ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រឡាំងកាស​ជាង​500​ក្បាល​ងាប់​លើ​ឆ្នេរសមុទ្រ​ជប៉ុន

7 ឆ្នាំ មុន

AFP ផ្សាយ​ថា សត្វ​ប្រឡាំងកាស​ជា​ច្រើន​ក្បាល​ងាប់​នៅ​លើ​តំបន់ឆ្នេរ​ភាគ​ខាងត្បូង​ប្រទេស​ជប៉ុន ធ្វើ​ឱ្យ​មានការ​ងឿងឆ្ងល់​ពី​អ្នកជំនាញ​ដែល​ស្រាវជ្រាវ​ពី​សត្វ​ប្រភេទ​នេះ ។
សត្វ​ប្រឡាំងកាស​តែងតែ​ប្រមូលផ្តុំ​គ្នា​នៅ​ភាគ​ខាងត្បូង

AFP ផ្សាយ​ថា សត្វ​ប្រឡាំងកាស​ជា​ច្រើន​ក្បាល​ងាប់​នៅ​លើ​តំបន់ឆ្នេរ​ភាគ​ខាងត្បូង​ប្រទេស​ជប៉ុន ធ្វើ​ឱ្យ​មានការ​ងឿងឆ្ងល់​ពី​អ្នកជំនាញ​ដែល​ស្រាវជ្រាវ​ពី​សត្វ​ប្រភេទ​នេះ ។
សត្វ​ប្រឡាំងកាស​តែងតែ​ប្រមូលផ្តុំ​គ្នា​នៅ​ភាគ​ខាងត្បូង និង​ខាងលិច​ប្រទេស​ជប៉ុន នៅ​រដូវក្តៅ គឺ​នៅ​ជិត​ក្រុង​គី​តា​ឃ្យូ​ស៊ូ ជា​ចំណុច​ដែល​ពួក​វា​ពង ។ ក្នុងអំឡុងពេល​នោះ​គេ​តែងតែ​ឃើញ​ប្រឡាំងកាស​មួយ​ចំនួន​ងាប់ ប៉ុន្តែ​ក្នុងឆ្នាំនេះ​ក្រុម​អភិរក្ស​ឃើញ​ពួក​វា​ងាប់​ច្រើន​ខុស​ប្រក្រតី​។ នេះ​បើ​តាម​ការ​បញ្ជាក់​ពី​អាជ្ញាធរ កាលពី​ថ្ងៃ​ទី​១៥ កញ្ញា ២០១៦ ។
លោក Kenji Sato អាជ្ញាធរ​ក្រុង​គី​តា​ឃ្យូ​ស៊ូ ប្រាប់ AFP ថា «​ក្រុម​អភិរក្ស​ប្រទះ​ឃើញ​ប្រឡាំងកាស​ងាប់ ប្រហែល​ពី​៥​ទៅ​១០​ក្បាល ក្នុង​មួយ​ថ្ងៃ ក្នុងអំឡុងពេល​ដែល​ពួក​វា​ឡើង​ពង ហេតុ​ដូច្នេះ​ទើប​ពួក​គេ​ចាប់ផ្តើម​រាប់​ចំនួន ហើយ​បច្ចុប្បន្ន​មាន​ប្រឡាំងកាស​ងាប់​ឡើង​ដល់​ជាង​៥០០​ក្បាល​» ។

កាសែត «Asahi Shimbun» ផ្សាយ​ថា ការ​ងាប់​របស់​ប្រឡាំងកាស​ឡើង​ខ្ពស់​ដល់​ទៅ​៨​ដង​។ ចំណែក​លោក Sato បញ្ជាក់​បន្ថែម​ថា អ្នកជំនាញ​នៅ​មិន​ទាន់​បាន​ទទួល​របាយការណ៍​សរុប​ជា​ឯកច្ឆន្ទ ទាក់ទិន​នឹង​មូលហេតុ​នៃ​ការ​ងាប់​ខ្ពស់​ខុស​ប្រក្រតី​របស់​ប្រឡាំងកាស​ទេ ទោះបីជា​មាន​ផ្នែក​ខ្លះ​បញ្ជាក់​ថា អាច​បណ្តាល​មក​ពី​សីតុណ្ហភាព​ទឹកសមុទ្រ​ឡើង​ខ្ពស់ ឬ​ឆ្លង​វីរុស​ក៏​ដោយ ។

ជប៉ុន​កំណត់​សត្វ​ប្រឡាំងកាស​ជា​សត្វ​ជិត​ផុត​ពូជ ព្រោះ​មាន​ចំនួន​ធ្លាក់​ចុះ​ដោយសារ​ទីជម្រក​រង​ការ​បំផ្លិចបំផ្លាញ ៕