ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចង់បាននីតិរដ្ឋត្រូវ​មាន​ច្បាប់ NGOs

13 ឆ្នាំ មុន

បើ​និយាយ​ពី NGOs នៅ​ស្រុក​ខ្មែរ​មាន​រាប់​ពាន់​ ខ្លះ​ក៏​ដំណើរការ​ រីឯ​ខ្លះ​ទៀត​មាន​តែ​ឈ្មោះ​សឹង តែ​រក​ទីស្នាក់ការទំនាក់ទំនង​គ្មាន​។ សមាគម​និង​អង្គការក្រៅរដ្ឋាភិបាល​ដែល​មានដំណើរ​ការ​មាន​មិន​ច្រើន​ទេ ​គឺ​មាន​ប្រមាណ​ជាង​មួយ​រយ​សមាគម​អង្គការ​ប៉ុណ្ណោះ​ក្នុង​ចំណោម​សមាគម​អង្គការ​ក្នុង​ស្រុក​ជាង​ពីរ​ពាន់​ដែល​បាន​ចុះបញ្ជី​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា​តាម​រយៈក្រសួងមហាផ្ទៃ ឬទីស្ដីការ​គណៈ​រដ្ឋមន្ដ្រី​។ ពួក​គេ​ទាំងនេះ​បាន​ចូលរួម​ចំណែក​អភិវឌ្ឍ​ន៏

                    ដោយ ៖  មេត្តា
បើ​និយាយ​ពី NGOs នៅ​ស្រុក​ខ្មែរ​មាន​រាប់​ពាន់​ ខ្លះ​ក៏​ដំណើរការ​ រីឯ​ខ្លះ​ទៀត​មាន​តែ​ឈ្មោះ​សឹង តែ​រក​ទីស្នាក់ការទំនាក់ទំនង​គ្មាន​។ សមាគម​និង​អង្គការក្រៅរដ្ឋាភិបាល​ដែល​មានដំណើរ​ការ​មាន​មិន​ច្រើន​ទេ ​គឺ​មាន​ប្រមាណ​ជាង​មួយ​រយ​សមាគម​អង្គការ​ប៉ុណ្ណោះ​ក្នុង​ចំណោម​សមាគម​អង្គការ​ក្នុង​ស្រុក​ជាង​ពីរ​ពាន់​ដែល​បាន​ចុះបញ្ជី​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា​តាម​រយៈក្រសួងមហាផ្ទៃ ឬទីស្ដីការ​គណៈ​រដ្ឋមន្ដ្រី​។ ពួក​គេ​ទាំងនេះ​បាន​ចូលរួម​ចំណែក​អភិវឌ្ឍ​ន៏​ប្រទេស​ឡើង​វិញ​ក្នុង​វិស័យ​ផ្សេង​ៗ​ពី​គ្នា​ជា​អាទិ៍ វិស័យ​អប់រំ សុខាភិបាល កសិកម្ម ឧស្សាហកម្ម ឥណទាន​ ច្បាប់ សិ​ទ្ធិមនុស្ស​ និង​លទ្ធិ​ប្រជា​ធិប​តេយ្យ​។ គេ​អាច​បែងចែក​ពួក​គេ​ជាក្រុម​ទៅ​តាមវិស័យ​ការងារ​ដែល​សមាគម​អង្គការ​ក្នុង​ស្រុក​បម្រើ​សេវា​នៅ​ក្នុង​សង្គម​។

សមាគម​អង្គការ​ក្នុងស្រុក​ដែលបម្រើសេវាផ្នែក​អប់រំ​ សុខាភិបាល កសិកម្ម ឧស្សាហកម្ម និង ឥណទាន គឺជា​ក្រុម​ធំ​មួយ​ដែល​បាន​ជួយ​សម្រាល​បន្ទុកជា​ច្រើន​របស់​រាជរ​ដ្ឋាភិ​បា​លក​ម្ពុ​ជា​ក្នុង​ការ​រួមចំណែក​អភិវឌ្ឍ​សង្គម​កម្ពុជា​។ ដោយឡែក​ក្រុម​សមាគម​អង្គការ​ដែល​បម្រើសេវា​ផ្នែក​ច្បាប់ ​សិ​ទ្ធិ​មនុស្ស និង​ល​ទ្ធិ​ប្រជាធិបតេយ្យគឺជា​ក្រុម​តូច​មួយបើ​ប្រៀបធៀប​នឹង​ចំនួន​សមាគម​អង្គការ​ក្នុង​ស្រុក​ដែល​បាន​ចុះបញ្ជី​។ ក្រុម​នេះ​មាន​គ្នា​តិច​ប៉ុន្ដែ​ចេះ​ប្រើ​ល្បិច​ផ្លាស់​ប្ដូរ​គ្រប់​រូបភាពក្នុង​សង្គម ​ពេល​ខ្លះ​គេ​ធ្វើ​សកម្មភាព​តែ​ម្នាក់ឯង​ដោយ​ឯករាជ្យ ប៉ុន្ដែ​ពេល​ខ្លះ​ទៀត​គេ​ប្រមូល​ចងក្រង​គ្នា​ជា​ក្រុម ​ជាស​ម័្ព​ន្ធ​ភាព ជា​ក្រុមការងារ​គណៈកម្មាធិការ ឬ​ក្រុមចម្រុះ​ផ្សេង​ៗ​ដើម្បី​បំភាន់​ភ្នែក​សាធារណជន​ដែល​មើល​ទៅ​ហាក់បីដូចជា​មានគ្នា​ច្រើន ​ប៉ុន្ដែ​បើ​យើង​ពិនិត្យ​ឱ្យ​ហ្មត់ចត់​ទៅ​ពួក​គេ​មាន​គ្នា​មិន​លើស​ពី​៣០​សមា​គម​អង្គការ​ឡើយ។

ពួកគេ​ដើរតួ​ធ្វើ​ជា​សមាជិកបំពេញ​ឱ្យ​គ្នា​ទៅ​វិញ​ទៅ​មក​ក្នុងសម្ព័​ន្ឋ​ភាព​ក្រុមការ​ងារ ឬគណៈកម្មការ​ផ្សេង​ៗ ជា​ពិសេស​ពួក​គេ​ភាគច្រើន​អួតអាងពី​ការ​គ្រប់់គ្រង​បាន​ល្អ​តាម​បែប​ប្រជាធិប​តេយ្យ​ តម្លាភាព ឬ​គណនេយ្យ​ភាព​ និង​មាន​រចនា​សម្ព័​ន្ធគ្រប់គ្រង​អង្គភាព​បានគ្រប់គ្រាន់ ​ជា​អាទិ៍​មាន​ក្រុម​ប្រឹក្សាភិបាល​គ្រប់គ្រង​ជាដើម។ ប៉ុន្ដែ​បើ​ពិនិត្យ​ឱ្យ​ច្បាស់​ទៅ គឺ​ពួក​គេ​មាន​គ្នា​មួយ​ដំបស្វា​ប៉ុណ្ណោះ គឺ​ប្រធាន​អង្គការ​មួយ​ទៅ​ធ្វើ​ជា​ក្រុមប្រឹក្សាភិបាល​ឱ្យ​អង្គការ​មួយទៀត ហើយ​ច្រាស​មក​វិញ​មាន​ន័យ​ថា ​គឺពួក​គេ​ដើរតួ​នាទី​ជា​អ្នក​ប្រតិបត្ដិ​ផង ​និងជា​ក្រុមប្រឹក្សាភិបាល​ផង ​ដែល​បំពេញ​ផល​ប្រ​យោ​ជ​ន៍ឱ្យ​គ្នា​ទៅ​វិញ​ទៅ​មក​។ រីឯអង្គការ​សមាគម​ខ្លះ​បាន​ជ្រើសរើស​ក្រុមប្រឹក្សាភិបាល​សុ​ទ្ធ​តែ​បរទេស​មានមុខ​មាត់​និង​ឋានៈ ប៉ុន្ដែ​ពួក​គេ​មិន​ដែល​បានប្រជុំ​ក្រុមប្រឹក្សាភិបាល​ម្ដង​សោះ​ព្រោះតែ​ក្រុមប្រឹក្សា​ភិបាល​​មាន​តែ​ឈ្មោះ​ដាក់​ក្នុង​រចនា​សម្ព័​ន្ធអង្គការ​ឱ្យ​តែ​ល្អមើល ​គ្មានដំណើរការ​។

រឹតតែ​អាក្រក់​ជាង​នេះ​ទៀត​ សមាគម​អង្គការ​ក្នុងស្រុក​ខ្លះ​បាន​ទទួលយក​បុគ្គលិក​ដែល​ធ្វើការ​ក្នុង​អង្គការ​ម្ចាស់ជំនួយ​របស់​ខ្លួន​ឱ្យធ្វើ​ជា​ក្រុមប្រឹក្សាភិបាល ដែល​ធ្វើ​ឱ្យ​ស្ថាប័ន​ប្រតិបត្ដិ​មានការ​ច្របូក​ច្របល់​គ្មាន​ឯករាជ្យ​ក្នុង​ការ​បំពេញការងារ​។ ម្យ៉ាងទៀត​ក៏​នៅ​មាន​ប្រភេទ​ក្រុមប្រឹក្សាភិបាល​មួយ​បែប​ទៀត​ដែល​ហួស​ដឺ​ឡេ (expired) មាន​ន័យ​ថាពួកគេ​មុខ​ក្រាស់​ បើ​ទោះបីជា​លក្ខន្ដិកៈសមាគម​អង្គការ​មាន​ចែង​អំពី​អាណត្ដិ​ការងារ​របស់​ក្រុមប្រឹក្សាភិបាល ២ឬ៣ឆ្នាំក៏​ដោយ​ ក៏​ពួក​គេ​ធ្វើ​មិនដឹង​មិនឮ​ មិន​ព្រម​លាឈប់​ពី​ក្រុមប្រឹក្សាភិបាល​ឡើយ គឺ​ពួក​គេ​ស្រឡាញ់​មុខមាត់​ឈរឈ្មោះ​ក្នុង​តំណែង​ជា​ក្រុមប្រឹក្សាភិបាល​ឱ្យ​អង្គការ​សង្គម ប៉ុន្ដែ​បែរជា​បាន​ចូល​ដៃ​ចូល​ជើង​រួមចំណែក​ធ្វើ​ឱ្យ​សមាគម​អង្គការ​ទាំងនោះ​ចុះខ្សោយ​​​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ ដោយសារ​តែ​ក្រុមប្រឹក្សាភិបាល​មិន​ដំណើរការ ​ឬ​ក្រុមប្រឹក្សាភិបាល​ដែល​គ្មាន​គំនិត​ស្ថាបនា បង្កើត​ឡើង​ដើម្បី​តែ​គាំទ្រ​នាយក​ប្រតិបត្ដិ​ដើម្បី​ឱ្យ​ខ្លួន​និង​បក្សពួក​ខ្លួន​កាន់​តំណែង​ទទួល​បាន​ប្រាក់ខែ​បាន​យូរ​ឆ្នាំ​ប៉ុណ្ណោះ​។

រួម​សេចក្ដី​មក ​សមាគម​អង្គការ​ក្នុងស្រុក​នៅ​កម្ពុជា​មិន​ទាន់​មាន​ភាពរឹងមាំ​ក្នុង​ការ​បំពេញការងារ​ទេ ទាំង​ការគ្រប់គ្រង​ផ្ទៃក្នុង​និង​ការ​ប្រតិបត្ដិការ​គម្រោង​នានា​ ដែល​ទាមទារ​ឱ្យ​មាន​ស្ថាប័ន​និង​លិខិត​បទដ្ឋាន​គតិយុត្ដិ​ច្បាស់លាស់ ដើម្បី​គ្រប់គ្រង​អំពី​ដំណើរការ​ពួក​គេ​នៅ​ក្នុង​សង្គម​ ចៀសវាង​នូវ​ទំនាស់​ផ្សេង​ៗ​ជាយ​ថាហេតុ​ ដែល​ធ្វើ​ឱ្យ​បាត់បង់​ផលប្រយោជន៍ចំពោះ​ប្រជាពលរដ្ឋ​ដែល​ជា​អ្នក​ទទួល​​ផល​។ ការ​បង្កើត​ឱ្យ​មានច្បាប់​ដើម្បី​គ្រប់គ្រង​សមាគម​អង្គការ​មិនមែន​រដ្ឋាភិបាលក្នុងស្រុក​ គឺ​ជាកាលា​នុ​វត្ដ​ភាព​ថ្មី​មួយ​ធ្វើ​ឱ្យ​អង្គការ​សង្គម​នានា​ដែល​ប្រតិបត្ដិការ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ កាន់តែ​មានការ​ទទួលខុស​ត្រូវ​សាធារណៈ​ច្រើន​ជាង​មុន​។ លុប​បំបាត់​ចោល​នូវ​ភាព​អសកម្ម​នានា​ដែល​ពួក​គេ​កំពុង​ជួប​ប្រទះ​ និង​ធ្វើ​ឱ្យ​ពួក​គេកាន់តែ​មាន​ភាព​ស្របច្បាប់​ក្នុង​ការ​បំពេញការងារ​ក្នុង​សង្គម​។

ម្យ៉ាងទៀត ​ការ​បង្កើត​ច្បាប់​ស្ដី​ពី​ការ​គ្រប់គ្រង​សមាគម​និង​អង្គការក្រៅរដ្ឋាភិបាល​ក្នុងស្រុក គឺ​ជា​​ការ​គោរព​អនុវត្ដទៅ​តាម​ស្មារតី​មាត្រា​៤២​នៃ​រដ្ឋធម្មនុញ្ញ ដែល​ជា​មាគ៌ា​ដ៏​ត្រឹមត្រូវ​នៃ​ព្រះរាជាណា​ចក្រ​​កម្ពុជា ដែល​រាជរដ្ឋាភិបាល​កម្ពុជាក្រោម​ការ​ដឹកនាំ​ដ៏​ឈ្លាសវៃ​របស់សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន កំពុង​ធ្វើ​ដំណើរនៅ​លើ​ផ្លូវឆ្ពោះទៅ​កាន់​នីតិរដ្ឋ​ពិតប្រាកដ​៕