ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដូវ​ធ្វើបុណ្យ នាំ​គ្នា​ធ្វើបាប ?

7 ឆ្នាំ មុន

រដូវ​បិណ្ឌ​ភ្ជុំ​ចូល​មក​ដល់​ហើយ​…​ជា​រដូវ​ធ្វើបុណ្យ​ដាក់​ទាន​តាម​ប្រពៃណី​ខ្មែរ​យើង​…​។ រដូវ​នេះ​អ្នកមាន​ធនធាន ក៏​ដូច​អ្នក​ក្រីក្រ​…​តែង​នាំ​គ្នា​ធ្វើបុណ្យ​សន្សំ​កុសល​…​បញ្ជូន​កុសល​…​ឧទ្ទិស​ជូន

រដូវ​បិណ្ឌ​ភ្ជុំ​ចូល​មក​ដល់​ហើយ​…​ជា​រដូវ​ធ្វើបុណ្យ​ដាក់​ទាន​តាម​ប្រពៃណី​ខ្មែរ​យើង​…​។ រដូវ​នេះ​អ្នកមាន​ធនធាន ក៏​ដូច​អ្នក​ក្រីក្រ​…​តែង​នាំ​គ្នា​ធ្វើបុណ្យ​សន្សំ​កុសល​…​បញ្ជូន​កុសល​…​ឧទ្ទិស​ជូន​ដល់​ញាតិ​កា​ទាំង​៧​សន្តាន​…​ដែល​គេ​នាំ​គ្នា​ហៅ​ថា ធ្វើបុណ្យ​លាងបាប​…​។​ល​។

នៅ​ក្នុង​រាជធានី​ក៏​ដូច​នៅ​តាម​បណ្តា​ខេត្ត​នានា​…​ជា​ពិសេស​តាម​ផ្លូវគោក ក៏​ដូច​តាម​ផ្លូវទឹក​…​កើត​មាន​កុងត្រូលជជុះ​ដុះ​ម​មិះ​ស្អេកស្កះ​លើស​ខែ​…​លើស​រដូវ​នានា​…​។
កុងត្រូលជជុះ​បើ​ពិនិត្យ​មិន​ឱ្យ​ខុស​…​មាន​ស្ទើរ​គ្រប់​ស្ថាប័ន​មាន​សមត្ថកិច្ច ទាំង​សី​ុ​វិល ទាំង​កងកម្លាំង​…​ដាក់​ជា​ក្រុម​តូច​ៗ…​ត្រៀបត្រា​តាម​ដងផ្លូវ​…​ផ្លូវជាតិ​លេខ​៤ លេខ​៥ លេខ​៦ លេខ​៧ លេខ​៨ ។​ល​។ រាប់​មិន​អស់​ទេ​…​។ មិន​ខុស​ទេ ហើយ​ក៏​មិន​និយាយ​បំផ្លើស​ដែរ​…​គេ​ដាក់កុង​ត្រូល​ប្រមូល​លុយ​ពី​ការ​ដឹក​ជញ្ជូន​តូច​-​ធំ​ទាំងឡាយ​…​។ ខុស​ពី​អ្នក​សុំទាន​ធម្មតា​…​ពួក​គេ​ជា​អ្នក​សុំទាន​ពេញ​ទៅ​ដោយ​អំណាច​…​។ រថយន្ត​ល្មើស​ណា​មិន​ឈប់​…​មិន​ឈប់​មួយ​ភ្លែត​បង់ប្រាក់​ទេ​…​ត្រូវ​ពួក​គេ​ប្រដេញ​ដោយ​រថយន្ត​…​យក​រថយន្ត​ទៅ​ស្ទាក់​ចាប់​…​បុក​គ្នា​រញ្ជួយ​ដី​ក៏​មាន​ដែរ​…​សួរ​អ្នក​ខេត្ត​ត្បូងឃ្មុំ​កាន់តែ​ច្បាស់ ! ថ្មី​ៗ​នេះ​ដេញ​ស្ទាក់​បុក​គ្នា​ខ្ទេច​រថយន្ត​២​គ្រឿង​ទៅ​ហើយ​…​របួស​មិន​ដល់​ស្លាប់​ទេ គឺ​ជិត​…កុងត្រូល​តាម​ដងផ្លូវ​…​មិនមែន​ចេះ​តែ​ចាប់​ទេ​…​គឺ​សម្រួល​គ្នា​យក​ប្រាក់​តើ ! ព្រោះ​ជា​រដូវ​ធ្វើបុណ្យ​ដាក់​ទាន ត្រូវការ​ណាស់​បច្ច័យ​…​ទោះ​តិច ទោះ​ច្រើន​ត្រូវ​តែ​មាន​…​។

ចង្វារ​ទាំងឡាយ​ដែល​មានសិទ្ធិ​ទៅ​បោះទីតាំង​…​មិនមែនសិទ្ធិ​ចិត្ត​ឯង​ទេ ! បើ​គ្មាន​មេបញ្ជា​…​មិន​ហ៊ាន​ល្មើស​ឡើយ​…ដែល​គេ​និយាយ​ជា​ទូទៅ​ថា «​ចង្វាចិញ្ចឹម​ឆ្តោ​»
ទោះបី​ហួសហេតុ​យ៉ាងណា​ក៏​ដោយ​…​គួរ​ក្រឡេក​មើល​រដូវ​ផង​…​រដូវ​នេះ​ជា​រដូវ​ធ្វើបុណ្យ​សន្សំ​កុសល​…​មិនមែន​បុណ្យ​ក៏​ធ្វើ​…​បាប​ក៏​ធ្វើ​…​ឈើ​ក៏​កាប់ សត្វ​ក៏​សម្លាប់ ដូច​អ្នកប្រមឹក​និយាយ​ទេ !

មិនមែន​ការពារ​អ្នករក​សី​ុ​ប្រព្រឹត្ត​ខុស​ទេ​…​ប៉ុន្តែ​បណ្តា​យមរាជ​ទាំងឡាយ​តាម​ដងផ្លូវ​…​គួរ​អាណិតអាសូរ​ប្រែ​ត​…​កូនចាប កូន​ព្រាប​ទាំងឡាយ​ផង​…​កុំ​សាង​បាប​ពេក​…​ហេ ! ហេ !            
           អា​ឡេវ