ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តើ​គួរ​ទទួលទាន​សារធាតុ​កាល់ស្យូម​កម្រិតណា​ដើម្បី​ឱ្យ​សម​ស្រប​ទៅ​នឹង​តម្រូវការ​ឆ្អឹង?

7 ឆ្នាំ មុន

ការ​កង្វះ​ជាតិ​កាល់ស្យូម មិនមែន​កើត​មាន​តែ​ចំពោះ​កុមារ​កម្ពុជា​នោះ​ទេ ប៉ុន្តែ​កុមារ​នៅ​ជុំវិញ ពិភពលោក​ក៏​ជួប​ករណី​នេះ​ដែរ ។ កុមារ​ត្រូវការ​សារធាតុ​កាល់ស្យូម​កម្រិត​ខ្ពស់ ដើម្បី​ឲ្យ​ឆ្អឹង​រីក​លូតលាស់​និង​រឹង​មាំ

ការ​កង្វះ​ជាតិ​កាល់ស្យូម មិនមែន​កើត​មាន​តែ​ចំពោះ​កុមារ​កម្ពុជា​នោះ​ទេ ប៉ុន្តែ​កុមារ​នៅ​ជុំវិញ ពិភពលោក​ក៏​ជួប​ករណី​នេះ​ដែរ ។ កុមារ​ត្រូវការ​សារធាតុ​កាល់ស្យូម​កម្រិត​ខ្ពស់ ដើម្បី​ឲ្យ​ឆ្អឹង​រីក​លូតលាស់​និង​រឹង​មាំ បើ​មិន​ដូច្នោះ​ទេ ពួក​គេ​អាច​ប្រឈម​នឹង​ការ​ខូច​ទ្រង់ទ្រាយ​របស់​ឆ្អឹង ។

ជា​ការ​ពិត​ណាស់ ក្មេង​ដែល​មាន​អាយុ​ចាប់ពី​៦​ខែ​ឡើង​ទៅ ត្រូវការ​ជាតិ​កាល់ស្យូម​ប្រមាណ​300-400​មី​ល្លី​ក្រាម​ក្នុង​មួយ​ថ្ងៃ​។ ចំនួន​នេះ​ត្រូវ​បាន​កើន​ឡើងជា​ប្រចាំ​រហូត​ដល់​ប្រមាណ​១៣០០​មី​ល្លី​ក្រាម​ចំពោះ​កុមារ​វ័យ​ជំទង់ ។

រីឯ​កុមារ​ដែល​ចិញ្ចឹម​ដោយ​ម្សៅ​ទឹកដោះគោ ត្រូវការ​សារធាតុ​កាល់ស្យូម​ច្រើន​ជាង​កុមារ​ដែល​បំបៅ​ដោយ​ទឹកដោះ​ម្តាយ ព្រោះ​សារធាតុ កាល់ស្យូម​នៅ​ក្នុង​ម្សៅ​ទឹកដោះគោ​មិន​ជ្រាប​ចូល​ក្នុង​ខ្លួន​ទារក​បាន​ល្អ​ដូច​ជា​នៅ​ក្នុង​ទឹកដោះ​ម្តាយ​នោះ​ទេ​។ សារធាតុ​នេះ​ឃើញ​មាន​សម្បូរ​នៅ​ក្នុង​គ្រឿង​បរិភោគ​មួយ​ចំនួន​ដូច​ជា​៖

-​ទឹកដោះគោ
-​ទឹកដោះគោ​ជូរ
-​គ្រាប់​ថ្នាំ​បំប៉ន​ដែល​មាន​ជាតិ​កាល់ស្យូម
-​ទឹកក្រូច​ស្រស់​ជាដើម ។

ខាងក្រោម​នេះ គឺជា​បរិមាណ​ជាតិ​កាល់ស្យូម​ដែល​មនុស្ស​ទូទៅ​គួរ​ទទួលទាន ៖
-​ក្មេង​ៗ​ដែល​មាន​អាយុ​ពី​១​ឆ្នាំទៅ​១០​ឆ្នាំ គួរ​ទទួលទាន​៨០០​មី​ល្លី​ក្រាម​ក្នុង​មួយ​ថ្ងៃ ។
-​ស្ត្រី​មុន​អស់​រដូវ និង​ស្ត្រី​អស់​រដូវ​ដែល​កំពុង​ទទួល​អ័រម៉ូន​អី​ស​ស្ត្រូ​សែន គួរ​ទទួលទាន ១០០០​មី​លី្ល​ក្រាម​ក្នុង​មួយ​ថ្ងៃ ។
-​ក្មេង​ជំទង់​អាយុ​ចាប់ពី​១១​ឆ្នាំទៅ​២៤​ឆ្នាំ គួរ​ទទួលទាន​១២០០​មី​លី្ល​ក្រាម​ក្នុង​មួយ​ថ្ងៃ​។
-​ស្ត្រី​អស់​រដូវ​ដែល​មិន​បាន​ទទួល​អ័រម៉ូន​អី​ស​ស្ត្រូ​សែន គួរ​ទទួលទាន​១៥០០​មី​លី្ល​ក្រាម​ក្នុង​មួយ​ថ្ងៃ ។
-​ស្ត្រី​មាន​ផ្ទៃពោះ​ឬ​ម្តាយ​កំពុង​បំបៅ​ដោះ​កូន គួរ​ទទួលទាន​១២០០​ទៅ​១៥០០​មី​លី្ល​ក្រាម​ក្នុង​មួយ​ថ្ងៃ ។

ចំណាំ​៖ ការ​ទទួលទាន​ជាតិ​កាល់ស្យូម​ប្រចាំ​ថ្ងៃ​មិន​ត្រូវ​ឱ្យ​លើស​ពី​២០០០ មី​លី្ល​ក្រាម​ឡើយ ។
-​ដោយ​មិន​រាប់​បញ្ចូល​នូវ​ផលិតផល​ធ្វើ​ពី​ទឹកដោះគោ ជា​មធ្យម ជនជាតិ​អា​មេ​រិ​ក​បរិភោគ អាហារ​ដែល​មាន​ជាតិ​កាល់ស្យូម​២៥០​មី​លី្ល​ក្រាម ។
-​ទឹកដោះ​គោមួយ​កែវ មាន​ផ្ទុក​ជាតិ​កាល់ស្យូម​៣០០​មី​លី្ល​ក្រាម ។
-​កា​រ៉េ​ម​រសជាតិ​វ៉ា​នី​ឡា​កន្លះ​ពែង​មាន​ផ្ទុក​ជាតិ​កាល់ស្យូម​៩០​មី​លី្ល​ក្រាម ៕