ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាច​ម៌​ផ្កាយ​ធំ​លំដាប់​ទី​2 ប្រទះ​ឃើញ​នៅ​ប្រទេស​អា​ហ្ស​ង់​ទី​ន

7 ឆ្នាំ មុន

«Daily Mail» របស់​អង់គ្លេស កាលពី​ពេល ថ្មី​ៗ កន្លង​មក​ផ្សាយ​ថា ក្រុម​អ្នក​វិទ្យាសាស្ដ្រ​បាន​ជីក​ឃើញ​អាចម៍ផ្កាយ​ដ៏​ធំ​នៅ​ក្នុង​រណ្ដៅ​ជ្រៅ​មួយ​ក្នុង​ទីក្រុង Gancedo ប្រទេស​អា​ហ្ស​ង់​ទី​ន ។ ចំណុច​ប្រទះ​ឃើញ​នោះ​ស្ថិត​ក្នុង​ចន្លោះ​រដ្ឋ

«Daily Mail» របស់​អង់គ្លេស កាលពី​ពេល ថ្មី​ៗ កន្លង​មក​ផ្សាយ​ថា ក្រុម​អ្នក​វិទ្យាសាស្ដ្រ​បាន​ជីក​ឃើញ​អាចម៍ផ្កាយ​ដ៏​ធំ​នៅ​ក្នុង​រណ្ដៅ​ជ្រៅ​មួយ​ក្នុង​ទីក្រុង Gancedo ប្រទេស​អា​ហ្ស​ង់​ទី​ន ។ ចំណុច​ប្រទះ​ឃើញ​នោះ​ស្ថិត​ក្នុង​ចន្លោះ​រដ្ឋ Chaco និង Santiago Del Estero  នា​ភាគ​ខាងជើង ក្រុង​ប៊ុ​យ​ណូ​ស៊ែ ប្រហែល​១.០៨៥ គីឡូម៉ែត្រ ។

អាចម៍ផ្កាយ​មួយ​ដុំ​នោះ មាន​ទម្ងន់​៣០​តោន ចាត់ទុកជា​អាចម៍ផ្កាយ​ធំ​លំដាប់​ទី​២ ចាប់តាំងពី​ធ្លាប់​ប្រទះ​ឃើញ​នៅ​លើ​ផែនដី​មក ។ ចំណែក​ទំហំ និង​កម្ពស់​មិន​បាន​បញ្ជាក់​ឱ្យ​ច្បាស់​ទេ និង​កំពុង​ស្ថិត​ក្នុង​ការ​សិក្សា​យ៉ាង​លំអិត ដើម្បី​បញ្ជាក់​ពី​ទំហំ​ពិតប្រាកដ​របស់​វា ។

លោក​ម៉ា​រី​អូ វ៉េ​ស្កូ​នី នាយក​សមាគម​តារាសាស្ដ្រ ក្នុង​រដ្ឋ Chaco ឱ្យ​ដឹង​ថា អាចម៍ផ្កាយ​នោះ ចេញពី​ផ្កាយព្រះគ្រោះ​តូច​ស្ថិត​ក្នុង​រង្វង់​គោចរ​នៃ​ផ្កាយ​ព្រះ​អង្គារ និង​ផ្កាយ​ព្រហស្បតិ៍ បាន​មក​បុក​ផែនដី​ប្រហែល​៤.០០០​ឆ្នាំ​មុន ។ តាម​ការ​ប៉ាន់​ប្រមាណ​របស់​អ្នក​វិទ្យាសាស្ដ្រ ថា នៅ​មុន​ពេល​អាចម៍ផ្កាយ​បុក​ចូល​ស្រទាប់​បរិយាកាស​ផែនដី វា​មាន​ទម្ងន់​ដល់​ទៅ​៨០០​តោន ប៉ុន្ដែ​នៅ​ពេល​ចូល​ដល់​ស្រទាប់​បរិយាកាស​ក៏​ផ្ទុះ​បែក នៅ​សេល​សល់​បំណែក​ត្រឹមតែ​៣០​តោន ដូចដែល​បានឃើញ​នោះ​ប៉ុណ្ណោះ ។ អាចម៍ផ្កាយ​ធំ​ផុត​នៅ​លើ​ផែនដី​ក្នុង​ពេល​បច្ចុប្បន្ន គឺ​អាចម៍ផ្កាយ «Hoba» នៅ​ប្រទេស​ណា​ម៊ី​ប៊ី មាន​ទម្ងន់​ដល់​ទៅ​៦៦​តោន​ឯណោះ ៕