ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដំរី​អ្រា​ហ្វិ​ក​ធ្លាក់​ចុះ​ជាង​1​សែន​ក្បាល​ក្នុងអំឡុងពេល​10​ឆ្នាំ

7 ឆ្នាំ មុន

សារព័ត៌មាន​បរទេស​កាលពី​ពេល ថី្ម​ៗ​កន្លង​មក​ផ្សាយ​ថា សហគមន៍​អន្ដរជាតិ ដើម្បី​អភិរក្ស​ធម្មជាតិ និង​ធនធានធម្មជាតិ​(IUCN)​បាន​បង្ហាញ​របាយការណ៍​ចំនួន​ដំរី​អ្រា​ហ្វិ​ក​ក្នុង​ទស​វត្ស​កន្លង​មក​អំឡុង​ពី​ឆ្នាំ​២០០៦ ដល់​

សារព័ត៌មាន​បរទេស​កាលពី​ពេល ថី្ម​ៗ​កន្លង​មក​ផ្សាយ​ថា សហគមន៍​អន្ដរជាតិ ដើម្បី​អភិរក្ស​ធម្មជាតិ និង​ធនធានធម្មជាតិ​(IUCN)​បាន​បង្ហាញ​របាយការណ៍​ចំនួន​ដំរី​អ្រា​ហ្វិ​ក​ក្នុង​ទស​វត្ស​កន្លង​មក​អំឡុង​ពី​ឆ្នាំ​២០០៦ ដល់​២០១៦ បាន​ធ្លាក់​ចុះ​ប្រហែល​២០% ឬ​ប្រហែល​១១០.០០០​ក្បាល ខណៈ​ពេល​តួលេខ​ដំរី​បច្ចុប្បន្ន​មាន​ប្រហែល​មាន​៤១៥.០០០​ក្បាល ។

វា​ជា​ស្ថានភាព​ដ៏​អាក្រក់​បំផុត​នៃ​ចំនួន​សត្វ​ដំរី​ក្នុង​អំឡុង​២៥​ឆ្នាំ​កន្លង​មក​ចាប់តាំងពី​ទស​វត្ស​ឆ្នាំ​១៩៧០​និង​១៩៨០ ដោយ​ហេតុផល​ចម្បង​អាច​បណ្ដាល​មក​ពី​ការ​ទាក់​ចាប់ និង​សម្លាប់​យក​ភ្លុក​។

លោកស្រី​ស៊ូ លី​ប៊ើ​មេន នាយិកា​រង​សហគមន៍​អភិរក្ស​សត្វព្រៃ​(WCS)​បាន​អំពាវនាវ​ឱ្យ​ប្រទេស​នានា ត្រូវ​អនុវត្ត​បទដ្ឋាន​ដ៏​ចាំបាច់ រួម​ទាំង​លុប​បំបាត់​ទីផ្សារ​ជួញដូរ​ភ្លុក​ដំរី​នៅ​ក្នុង​ប្រទេស ដើម្បី​បិទ​ច្រក​ការ​យក​ភ្លុក​ដោយ​ខុសច្បាប់​ដាក់​លក់ ។

តាម​របា​ការណ៍​របស់​(IUCN)​បញ្ជាក់​ថា នៅ​មាន​តំបន់​ជា​ច្រើន​ទៀត​មិន​អាច​ស្រាវជ្រាវ​ក្នុង​ល​ណ្ខ​ណៈ​ជា​ប្រព័ន្ធ​បាន ដូច​នៅ​ស៊ូ​ដង់​ខាងត្បូង លី​ប៊ី និង​អ្រា​ហ្វិ​ក​កណ្ដាល ។ ចំណែក​តំបន់​ដែល​បាន​ទទួល​ការ​ស្រាវជ្រាវ​ឃើញ​ថា អត្រា​ធ្លាក់​ចុះ​ចំនួន​ដំរី​នៅ​តង់​សានី​ដែល​ពឹងផ្អែក​លើ​ផ្នែក​ទេសចរណ៍​ឃើញ​ថា កំពុង​ឈាន​ទៅ​ជា​វិបត្តិ ព្រោះ​មានការ​ថយ​ចុះ​ប្រហែល​៦០%  ខណៈ​ពេល​ចំនួន​ដំរី​នៅ​ប្រទេស​ណា​មី​ប៊ី អ្រា​ហ្វិ​ក​ខាងត្បូង និង​ស៊ី​ម​បា​វ៉េ ហាក់ដូចជា​នៅ​មាន​ស្ថិរភាព ឬ​មាន​អត្រា​កើន​ខ្ពស់ ។

របាយការណ៍​នោះ​ឱ្យ​ដឹង​ក្នុង​កិច្ចប្រជុំ​ប្រទេស​ជា​សមាជិក​អនុសញ្ញា​ស្តី​ការ​ជួញដូរ អន្តរជាតិ ប្រភេទ​សត្វព្រៃ និង​ធញ្ញជាតិ​ដែល​ជិត​ផុត​ពូជ​(CITES)​លើក​ទី​១៧ ដែល​រៀបចំ​ឡើង​កាលពី​ថ្ងៃ​ទី​២៤ កញ្ញា ដល់​ថ្ងៃ​ទី​៥ តុលា នៅ​ទីក្រុង​(​ចូ​ហាន​ណេ​ស​ប៊ើ​ក​) អ្រា​ហ្វិ​ក​ខាងត្បូង​ដោយ​មាន​អ្នក​អភិរក្ស និង​អ្នក​ដែល​ពាក់ព័ន្ធ​ពី​រដ្ឋាភិបាល​ជា​ច្រើន​ពាន់​នាក់​ចូលរួម​ដើម្បី​រិះរក​វិធានការ​នានា​ក្នុង​ការ​គ្រប់គ្រង​ការ​ជួញដូរ​សត្វព្រៃ ៕