ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពស់ Anaconda ធំ​បំផុត​នៅ​លើ​លោក​ប្រទះ​ឃើញ​នៅ​ប្រេ​ស៊ី​ល

7 ឆ្នាំ មុន

សារព័ត៌មាន​បរទេស​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា កម្មករ​សំណង់​នៅ​ប្រេ​ស៊ី​ល ភ្ញាក់ផ្អើល​ពេល​ប្រទះ​ឃើញ​ពស់ Anaconda យក្ស​ប្រវែង​១០​ម៉ែត្រ ទម្ងន់​៤០០​គីឡូក្រាម លាក់ខ្លួន​នៅ​ក្នុង​រូង ។

សារព័ត៌មាន​បរទេស​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា កម្មករ​សំណង់​នៅ​ប្រេ​ស៊ី​ល ភ្ញាក់ផ្អើល​ពេល​ប្រទះ​ឃើញ​ពស់ Anaconda យក្ស​ប្រវែង​១០​ម៉ែត្រ ទម្ងន់​៤០០​គីឡូក្រាម លាក់ខ្លួន​នៅ​ក្នុង​រូង ។ ពស់​ដ៏​ធំ​នោះ​បំបែក​ឯតទគ្គ​កម្ម​ធំ​បំផុត​នៅ​លើ​ពិភពលោក ដែល​បាន​ចុះ​ក្នុង​សៀវភៅ​កំណត់​ត្រា​ពិភពលោក ។

Anaconda ប្រទះ​ឃើញ​ដោយ​កម្មករ​សំណង់ ខណៈ​ពួក​គេ​បំផ្ទុះ​ពង្រាប​ទីតាំង​សំណង់​ក្នុង​រដ្ឋ​បា​៉​រា​៉ នៅ​ភាគ​ខាងជើង​ប្រទេស​ប្រេ​ស៊ី​ល​។ Anaconda មាន​ប្រវែង​១០​ម៉ែត្រ និង​ទម្ងន់​៤០០​គីឡូក្រាម ។

បច្ចុប្បន្ន​នៅ​មិន​ទាន់​ច្បាស់​ថា តើ​វា​ងាប់​ដោយសារ​គ្រាប់បែក ឬ​ត្រូវ​សម្លាប់​ដោយ​កម្មករ​សំណង់​ទេ ? អ្នកលេង​ហ្វេ​ស​ប៊ុ​ក​ម្នាក់​សរសេរ​ថា «​នៅ​មិន​ទាន់​ប្រាកដ​ក្នុង​ចិត្ត​ថា វា​ជា​វត្ថុ​ពិត ឬ​អត់​ទេ ? និង​គួរ​ឱ្យ​ស្អប់ខ្ពើម​ចំពោះ​អ្នក​សម្លាប់​វា ។ ជួនកាល​វា​នៅ​រស់រាន​មានជីវិត​តាំងពី​យូរ​មក ហើយ​ៗ​ពួក​គេ​ក៏​សម្លាប់​វា​ដើម្បី​ថតរូប​ភាព ជា​រឿង​មួយ​គ្មាន​ប្រយោជន៍​» ។

ចំណែក​អ្នកលេង​ហ្វេ​ស​ប៊ុ​ក​ម្នាក់​ទៀត​បញ្ជាក់​ថា «​មហាជន​ប្រហែលជា​ធ្លោយមាត់​ថា វា​ជា​ពស់​ធំ​ដ៏​កម្រ​រក និង​អាច​ជា​ពូជ​ចុង​ក្រោយ​នៅ​លើ​ផែនដី ដូច្នេះ​សម្លាប់​វា​ដើម្បី​បង្ហាញ​ស្នា​ដៃដល់​មហាជន​នៅ​លើ​ពិភពលោក​» ។

បច្ចុប្បន្ន Guinness World Record បញ្ជាក់​ថា ពស់​ដែល​មាន​ទំហំ​ធំ និង​វែង​បំផុត​នៅ​លើ​ផែនដី គឺ​ពស់ Medusa នៅ​ក្រុង​កេ​ន​សាស់ សហរដ្ឋអាមេរិក មាន​ប្រវែង​៧,៦៧​ម៉ែត្រ ៕