ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អង់​ហ្គោ​ឡា​ផ្ទេរ​ផ្លាស់​ប៉ូលិស​400​នាក់ក្រោយ​ពី​ពលរដ្ឋ​ចោទ​ថា​ទទួល​សំណូក

7 ឆ្នាំ មុន

ប្រទេស​អង់​ហ្គោ​ឡា កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា មានការ​ផ្លាស់​ប្តូរ​ប៉ូលិស​ប្រហែល​៤០០​នាក់ បន្ទាប់​ពី​ប្រជាពលរដ្ឋ​ស្នើ​សុំ​ឱ្យ​ដោះស្រាយ​រឿង​ប៉ូលិស​ចរាចរណ៍​មួយ​ក្រុម​ជម្រិត​ទារប្រាក់ និង​ទទួល​ប្រាក់​សំណូក​

ប្រទេស​អង់​ហ្គោ​ឡា កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា មានការ​ផ្លាស់​ប្តូរ​ប៉ូលិស​ប្រហែល​៤០០​នាក់ បន្ទាប់​ពី​ប្រជាពលរដ្ឋ​ស្នើ​សុំ​ឱ្យ​ដោះស្រាយ​រឿង​ប៉ូលិស​ចរាចរណ៍​មួយ​ក្រុម​ជម្រិត​ទារប្រាក់ និង​ទទួល​ប្រាក់​សំណូក​ពី​អ្នក​ប្រើ​យានយន្ត​នៅ​លើ​ដងផ្លូវ​ក្នុង​ក្រុង​លូ​អង់​ដា ។

លោក​ឧត្តមសេនីយ៍ត្រី Ambrosio De Lemos មេបញ្ជាការ​ប៉ូលិស​របស់​អង់​ហ្គោ​ឡា ចេញ​បញ្ជា​ឱ្យ​ប្តូរ​ប៉ូលិស​ចរាចរណ៍​ជាង​៤០០​នាក់​នោះ កាលពី​យប់​ថ្ងៃ​ទី​១៤ កញ្ញា​ឱ្យទៅ​បំពេញ​តួនាទី​នៅ​កន្លែង​ផ្សេង ដើម្បី​រង់ចាំ​ការ​ត្រួតពិនិត្យ​កំហុស ក្រោយ​ពី​ប្រជាពលរដ្ឋ​រិះគន់​ថា ប៉ូលិស​ជម្រិត​ទារប្រាក់​និង​ទទួល​សំណូក​។ ប៉ូលិស​ចរាចរណ៍​ទាំង​៤០០​នាក់​នោះ ឱ្យទៅ​បំពេញ​តួនាទី​ជា​ប៉ូលិស​ល្បាត​តាម​ព្រំដែន ដរាបណា​ការ​ស៊ើបអង្កេត​ពី​កំហុស​បញ្ចប់ ។ ប្រសិនបើ​មាន​កំហុស​ដូច​ការ​ចោទ​របស់​ពលរដ្ឋ​អាច​ប្រឈម​មុខ​ជាប់​ទោស ឬ​ត្រូវ​បណ្តេញចេញ ។

លោក​ឧត្តមសេនីយ៍ត្រី​អំពាវនាវ​ដល់​អ្នកបើកបរ​រថយន្ត និង​យានយន្ត ផ្សេង​ៗ​ត្រូវ​ចៀសវាង​ការ​បង់ប្រាក់​សំណូក​ដើម្បី​ជា​ថ្នូរ​ការ​មិន​ចេញ​ប័ណ្ណពិន័យ ព្រោះ​ជា​ទិស​ដៅ​មួយ​ផ្តល់​ឱកាស​ឱ្យ​ប៉ូលិស​ប្រព្រឹត្ត​អំពើ​ពុក​រលួយ ។

លោក​ឧត្តមសេនីយ៍​ដដែល​បញ្ជាក់​ថា «​ខ្ញុំ​បាន​ផ្ទេរ​ផ្លាស់​ប្តូរ​ប៉ូលិស​ចរាចរណ៍ ខ្ញុំ​នឹង​បណ្តេញ​ពួក​គេ ប្រសិនបើ​លទ្ធផល​ត្រួតពិនិត្យ​ឃើញ​ថា​បាន​ប្រព្រឹត្ត​ខុស ប៉ុន្តែ​មួយ​ផ្នែក​ទៀត​ខ្ញុំ​ក៏​សុំ​ឱ្យ​ពលរដ្ឋ​យល់ព្រម​ទទួល​ប័ណ្ណពិន័យ​ជំនួស​ការ​បង់​សំណូក​ដល់​ប៉ូលិស ។ ប្រសិនបើ​ពលរដ្ឋ​នៅ​តែ​ប្រព្រឹត្ត​អំពើ​បង់ប្រាក់​ដល់​ប៉ូលិស បញ្ហា​អំពើ​ពុក​រលួយ​របស់​ប៉ូលិស​ក៏​មិន​ចេះ​ចប់​ទេ​» ៕