ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ត្រូវ​ចូលរួម​ការពារ និង​ថែរក្សា​ប្រាសាទបន្ទាយឆ្មា និង​ប្រាសាទបន្ទាយ​ទ័ព

7 ឆ្នាំ មុន

បន្ទាយ​មាន​ជ័យ ៖ អភិបាលរង​ខេត្ត​បាន​ណែនាំ​ដល់​ប្រជាពលរដ្ឋ​ត្រូវ​ចូលរួម​ការពារ និង​ថែរក្សា​ប្រាសាទ បន្ទាយឆ្មារ និង​ប្រាសាទបន្ទាយ​ទ័ព ដែល​សម្រាប់​ទាក់ទាញ​ភ្ញៀវ​ជាតិ អន្តរជាតិ

បន្ទាយ​មាន​ជ័យ ៖ អភិបាលរង​ខេត្ត​បាន​ណែនាំ​ដល់​ប្រជាពលរដ្ឋ​ត្រូវ​ចូលរួម​ការពារ និង​ថែរក្សា​ប្រាសាទ បន្ទាយឆ្មារ និង​ប្រាសាទបន្ទាយ​ទ័ព ដែល​សម្រាប់​ទាក់ទាញ​ភ្ញៀវ​ជាតិ អន្តរជាតិ ដែល​លើក​ឡើង​នេះ ក្នុង​ទិវា​អក្ខ​កម្ម​ជាតិ នៅ​ព្រឹក​ថ្ងៃ​ទី​១៦ ខែកញ្ញា ឆ្នាំ​២០១៦ នៅ​សាលា​ឋ​ម​សិក្សា​ថ្មពួក​។

លោក ផ្លែ​ក វ៉ា​រី អភិបាលស្រុក​ថ្មពួក​បាន​មាន​ប្រសាសន៍​ថា នៅ​ស្រុក​ថ្មពួក​គឺជា​ស្រុក​មួយ​ជាប់​ព្រំប្រទល់​ខេត្តឧត្តរមានជ័យ ហើយ​ប្រជាពលរដ្ឋ​ភាគច្រើន​ប្រកប​មុខរបរ ធ្វើស្រែ​ចម្ការ​សម្រាប់​ជីវភាព​គ្រួសារ​។ ហើយ​ស្រុក​ថ្មពួក​មាន​ប្រាសាទបុរាណ​២​កន្លែង ១.​ប្រាសាទបន្ទាយឆ្មារ ២.​ប្រាសាទបន្ទាយ​ទ័ព ប្រាសាទ​ចំនួន​២​នេះ​គឺ នៅ​ថ្ងៃ​បុណ្យ​ទាន និង​ថ្ងៃ​សម្រាក​ការងារ មាន​ទាំង​ភ្ញៀវ​ជាតិ និង​អន្តរជាតិ​ចូល​មក​កម្សាន្ត​។

លោក ឆើយ ឆាន់​ណា  អភិបាលរង​ខេត្តបន្ទាយមានជ័យ​បាន​មាន​ប្រសាសន៍​ថា ទិវារ​អក្ខរកម្ម​ជាតិ ០៨ កញ្ញា ២០១៦​នេះ គឺ​ក្រោម​ប្រធានបទ​(​អក្ខរកម្ម​បង្កើន​សេដ្ឋកិច្ច​គ្រួសារ​) គឺ​អាជ្ញាធរ​ស្រុក​.​ឃុំ​ភូមិ​ត្រូវ​ចេះ​សហការ​ជាមួយ​ការិយាល័យ​អប់រំ ដើម្បី​បង្កើន​ការ​យកចិត្តទុកដាក់​ចំពោះ​បងប្អូន​ប្រជាពលរដ្ឋ​ដើម្បី​កាត់​បន្ថយ​អក្ខ​ជន​។

លោក​បាន​បញ្ជាក់​ថា មូលហេតុ​ដែល​កើត​មាន​អក្ខ​ជន គឺ​ភាព​ក្រីក្រ​បាន​កើតឡើង និង​ប៉ះពាល់​សេដ្ឋកិច្ច​គ្រួសារ ដែល​កើត​មាន​ចំណាកស្រុក​ខុសច្បាប់​។ ដោយ​បានការ​យកចិត្តទុកដាក់ ពី​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​ដែល​មាន​សម្តេច​តេ​ជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុ​ន​រ៉ា​នី ហ៊ុន​សែន បាន​ជម្រុញ​ឲ្យ​អាជ្ញាធរ​មូលដ្ឋាន និង​មន្ទីរ​អប់រំ​ត្រូវ​យកចិត្តទុកដាក់​ចំពោះ​ប្រជាពលរដ្ឋ​។

លោក ឆើយ ចាន់​ណា បាន​ណែនាំ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ក្នុងស្រុក​ថ្មពួក ត្រូវ​ចូលរួម​ថែ​ក​រក្សា និង​ការពារ​ប្រាសាទបុរាណ​ទាំង​២​កន្លែង ដើម្បី​ទាញ់​ទាញ​ភ្ញៀវ​ជាតិ និង​អន្តរជាតិ​ចូល​មក​កម្សាន្ត ព្រម​ទង​ផ្តល់​ប្រយោជន៍​ដល់​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្នុងស្រុក​ថ្មពួក​៕