ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បេក្ខជន​​ព្រះរាជាណាចក្រ​កម្ពុជា​ជំនាញ​ម៉ាស៊ីន​ឧស្សាហកម្ម​ស្វ័យប្រវត្តិទទួល​បាន​មេដាយ​សំរឹទ្ធនៅ​ម៉ា​ឡេ​ស៊ី

7 ឆ្នាំ មុន

កាលពី​ថ្ងៃ​ទី​១៩ ខែកញ្ញា ឆ្នាំ​២០១៦ លោក ឡៅ ហ៊ី​ម អគ្គនាយក​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ​បាន​ដឹកនាំ​បេក្ខជន និង​បេ​ក្ខ​នារី​នៃ​ព្រះ​រា​ណា​ចក្រ​កម្ពុជា​ចំនួន​១៣​រូប លើ​៨​មុខ​ជំនាញ ចូលរួម​កម្មវិធី​ប្រកួត

កាលពី​ថ្ងៃ​ទី​១៩ ខែកញ្ញា ឆ្នាំ​២០១៦ លោក ឡៅ ហ៊ី​ម អគ្គនាយក​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ​បាន​ដឹកនាំ​បេក្ខជន និង​បេ​ក្ខ​នារី​នៃ​ព្រះ​រា​ណា​ចក្រ​កម្ពុជា​ចំនួន​១៣​រូប លើ​៨​មុខ​ជំនាញ ចូលរួម​កម្មវិធី​ប្រកួតប្រជែង​ជំនាញ​អាស៊ាន​លើក​ទី​១១ នៅ​ប្រទេស​ម៉ា​ឡេ​ស៊ី ដែល​បាន​ប្រព្រឹត្ត​ទៅ​កាលពី​ថ្ងៃ​ទី​២០ ដល់​ថ្ងៃ​ទី​២៨ ខែកញ្ញា ឆ្នាំ​២០១៦ រួម​មាន ៖

១. ជំនាញ​ម៉ាស៊ីន​ឧស្សាហកម្ម​ស្វ័យប្រវត្តិ        បេក្ខជន​០២​នាក់ (១​ក្រុម​)
២. ជំនាញ​ត​បណ្តាញ​អគ្គិសនី                     បេក្ខជន​០២​នាក់
៣. ជំនាញ​រៀប​ឥដ្ឋ                                បេក្ខជន​0២​នាក់​   
៤. ជំនាញ​ផ្សារ                                     បេក្ខជន​0១​នាក់
៥. ជំនាញ​សរសេរ​កម្មវិធី​កុ​ព្យូ​ទ័​រ​ធុរកិច្ច           បេក្ខជន 0១​នាក់
៦. ជំនាញ​រចនា​គេហទំព័រ                         បេក្ខជន​0១​នាក់
៧. ជំនាញ​ចុងភៅ                                 បេក្ខជន​0២​នាក់
៨. ជំនាញ​សេវាកម្ម​ភោ​ជនី​ដ្ឋា​ន                   បេក្ខជន​០២​នាក់

ជា​លទ្ធផល​បេក្ខជន ធី សុភា និង​បេក្ខជន យូ វង្ស​សុ​ជាតិ ជា​ក្រុម​បេក្ខជន​ក្នុង​មុខ​ជំនាញ​ម៉ាស៊ីន​ឧស្សាហកម្ម​ស្វ័យប្រវត្តិ​ទទួល​បាន​មេដាយ​សំរឹទ្ធ​។ ជា​រួម​នៅ​ក្នុង​កម្មវិធី​ប្រកួត​ប្រជែង​ជំនាញ​អាស៊ាន​នេះ បេក្ខជន​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ទទួល​បាន​ជ័យ​លា​ភី​មួយ​ចំនួន​រួម​មាន មេដាយ​សំរឹទ្ធ (Bronze Medal) ចំនួន​០១ វិញ្ញាបនបត្រ​ល្អ​ប្រសើរ (Medallion of Excellent) ចំនួន​០៣ និង​វិញ្ញាបនបត្រ​ឆ្នើម​ប្រចាំ​ប្រទេស (Best Of the Nation)​ចំនួន​០១ ដែល​ក្នុង​នោះ​មាន​៖

១-​បេក្ខជន​០២​រូ ប​(​មួយ​ក្រុម​) ជំនាញ​ដំ​ឡើ​ម៉ាស៊ីន​ឧស្សាហកម្ម​ស្វ័យប្រវត្តិ ទទួល​បាន​មេដាយ​សំរឹទ្ធ ក្នុង​ចំណោម​០៨​ក្រុម មក​ពី​ប្រទេស​ថៃ វៀតណាម ម៉ា​ឡេ​ស៊ី សាំង​ហ្គា​ពួរ ហ្វី​លី​ពី​ន ឥណ្ឌូ​ណេ​ស៊ី ឡាវ និង​កម្ពុជា​។

២-​បេក្ខជន​០១​រូប ជំនាញ​ត​បណ្តាញ​អគ្គិសនី ទទួល​បាន​វិញ្ញាបនបត្រ​ល្អ​ប្រសើរ (Medallion of Excellent) ក្នុង​ចំណោម​១៧​នាក់ មក​ពី​៩​ប្រទេស មាន​ប្រទេស ថៃ វៀតណាម ម៉ា​ឡេ​ស៊ី សាំង​ហ្គា​ពួរ ហ្វី​លី​ពី​ន ឥណ្ឌូ​ណេ​ស៊ី ភូមា ឡាវ និង​កម្ពុជា​។

៣-​បេក្ខជន​០២​រូប ជំនាញ​សេវាកម្ម​ភោជនីយដ្ឋាន​ទទួល​បាន​វិញ្ញាបនបត្រ​ល្អ​ប្រសើរ (Medallion of Excellent) ក្នុង​ចំណោម​១៤​នាក់ មក​ពី​៧​ប្រទេស មាន​ប្រទេស​ថៃ វៀតណាម ម៉ា​ឡេ​ស៊ី សាំង​ហ្គា​ពួរ ឥណ្ឌូ​ណេ​ស៊ី ភូមា និង​កម្ពុជា​។

៤-​បេក្ខជន​០១​រូប ទទួល​បាន​នូវ​វិញ្ញាបនបត្រ Best of the Nation

សូម​បញ្ជាក់​ថា ការ​ប្រកួតប្រជែង​ជំនាញ​អាស៊ាន ត្រូវ​បាន​បង្កើត​ឡើង​ក្រោម​គំនិត​ផ្តួចផ្តើម​ក្នុង​កិច្ចប្រជុំ​អង្គការ​ពលកម្ម​ពិភពលោក ILO/APSDEP នៅ​ទីក្រុង Chiba ប្រទេស​ជប៉ុន ក្នុង​ឆ្នាំ​១៩៩៣ ហើយ​បាន​ចាប់ផ្តើម​ដំណើរការ​ប្រកួតប្រជែង​លើក​ដំបូង​ក្នុង​ឆ្នាំ​១៩៩៥ នៅ​ប្រទេស​ម៉ា​ឡេ​ស៊ី ដែល​មាន​សមាជិក​៤​ប្រទេស​បាន​ចូលរួម​ប្រកួតប្រជែង​លើ​០៦​ជំនាញ​។ ការ​ប្រកួតប្រជែង​នេះ ត្រូវ​បាន​ពង្រីក និង​ផ្លាស់​ប្តូរ​វេន​គ្នា​ធ្វើ​ជា​ម្ចាស់ផ្ទះ​ជា​រៀង​រាល់​ពីរ​ឆ្នាំ​ម្តង រហូត​មក​ដល់​ពេល​នេះ​មាន​ប្រទេស​សមាជិក​អាស៊ាន​ទាំង​១០​ប្រទេស​ចូលរួម និង​មានមុខ​ជំនាញ​សម្រាប់​ប្រកួតប្រជែង​រហូត​ដល់​២៥​មុខ​ជំនាញ​។