ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សណ្ឋាគារ សេ​វិ​ន​ដេ​យស៍​អ៊ី​ន នៅ​ខេត្តតាកែវ​បើក​សម្ពោធ​បម្រើភ្ញៀវ​ជា​ផ្លូវការ

7 ឆ្នាំ មុន

ខេត្តតាកែវ ៖ សណ្ឋាគារ​សេ​វិ​ន​ដេ​យស៍​អ៊ី​ន ដែល​ជា​ការ​វិនិយោគ​របស់​វិនិយោគិន​ខ្មែរ ត្រូវ​បាន​បើក​សម្ពោធ​ទទួល​បម្រើភ្ញៀវ​ជា​ផ្លូវការ​នៅ​ខេត្តតាកែវ កាលពី​ថ្ងៃ​ទី​២៦ ខែកញ្ញា ឆ្នាំ​២០១៦ កន្លង​មកនេះ ដោយ​បាន​រៀបចំ​ពិធី​បើក

ខេត្តតាកែវ ៖  សណ្ឋាគារ​សេ​វិ​ន​ដេ​យស៍​អ៊ី​ន ដែល​ជា​ការ​វិនិយោគ​របស់​វិនិយោគិន​ខ្មែរ ត្រូវ​បាន​បើក​សម្ពោធ​ទទួល​បម្រើភ្ញៀវ​ជា​ផ្លូវការ​នៅ​ខេត្តតាកែវ កាលពី​ថ្ងៃ​ទី​២៦ ខែកញ្ញា ឆ្នាំ​២០១៦ កន្លង​មកនេះ ដោយ​បាន​រៀបចំ​ពិធី​បើក​សម្ពោធ​យ៉ាង​ឱឡារិក​កាលពី​ថ្ងៃ​ទី​២៤ ខែកញ្ញា ឆ្នាំ​២០១៦ ដោយ​មានការ​ចូលរួម​ពី​លោក​ឡាយ វណ្ណៈ អភិបាល​ខេត្តតាកែវ​ផង​ដែរ ។

ក្នុង​ពិធី​ប្រកាស និង​សម្ពោធ​ដាក់​ដំណើរការ​ទទួលភ្ញៀវ​នៃ​សណ្ឋាគារ​ទី​២ ក្នុង​ខេត្តតាកែវ លោក  ឡាយ គឹ​ម​ឆេ​ន អគ្គនាយក​សណ្ឋាគារ សេ​វិ​ន ដេ​យស៍​អ៊ី​ន ( Seven days In )  បានអោយ​ដឹង​ថា សណ្ឋាគារ​សេ​វិ​ន ដេ​យស៍​អ៊ី​ន បាន​ចាប់ផ្ដើម​ដំណើរការ​សាងសង់​ចាប់តាំងពី​ខែឧសភា ឆ្នាំ​២០១៤ នៅ​លើ​ផ្ទៃដី​ទំហំ​ជាង​១.២០០​ម៉ែត្រការ៉េ និង​បាន​បញ្ចប់​ជា​ស្ថាពរ​កាលពី​ខែសីហា ២០១៦ កន្លង​មកនេះ ដោយ​ប្រើប្រាស់​រយៈពេល​សាងសង់​២៧​ខែ ហើយ​ចំណាយ​ទឹកប្រាក់​ប្រមាណ​១,៥​លាន​ដុល្លារ​អា​មេ​រិ​ក ។ សណ្ឋាគារ​នេះ មានកំ​ពស់​៥​ជាន់ ក្នុង​នោះ​មាន​បន្ទប់​ស្នាក់​នៅ​ចំនួន​៦៤​បន្ទប់ សាល​ប្រជុំ​ចំនួន​១ ដែល​មាន​ទំហំ​ប្រហែល​២០០​ម៉ែត្រការ៉េ និង​អាច​ផ្ទុក​អ្នកចូលរួម​ប្រជុំ​បាន​ប្រមាណ​១០០​នាក់​ផង​ដែរ ។

លោក ឡាយ វណ្ណៈ អភិបាល​ខេត្តតាកែវ បាន​មាន​ប្រសាសន៍​ថា វត្តមាន​របស់​សណ្ឋាគារ​សេ​វិ​ន​ដេ​យស៍​អ៊ី​ន នៅ​ពេល​នេះ គឺ​បាន​ចូលរួម​ចំណែក​ក្នុង​កិច្ចការ​ខាងលើ​និង​ដើម្បី​ចូលរួម​លើក​ស្ទួយ​វិស័យសេដ្ឋកិច្ច និង​ទេសចរណ៍​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ជា​ពិសេស​ក្នុង​ខេត្តតាកែវ ដែល​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​រដ្ឋបាល​ខេត្ត​បាន​កំពុង​ខិតខំ​កែ​លំអរ​ស្ថាបនា​ផ្លូវថ្នល់ និង​ហេដ្ឋារចនាសម្ព័ន្ធ​នានា​ទាំង​ក្នុង​ក្រុង និង​ក្រៅ​ក្រុង ជា​ពិសេស​កែ​លំអរ សោ​ភ័​ណ្ឌ​ភាព​ក្នុង​ក្រុង​ជា​ច្រើន​កន្លែង ។

លោក​បន្ត​ថា សណ្ឋាគារ​ថ្មី​នេះ ក៏​នឹង​ផ្ដល់​អត្ថប្រយោជន៍​ជូន​ចំពោះ ប្រជាពលរដ្ឋ និង​អ្នកជំនួញ​ដែល​កំពុង​ប្រកប​អាជីវកម្ម​ក្នុង​ខេត្តតាកែវ តាម​រយៈ​ការ​បម្រើ​សេវាកម្ម​សណ្ឋាគារ​ដែល​មានគុណ​ភាព ជា​ពិសេស​គឺ​បាន​បង្កើត​ការងារ និង​ប្រភព​ចំណូល​ដើម្បី​លើក​ស្ទួយ​កម្រិតជីវភាព​ប្រជាពលរដ្ឋ​ក្នុង​ខេត្តតាកែវ និង​ផ្ដល់​ភាព​កក់ក្ដៅ ដល់​ភ្ញៀវ​ទេសចរ និង​បង្កើត​នូវ​ផលប្រយោជន៍ នៃ​វិស័យ​ទេសចរណ៍​របស់​ខេត្ត​ផង​ដែរ  ។