ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្ទុះ​ក្នុង​អណ្តូងរ៉ែ​ចិន​មួយ​ស្លា.ប់​យ៉ាងតិច​18​នាក់

7 ឆ្នាំ មុន

ទីភ្នាក់ងារ​ព័ត៌មាន​ចិន​ស៊ី​ន​ហួ​រាយការណ៍​ថា មនុស្ស​យ៉ាងតិច​១៨​នាក់​ស្លា.ប់ និង​២​នាក់​ទៀត​បាត់​ខ្លួន ក្រោយ​ការ​ផ្ទុះ​ឧស្ម័ន​កាលពី​ថ្ងៃ​ទី​២៧ កញ្ញា ក្នុង​អណ្តូងរ៉ែ​ធ្យូងថ្ម​ចិន​មួយ ។

តុល្យការ​មុន​នេះ​រៀបរាប់​ពី​មនុស្ស​ស្លា.ប់​១២​នាក់

ទីភ្នាក់ងារ​ព័ត៌មាន​ចិន​ស៊ី​ន​ហួ​រាយការណ៍​ថា មនុស្ស​យ៉ាងតិច​១៨​នាក់​ស្លាប់ និង​២​នាក់​ទៀត​បាត់​ខ្លួន ក្រោយ​ការ​ផ្ទុះ​ឧស្ម័ន​កាលពី​ថ្ងៃ​ទី​២៧ កញ្ញា ក្នុង​អណ្តូងរ៉ែ​ធ្យូងថ្ម​ចិន​មួយ ។

តុល្យការ​មុន​នេះ​រៀបរាប់​ពី​មនុស្ស​ស្លាប់​១២​នាក់ និង​បាត់​ខ្លួន​៨​នាក់ ។ អណ្តូងរ៉ែ​កើត​មាន​គ្រោះថ្នាក់​ផ្ទុះ​នេះ គ្រប់គ្រង​ដោយ​ក្រុមហ៊ុន LINLI ស្ថិត​នៅ​ទីក្រុង SHIZUISHAN តំបន់​ស្វយ័ត HUI ខេត្ត NINGXIA ។ តាម​ស៊ី​ន​ហួ​ថា កម្មករ​រ៉ែ​ម្នាក់​បាន​ស្លាប់​ក្រោយ​ត្រូវ​បាន​សង្គ្រោះ ហើយ​សាកសព​មនុស្ស​១៧​នាក់​ត្រូវ​បាន​ទាញ​យក​ចេញពី​អណ្តូងរ៉ែ ។ កម្មករ​រ៉ែ​២០​នាក់​ស្ថិត​ក្នុង​អណ្តូងរ៉ែ ពេល​កើត​មានការ​ផ្ទុះ រួច​មនុស្ស​២​នាក់​នៅ​តែ​បាត់​ខ្លួន ។ អ្នក​ជួយ​សង្គ្រោះ​ជាង​២០០​នាក់​ត្រូវ​បាន​បញ្ជូន​មក ។

ប្រទេស​ចិន​ជា​ប្រទេស​ផលិត និង​ប្រើ​ធ្យូងថ្ម​ធំ​ជាងគេ​លើ​ពិភពលោក តែង​ជួប​ប្រទះ​គ្រោះ​មហន្តរាយ​ឧស្សាហកម្ម​ញឹកញាប់ មក​ពី​វិធានការ​សន្តិសុខ​មិន​ត្រូវ​ធានា​ក្នុង​បណ្តា​អណ្តូងរ៉ែ​របស់​ខ្លួន ។ កាលពី​ខែមីនា មនុស្ស​១៩​នាក់​ស្លាប់​ក្នុង​គ្រោះថ្នាក់​អណ្តូងរ៉ែ​នៅ​ខេត្ត​សាន់​ស៊ី​ភាគ​ខាងជើង​ប្រទេស ៕