ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថ្មី​ទៀត​ហើយ ! Huawei បង្ហាញ​កំពូល​ស្មា​ត​ហ្វូ​ន​កាមេរ៉ា​ភ្លោះ Huawei P9 ពណ៌​ផ្កាឈូក​មាស​លើ​ទីផ្សារ​កម្ពុជា

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ កាលពី​រសៀល​ថ្ងៃ​ទី​២៥ ខែកញ្ញា ឆ្នាំ​២០១៦ ក្រុមហ៊ុន Huawei បាន​បង្ហាញ​វត្តមាន​ជា​ផ្លូវការ​របស់​កំពូល​អធិរាជ​ស្មា​ត​ហ្វូ​ន​បំពាក់​កាមេរ៉ា​ភ្លោះ Leica គ្មាន​ពីរ គឺ Huawei P9 ពណ៌​ផ្កាឈូក​មាស

រាជធានី​ភ្នំពេញ ៖ កាលពី​រសៀល​ថ្ងៃ​ទី​២៥ ខែកញ្ញា ឆ្នាំ​២០១៦ ក្រុមហ៊ុន Huawei បាន​បង្ហាញ​វត្តមាន​ជា​ផ្លូវការ​របស់​កំពូល​អធិរាជ​ស្មា​ត​ហ្វូ​ន​បំពាក់​កាមេរ៉ា​ភ្លោះ Leica គ្មាន​ពីរ គឺ Huawei P9 ពណ៌​ផ្កាឈូក​មាស ព្រមទាំង​បើក​ទទួល​ការ​កំ​ម្ម៉​ង់​ទុក​មុន​ពី​អតិថិជន និង​អ្នក​ប្រើប្រាស់​របស់​ខ្លួន​នៅ​សាល​រោង​ភាពយន្ត Major Cineplex ផ្សារ​ទំនើប​អីុអន។

ក្រោយ​ពេលធ្វើការ​អភិវឌ្ឍ​ខ្លួន និង​បង្កើត​ប្រវត្តិសាស្ត្រ​ថ្មី​ដែល​នាំ​យក​បច្ចេកវិទ្យា​កាមេរ៉ា Leica មក​ប្រើ​ក្នុង​ស្មា​ត​ហ្វូ​ន រួម​ជាមួយនឹង​អេ​ក្រង់​ទំហំ 5.2 អ៊ី​ញ Full HD Resolution, កាមេរ៉ា​ភ្លោះ​ទំហំ​១២ មេ​ហ្គា​ភិ​ច​សែ​ល អាច​ថតរូប​បាន​ស្អាត​ច្បាស់ ទោះជា​នៅ​ក្នុង​ទីកន្លែង​ពន្លឺ​តិច ឬ​ងងឹត​ក្តី និង​ធាតុ​ផ្សំ​ពិសេស​ៗ​មួយ​ចំនួន​ទៀត បាន​ធ្វើ​ឲ្យ ហ័​រវៃ P9 ទទួល​បាន​ពានរង្វាន់ European  Consumer Smartphnone 2016-2017 ពី EISA ដែល​ជា​ពានរង្វាន់​លើ​រូបភាព និង​សម្លេង​ពី​សហភាព​អឺរ៉ុប​។

ដើម្បី​បំពេញ​នូវ​តម្រូវការ​របស់​អ្នក​ប្រើប្រាស់​ក្រុមហ៊ុន Huawei បាន​បញ្ចេញ​នូវ​កំពូល​អធិរាជ​ស្មា​ត​ហ្វូ​ន Huawei P9 ពណ៌​ផ្កាឈូក​មាស មួយទៀត បន្ថែម​ពីលើ​ពណ៌​មាស និង​ប្រផេះ​។ ក្រុមហ៊ុន​រំពឹង​ថា ការ​បង្ហាញខ្លួន​របស់ P9 ពណ៌​ផ្កាឈូក​មាស នៅ​កម្ពុជា នឹង​ជា​ព្រឹត្តិការណ៍​មួយ​ដែល​នឹង​ធ្វើ​ឲ្យ​ទីផ្សារ​ស្មា​ត​ហ្វូ​ន​កម្ពុជា​កក្រើក​ម្តងទៀត ដោយសារ​តែ​ភាព​ប្រណីត និង​ស្រស់​ស្អាត​នៃ​ពណ៌​របស់​វា​។

លោក Jason នាយក Huawei Mobile Device ប្រចាំ​កម្ពុជា បាន​មាន​ប្រសាសន៍​ថា « មូលហេតុ​ដែល​ក្រុមហ៊ុន Huawei នាំ​យក P9 ផ្កាឈូក​មាស មក​កាន់​កម្ពុជា គឺ​ព្រោះតែ​យើង​ចង់​ផ្តល់​ជូន​អតិថិជន​នូវ​ជម្រើស​ពណ៌​ថ្មី​មួយ​ផ្សេង​ទៀត​ដល់​ពួក​គាត់​។ យើង​ពេញចិត្ត​នឹង​ផ្តល់​នូវ​ជម្រើស​ជា​ច្រើន​ដល់​អតិថិជន​របស់​យើង​។ រហូត​មក​ទល់​ពេល​នេះ  យើង​មាន P9 ពណ៌​មាស ប្រផេះ ហើយ​ពេល​នេះ​ទៀត គឺ​ពណ៌​ផ្កាឈូក​មាស​»​។

សូម​បញ្ជាក់​ផង​ដែរ​ថា HuaweiP9 ផ្កាឈូក​មាស ទទួល​បានការ​គាំទ្រ​យ៉ាង​ខ្លាំង​ពី​អ្នក ប្រើប្រាស់​កម្ពុជា ដោយ​ទទួល​បានការ​បញ្ជា​ទិញ​ទុក​មុនរ​តាម​រយៈ​គេហទំព័រ​ហ្វេ​ស​បុក Huawei Mobile Cambodia លើស​ពី​ការ​រំពឹង​ទុក​។ ហើយ​អ្វី​ដែល​ពិសេស​នោះ គឺ​ការ​បញ្ជា​ទិញ​នា​ថ្ងៃនេះ នឹង​មានការ​ផ្តល់​ជូន​បន្ថែម​ដល់​អតិថិជន​មាន​ដូច​ជា ជើង​កាមេរ៉ា​ថតរូប (Tripod + Selfie + Remote control)
​និង​ស្រោម​ទូរស័ព្ទ Original ។ លើស​ពី​នេះ​ទៀត អ្នក​ប្រើប្រាស់​ស្មា​ត​ហ្វូ​ន Huawei P9 ទាំងអស់​អាច​រីករាយ​នឹង​ការ​ផ្តល់​ជូន ជា​ច្រើន​ពី​ដៃគូរ​សហការ​របស់ Huawei គឺ Smart Axiata​។

រាល់​ការ​ជាវ HuaweiP9 ពណ៌​ផ្កាឈូក​មាស ក៏​ដូច​ជា​ពណ៌​ផ្សេង​ទៀត លោក​អ្នក​នឹង​ទទួល​បានការ​ប្រើប្រាស់​គម្រោង Power+ ប្រចាំ​ស​ប្តា​ហ៍​របស់​ក្រុមហ៊ុន Smart ដោយ​ឥត​គិតលុយ​រហូត​ដល់​16​ស​ប្តា​ហ៍ ព្រមទាំង​លេខ​ពិសេស​មួយ ដើម្បី​ទទួល​បានការ​រីករាយ​ជាមួយ​អ៊ី​ន​ធើ​រ​ណេ​ត​ល្បឿន​លឿន​បំផុត​នៅ​ក្នុង​ប្រទេស​កម្ពុជា​ជាមួយ 4G LTE របស់​ក្រុមហ៊ុន Smart ដែល​ពិតជា​ស័ក្តិសម​ជាមួយ Huawei P9​។

សម្រាប់​ព័ត៌មាន​បន្ថែម​សូម​ចូល​ទៅ​កាន់ ៖  http://consumer.huawei.com/kh/index.htm
ទូរស័ព្ទ Hotline ផ្នែក​សេវាកម្ម ៖ ចុច​លេខ 1800206688 រួច​ចុច​បញ្ជូន (​ទូរស័ព្ទ​បាន​ដោយ​មិន​គិតថ្លៃ បើ​ទោះបី​គ្មាន​ទឹកប្រាក់​ក្នុង​គណនី​)