក​ក៏​រំសាយ ។

ស្រប​ពេល​ជាមួយ​គ្នា​នោះ មនុស្ស​ជា​ច្រើន​ថតរូប​ភាព​ព្រះអាទិត្យ​រៀប​អស្តង្គត ប៉ុន្តែ​ខ្ញុំ​ស្ថិត​នៅ​ជ្រុង​មួយ​ដែល​មើលទៅ​មាន​ទម្រង់​ដូច​ភ្នំភ្លើង​កំពុង​ផ្ទុះ​ហើយ​ក៏​ថត​ទុក​មើល » ៕