ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អគ្គី​ភ័យ​លេប​ត្របាក់​លំនៅ​ឋាន​ខាងលិច​ផ្សារ​ស្ទឹង​មាន​ជ័យ​៧​ខ្នង

13 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ អគ្គី​ភ័យ​បាន​បញ្ចេញ អំណាច​ខ្លាំងក្លា​លេប​ត្របាក់​លំនៅ​ឋាន​ប្រជាពលរដ្ឋ​ជា​ច្រើន​ខ្នង​នៅ​ ខាងលិច​ក្បែរ​ផ្សារ​ស្ទឹងមាន​ជ័យ ស្ថិត​ក្នុង​ក្រុម​១ ភូមិ​ទ្រា២ សង្កាត់ស្ទឹង​មាន​ជ័យ ខណ្ឌមានជ័យ កាលពី​វេលា ម៉ោង​៩​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​៣ ឧសភា ឆ្នាំ​២០១០ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​អ៊ូអរ និងខ្លះ​ភ័យ​ខ្លាច​ស្រែក​ដង្ហោយហៅ​សាច់ញាតិ​ឱ្យជួយ ខណៈ​ដែល​ឡានទឹក​កំពុង​ត្រូវ​បាន​គេ​​ហៅ​ឱ្យទៅ​ជួយ​ធ្វើ​អន្ដរាគមន៍ ។ នៅ​កន្លែង​កើតហេតុ​សមត្ថកិច្ច

រាជធានី​ភ្នំពេញ ៖ អគ្គី​ភ័យ​បាន​បញ្ចេញ អំណាច​ខ្លាំងក្លា​លេប​ត្របាក់​លំនៅ​ឋាន​ប្រជាពលរដ្ឋ​ជា​ច្រើន​ខ្នង​នៅ​ខាងលិច​ក្បែរ​ផ្សារ​ស្ទឹងមាន​ជ័យ ស្ថិត​ក្នុង​ក្រុម​១ ភូមិ​ទ្រា២ សង្កាត់ស្ទឹង​មាន​ជ័យ ខណ្ឌមានជ័យ កាលពី​វេលា ម៉ោង​៩​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​៣ ឧសភា ឆ្នាំ​២០១០ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​អ៊ូអរ និងខ្លះ​ភ័យ​ខ្លាច​ស្រែក​ដង្ហោយហៅ​សាច់ញាតិ​ឱ្យជួយ ខណៈ​ដែល​ឡានទឹក​កំពុង​ត្រូវ​បាន​គេ​​ហៅ​ឱ្យទៅ​ជួយ​ធ្វើ​អន្ដរាគមន៍ ។ នៅ​កន្លែង​កើតហេតុ​សមត្ថកិច្ច​មូលដ្ឋានបានឱ្យ​ដឹង​ថា ភ្លើង​ចាប់ផ្ដើម​ឆាបឆេះ​ចេញពីផ្ទះ​ឈើ​មួយ​ដែល​ម្ចាស់​ចាក់សោ​ទុក​ចោល ជាហេតុ​ឱ្យ​គេ​សន្និដ្ឋាន​ជំហាន​ដំបូង​ថា បណ្ដាលមក​ពី​ទុ​ស្សេ​ខ្មែរ​ភ្លើង ។

លំនៅ​ឋាន​ដែល​អគ្គីភ័យ​លេប​ត្របាក់​នេះ ភាគច្រើន​ជា​សំណង់របស់​អ្នកមាន​ជីវភាព​មធ្យម និង​ធូរធារ​ធ្វើអំពី​ថ្ម​ក្រោម​ឈើ​លើ​ប្រក់​ដំបូល​ស័ង្កសី និងផ្ទះ​ខ្លះ​ធ្វើ​អំពី​ឈើ​ត្រូវ​បាន​អគ្គី​ភ័យ​លេបត្របាក់​អស់​៧​ខ្នង ដែល​ខ្លះ​ត្រូវ​ឆេះ​គ្រឿង ក្នុង និង​ខ្លះ​ឆេះ​ទាំងស្រុងខណៈ​ដែល​ឡានទឹក​របស់​សមត្ថកិច្ច​១១​គ្រឿង​មក​ជួយ​ធ្វើអន្ដរាគមន៍​បាញ់​ទឹក​ពន្លត់​ឱ្យ​ភ្លើង​អស់អំណាច​ត្រឹមហ្នឹង គឺ​ប្រើ​ទឹក​អស់​២២​ជើង (២២ឡាន​) ។លំនៅ​ឋាន​ដែល​ទទួល​រង​គ្រោះ​ទាំង​៧ ខ្នង​នេះ អីវ៉ាន់​ប្រើប្រាស់​ភាគច្រើន​បាន​ក្លាយជា​ចំណី​ភ្លើង​អស់ ដែល​វា​បាន​ទំពា​លេប​រយៈ ពេល​កន្លះ​ម៉ោង​ទើប​ឈប់ គឺ​រលត់​នៅ​ម៉ោង​១០ ព្រឹក​នោះ​ឯង ។ ព័ត៌មាន​លំអិត​នឹង​ផ្សាយ​ជូននៅ​ពេល​ក្រោយ និង​នៅ​លើ​ទំព័រ​កាសែតកោះសន្ដិភាព។