សូមកុំប្រថុយ !!
ប៉ុន្មានថ្ងៃមុននេះ លោកប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ បានថ្លែងនៅចំពោះមុខមហាជន ដោយនិយាយពិត និយាយត្រង់…និយាយចំៗតែម្តង…អត់មានបណ្តាក់មាត់បន្តិចទេ..
ប៉ុន្មានថ្ងៃមុននេះ លោកប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ បានថ្លែងនៅចំពោះមុខមហាជន ដោយនិយាយពិត និយាយត្រង់…និយាយចំៗតែម្តង…អត់មានបណ្តាក់មាត់បន្តិចទេ..
ប៉ុន្មានថ្ងៃមុននេះ លោកប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ បានថ្លែងនៅចំពោះមុខមហាជន ដោយនិយាយពិត និយាយត្រង់…និយាយចំៗតែម្តង…អត់មានបណ្តាក់មាត់បន្តិចទេ…រឿងគណបក្សសង្គ្រោះជាតិមានបំណងធ្វើមហាបាតុកម្មដើម្បីដុតកម្លោចសង្គម ដែលកំពុងមានសន្តិភាព និងការអភិវឌ្ឍ ។
លោកអភិបាលថ្លែងខ្លាំងៗថា លោក កឹម សុខា មានរឿងស្រីញី…មេដឹកនាំគណបក្សគិតតែពីស្រីញី អូនបងគ្រប់ទិសបែបនេះ ធ្វើមេដឹកនាំម៉េចទៅ ?
រឿងសញ្ចារកម្មបែបនេះ ត្រូវតុលាការកាត់ទោស…បែរជាមកប្រកាសចង់ធ្វើមហាបាតុកម្មឱ្យគាំទ្រខ្លួនទៅវិញ…។
លោកអភិបាលថ្លែងមានន័យជ្រាលជ្រៅ ដែលជាបទពិសោធន៍មួយថា កន្លងមកគេបានបញ្ឆេះឱ្យក្លាយជាអគ្គិភ័យ…ប៉ុន្តែគេអត់មានលទ្ធភាពពន្លត់ទេ…គេមានបំណងធ្វើមហាបាតុកម្ម ដើម្បីផ្លាស់ប្តូរសង្គម ។ល។
លោកអភិបាលរាជធានីថ្លែងបញ្ជាក់ច្បាស់បែបនេះហើយ…មហាជនគិតថា រាជធានីភ្នំពេញប្រាកដជាគ្មានមហាបាតុកម្មស្អីហ្នុងកើតមានជាដាច់ខាត…បើហ៊ានថ្លើមធំ ឬថ្លើមពាសមេឃកើតមានមែន…ពិតជាត្រូវព្រនង់ហើយ…ត្រូវព្រនង់មុនគេ គឺមេខ្លោងយ៉ាងពិតប្រាកដ…
ចាប់ពស់ គេមិនចាប់កន្ទុយ…មិនចាប់ខ្លួនទេ…ចាប់មុនគេក្បាលពស់តែម្តង…
បើមិនខ្លាចទេ…សាកមើល ! ប៉ុន្តែសូមកុំប្រថុយ !!
អាឡេវ
ចែករំលែកព័តមាននេះ