ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មហា​កំផែង​ចិន​ជួសជុល​ដោយ​ចាក់​បេតុង​រង​ការ​រិះគន់

7 ឆ្នាំ មុន

សារព័ត៌មាន​បរទេស​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា មហាជន​ចិន​បាន​រិះគន់​ចំពោះ​ការ​ជួសជុល​មហា​កំផែង​មាន​អាយុ​៧០០​ឆ្នាំ ដោយ​ចាក់​បេតុង​បាត់​លក្ខណៈ​បុរាណ​របស់​វា ។

សារព័ត៌មាន​បរទេស​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា មហាជន​ចិន​បាន​រិះគន់​ចំពោះ​ការ​ជួសជុល​មហា​កំផែង​មាន​អាយុ​៧០០​ឆ្នាំ ដោយ​ចាក់​បេតុង​បាត់​លក្ខណៈ​បុរាណ​របស់​វា ។

មហា​កំផែង​ដែល​កើត​មាន​បញ្ហា គឺ​នៅ​តំបន់​សៀវ​ហុ​ឺ​ខូ​វ បណ្តោយ​ប្រវែង​៨​គីឡូម៉ែត្រ ស្ថិត​នៅ​លើ​កំពូលភ្នំ​«Yanshan» ភាគ​ខាងកើត​ឆៀង​ខាងជើង​ខេត្ត​លៀវ​នី​ង ដែល​សាងសង់​នៅ​ឆ្នាំ​១៣៨១ ក្នុង​រាជវង្ស​មីង និង​ជា​ផ្នែក​មួយ​ដែល​មហាជន​ទូទៅ​ស្គាល់​ថា​ជា​បរិវេណ​ដ៏​ស្អាត​មួយ​របស់​មហា​កំផែង ។

ក្រោយ​ពី​ជួសជុល​មហា​កំផែង​នោះ​រួច​មហាជន​បាន​រិះគន់ ព្រោះ​គេ​ចាក់​បេតុង​ពីលើ​ផ្ទៃ​ដែល​ធ្លាប់​រដិបរដុប​តាម​សភាព​ដើម​ឱ្យ​ក្លាយជា​ផ្លូវ​រាបស្មើ​យ៉ាង​វែង ។ អ្នក​រិះគន់​ចាត់​ទុក​ថា ជា​ការ​បំផ្លាញ​សភាព​ដើម​របស់​មហា​កំផែង និង​មើលទៅ​គ្មាន​សោភ័ណ​ភាព ។

កាលពី​ឆ្នាំ​២០១២ មានការ​ពិភាក្សា​បន្ទាន់​មួយ​ស្តី​ពី​មហា​កំផែង​ចិន «​សៀវ​ហ៊ឺ​ខូ​វ​» ដើម្បី​រិះគន់​វិធីសាស្ត្រ​កុំឱ្យ​វា​ខូចខាត​ខ្លាំង​ឡើង ។ ការ​ពិភាក្សា​សម្រេច​ជួសជុល​មហា​កំផែង​ជា​សម្បត្តិ​ដ៏​អស្ចារ្យ​នេះ ។

អង្គការ​សិក្សា​ស្រាវជ្រាវ​ផ្នែក​បេតិកភណ្ឌ​ពិភពលោក (UNESCO) ឱ្យ​ដឹង​កាលពី​ឆ្នាំ​២០១៥​ថា​មហា​កំផែង​ចិន​បាត់​ភាព​បុរាណ​ទៅ​តាម​ពេលវេលា​ប្រហែល​៣០% ព្រោះតែ​ស្ថានភាព​ភូមិសាស្ត្រ និង​ការ​កែ​ច្នៃ​របស់​មនុស្ស​។

សារព័ត៌មាន Global Times ផ្សាយ​ថា តាម​ច្បាប់​របស់​ចិន អ្នក​ណា​ក៏​ដោយ​ដែល​យក​ថ្ម​ចេញពី​មហា​កំផែង​នឹង​ត្រូវ​ពិន័យ​ជា​ប្រាក់​ចំនួន​៥.០០០​យាន់ ប៉ុន្តែ​វត្ថុ​ដ៏​អស្ចារ្យ​នៅ​លើ​ពិភពលោក​នោះ​នៅ​តែ​រង​ការ​បំផ្លិចបំផ្លាញ​ជា​បន្តបន្ទាប់ ៕