ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទទួលទាន​ជាតិ​អាល់កុល​ក្នុង​កម្រិត​ខ្ពស់​កាត់​បន្ថយ​ឱកាស​មានកូន

7 ឆ្នាំ មុន

ស្ត្រី​ទទួលទាន​គ្រឿង​ស្រវឹង​១៤​ដង​ឬ​ច្រើន​ជាង​នេះ​ក្នុង​មួ​យស​ប្តា​ហ៍ អាច​នឹង​ថយ​ចុះ​១៨ ភាគរយ​នៃ​សមត្ថភាព​មានកូន​របស់​ពួក​គេ នេះ​បើ​យោង​តាម​ការ​សិក្សា​មួយ​បាន​រក​ឃើញ​។ ការ​រក​ឃើញ​នេះ​បាន​បង្ហាញ​ថា

ស្ត្រី​ទទួលទាន​គ្រឿង​ស្រវឹង​១៤​ដង​ឬ​ច្រើន​ជាង​នេះ​ក្នុង​មួ​យស​ប្តា​ហ៍ អាច​នឹង​ថយ​ចុះ​១៨ ភាគរយ​នៃ​សមត្ថភាព​មានកូន​របស់​ពួក​គេ នេះ​បើ​យោង​តាម​ការ​សិក្សា​មួយ​បាន​រក​ឃើញ​។ ការ​រក​ឃើញ​នេះ​បាន​បង្ហាញ​ថា ការ​ផឹកស្រា​កម្រិត​មធ្យម​ទៅ​ទាប ប្រហែលជា​ប្រាំពីរ​ដង​ក្នុង​មួ​យស​ប្តា​ហ៍ ហាក់ដូចជា​មិន​មាន​ឥទ្ធិពល​លើ​ការ​មានកូន​របស់​ស្ត្រី​ទេ ។
ទោះជា​យ៉ាងណា ប្តី​ប្រពន្ធ​ត្រូវ​តែ​ជៀស វាង​ការ​សេព​គ្រឿង​ស្រវឹង​ក្នុង អំឡុង ពេល បង្ក​កំណើត​រហូត​ដល់​ពួក​គេ​ច្បាស់​ថា ការ​ធ្វើតេស្ត​មាន​ផ្ទៃពោះ​វិជ្ជមាន ព្រោះ​ទារក​អាច​ទទួល​រង​គ្រោះ​ពី​ការ​សេព​គ្រឿង​ស្រវឹង ក្នុងអំឡុងពេល ប៉ុន្មាន​ស​ប្តា​ហ៍​ដំបូង​បន្ទាប់​ពី​បង្ក​កំណើត ។

ស្ត្រី Annie Britton មក​ពី​សាកលវិទ្យាល័យ College London បានឱ្យ​ដឹង​ក្នុង​បទ​វិចារណកថា​៖ «​ការ​សេព​គ្រឿង​ស្រវឹង​ក្នុង​កម្រិត​មធ្យម​មិន​ប៉ះពាល់​ដល់​ការ​មានកូន​ទេ​» ។ នៅ​ក្នុង​ប្រទេស​អភិវឌ្ឍន៍ គូ​ស្វាមីភរិយា​រហូត​ដល់​ទៅ​២៤​ភាគរយ​ជួប​ប្រទះ​នឹង​បញ្ហា​គ្មាន​កូន ។

យោង​តាម​គោលការណ៍​ណែនាំ​ជា​ផ្លូវការ​នៅ​ក្នុង​ប្រទេស​ជា​ច្រើន​រួម​ទាំង​ប្រទេស​អង់គ្លេស សហរដ្ឋអាមេរិក និង​ប្រទេស​ដា​ណឺ​ម៉ាក​បាន​ណែនាំ​ឲ្យ​ស្ត្រី​ដែល​កំពុង​ព្យាយាម​ចង់​មាន​ផ្ទៃពោះ ជៀស​ឲ្យ​ឆ្ងាយ​ពី​ការ​ទទួលទាន​គ្រឿង​ស្រវឹង​។ ប៉ុន្តែ​តើ​ការ​ទទួលទាន​គ្រឿង​ស្រវឹង​អាច​នឹង​ប៉ះពាល់​ដល់​ការ​មានកូន​ដល់​ស្ត្រី​ពិតប្រាកដ​ឬ​យា​៉​ង​ណា​នោះ គឺ​មិន​ទាន់​ច្បាស់លាស់​នៅឡើយ​ទេ ការ​សិក្សា​នឹង​ត្រូវធ្វើ បន្ត​នៅ​ពេល​ក្រោយ​៕