ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រោះតែនាងមិនអាចដោះស្រាយចេញ ទើបជ្រើសផ្លូវនេះ

7 ឆ្នាំ មុន

ខេត្តសៀមរាប ​៖ ​ នារីម្នាក់​ដោយសារតែ​នាង​​មានប្រចាំ​កាយ​ក៏​សម្រេចចិត្ត​ចង.ក​ធ្វើ​អត្តឃា.តខ្លួនឯង​​នៅ​ក្នុង​បន្ទប់​ផ្ទះជួលមួយកន្លែង ​​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​ម្ចាស់ផ្ទះ​ រួចរត់​​ទៅ​រាយការណ៍​ដល់​សមត្ថកិច្ច​មូលដ្ឋាន ដើម្បី​ចុះ​មក​​អន្តរា​គម​ន៍ ​។

ខេត្តសៀមរាប ​៖ ​ នារីម្នាក់​ដោយសារតែ​នាង​​មានប្រចាំ​កាយ​ក៏​សម្រេចចិត្ត​ចង.ក​ធ្វើ​អត្តឃាតខ្លួនឯង​​នៅ​ក្នុង​បន្ទប់​ផ្ទះជួលមួយកន្លែង ​​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​ម្ចាស់ផ្ទះ​ រួចរត់​​ទៅ​រាយការណ៍​ដល់​សមត្ថកិច្ច​មូលដ្ឋាន ដើម្បី​ចុះ​មក​​អន្តរា​គម​ន៍ ​។

ហេតុ​ការណ៍នេះ កើតឡើង​កាលពី​ព្រឹក​ថ្ងៃ​ទី​២៨ ​កញ្ញា​ ២០១៦ ស្ថិត​នៅ​ក្រុម​ទី​៧ ក្នុងភូមិ​បឹង​ដូន​ប៉ា សង្កាត់​ស្ល​ក្រាម ក្រុងសៀមរាប ខេត្តសៀមរាប​ ។ បើតាម​ប្រភព​ពី​កម្លាំង​នគរបាល​​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ​បាន​​ឱ្យ​ដឹង​​ថា បន្ទាប់​ពី​មាន​​សេចក្តី​រាយ​ការ​ពី​ម្ចាស់ផ្ទះ​មកថា មាន​ករណី​​ចង.កនៅ​ក្នុង​បន្ទប់​ជួល ទើប​កម្លាំង​សមត្ថកិច្ច​មូលដ្ឋាន​របស់​យើង​​នាំ​គ្នា​ចុះ​ទៅ​ដល់ រួច​កាត់​ខ្សែទម្លាក់​សាកសព​ជន​រង​គ្រោះ​​មក​ដី ដើម្បី​ទុក​ឱ្យ​ខាង​សមត្ថកិច្ច​ជំនាញ​ធ្វើ​កោសល្យ​វិ​ច័យ ​។​

ប្រភព​បាន​បញ្ជាក់​ថា ក្រោយ​ពី​ពិនិត្យ​នៅ​លើ​ដងខ្លួន​សាកសព​រួច​មក កម្លាំង​ជំនាញ​បាន​សន្និដ្ឋាន​ថា ស្ត្រី​រង​គ្រោះ​ពិតជា​បាន​យកសា​រុងចង.កខ្លួនឯង​ភ្ជាប់​ទៅ​ហ្នឹងរ៉ូ​ត​ផ្ទះ នៃ​បន្ទប់​ជួល​ខាងលើ ដែល​មានកម្ពស់២​ម៉ែត្រ បណ្ដាល​ឱ្យ​ដាច់ខ្យល់​ស្លាប់ពិតប្រាកដ​មែន ​ពុំ​មែនជា​ករណី​ឃាតកម្ម​អ្វី​នោះ​ទេ ​។ ប្រភព​​បញ្ជាក់​បន្ថែម​ថា ជន​រង​គ្រោះ​មានឈ្មោះ ង៉ោ គ​ន្ធា អាយុ​២៥​ឆ្នាំ ជារត់​តុ មានស្រុកកំណើត​ភូមិ​ឈូកស ឃុំ​ឃុន​រាម ស្រុក​បន្ទាយស្រី ខេត្តសៀមរាប​ ​ដោយ​សា្ន​ក់​នៅ​បន្ទប់​ជួល ក្នុងភូមិ-សង្កាត់​កើតហេតុ​ខាងលើ​។

តាម​ការ​ឱ្យ​ដឹង​ពី​ក្រុម​គ្រួសារ​​ថា មូលហេតុ​ដែល​ធ្វើ​ឱ្យ​នាង​ចង.ក​ធ្វើ​អត្តឃាតនេះ គឺ​បណ្ដាល​មក​ពី​នាង​មានជំងឺ​ ​។       ​