ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទឹកស្ទឹង​សែន​ក្រុង​ព្រះ​វិហា​រហក់​ឡើង​ខ្លាំង ខណៈ​ដែល​ភ្លៀង​បាន​ធ្លាក់​១​យប់​១​ថ្ងៃ

7 ឆ្នាំ មុន

ខេត្តព្រះវិហារ ៖ ទឹកស្ទឹង​សែន ក្រុង​ព្រះ​វិហារ​កំពុង​ហក់​ឡើងជា​បន្តបន្ទាប់ ខណៈ​ដែល​ភ្លៀង​បាន​ធ្លាក់​ទូ​ទាំង​ខេត្តព្រះវិហារ អស់​រយៈពេល​១​ថ្ងៃ​១​យប់​ហើយ បង្ក​ការ​ព្រួយបារម្ភ​ដល់​ពលរដ្

ខេត្តព្រះវិហារ ៖ ទឹកស្ទឹង​សែន ក្រុង​ព្រះ​វិហារ​កំពុង​ហក់​ឡើងជា​បន្តបន្ទាប់ ខណៈ​ដែល​ភ្លៀង​បាន​ធ្លាក់​ទូ​ទាំង​ខេត្តព្រះវិហារ អស់​រយៈពេល​១​ថ្ងៃ​១​យប់​ហើយ បង្ក​ការ​ព្រួយបារម្ភ​ដល់​ពលរដ្ឋ ដែល​រស់នៅ​តាម​ដងស្ទឹង​សែន​នៅ​ពេល​ខាង​មុខ​នេះ​។

លោក អ៊ុ​ន ចាន់​ដា អភិបាល​ខេត្តព្រះវិហារ និង​ជា​ប្រធាន​គណៈ​ក​ម្មា​ការ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​ខេត្តព្រះវិហារ នៅ​ព្រឹក​ថ្ងៃ​ទី​១៣ ខែកញ្ញា ឆ្នាំ​២០១៦​នេះ បាន​មាន​ប្រសាសន៍​ថា អាជ្ញាធរ​ខេត្តព្រះវិហារ បាន​ត្រៀមខ្លួន​រួចរាល់ នឹង​ការ​ជួយ​សង្គ្រោះ​ពលរដ្ឋ ដែល​ងាយ​នឹង​រង​គ្រោះ​ដោយ​មហន្តរាយ​ទឹកជំនន់​នេះ​។

អភិបាល​ខេត្តព្រះវិហារ​បញ្ជាក់​ថា ការ​ត្រៀម​ជួយ​សង្គ្រោះ​ពលរដ្ឋ​ដែល​ងាយ​រង​គ្រោះ​ដោយ​មហន្តរាយ​ទឹកជំនន់ ដែល​វា​អាច​កើតឡើង​ជាយថាហេតុ​នៅ​ពេល​ខាង​មុខ​នេះ អាជ្ញាធរ​ខេត្ត​បាន​ត្រៀម​ក្រុមការងារ​កាកបាទក្រហម នឹង​ក្រុមការងារ​គ្រោះ​មហន្តរាយ នឹង​ស្វែងរក​ទីទួល​សុវត្ថិភាព​ដល់​ពលរដ្ឋ​រួច​ជា​ស្រេច​ហើយ បើ​ទោះបីជា​បច្ចុប្បន្ន​នេះ ទឹកជំនន់​មិន​ទាន់​យាយី​ដល់​ការ​រស់នៅ​របស់​ពួក​គាត់​ក៏​ដោយ​។ លោក ចាប កុយ ប្រធាន​មន្ទីរ​ធនធានទឹក និង​ឧតុនិយម​ខេត្តព្រះវិហារ បាន​បញ្ជាក់​ថា ជំនន់​ទឹកភ្លៀង​ស្ទឹង​សែន នឹង​បន្ត​ឡើង​ទៀត​នៅ​ថ្ងៃ​បន្ទាប់​នេះ​។

ខណៈ​ដែល​ភ្លៀង​កំពុង​តែ​ធ្លាក់​ទូ​ទាំង​ខេត្តព្រះវិហារ ភាគច្រើន​ទឹកបាន​ធ្លាក់​ពីលើ​ភ្នំ​ត្បែង និង​ភ្នំ​ដងរែក ហូរ​ចូល​ក្នុង​ស្ទឹង​សែន​តែ​ម្តង​។ ប្រជាពលរដ្ឋ រស់នៅ​តាម​បណ្តោយ​ដងស្ទឹង​សែន បាន​ប្រាប់​ថា ប្រសិនបើ​ភ្លៀង​ធ្លាក់​មិន​រាំង​នោះ​ទេ ទឹកស្ទឹង​សែន​នឹង​កាន់តែ​ហក់​ឡើង​ខ្លាំង បង្ក​រការ​ជន់​លិច​ផ្ទះសម្បែង​ពួក​គាត់ នៅ​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ​ជា​មិន​ខាន​ឡើយ​។ សូម​បញ្ជាក់​ថា ខណៈ​នេះ​ភ្លៀង​កំពុង​តែ​រលឹម​ជាប់​ៗ​គ្នា នៅ​តាម​បណ្តា​ស្រុក​ខ្លះ​ក្នុង​ខេត្តព្រះវិហារ​កំពុង​ធ្លាក់​ភ្លៀង​ជាប់ ហើយ គិត​មក​ដល់​ថ្ងៃនេះ​ទឹកស្ទឹង​សែន ក្រុង​ព្រះ​វិហារ​មាន​កម្ពស់ ៧.៣៨​ម៉ែត្រ ក្រោម​កម្ពស់​ទឹក​ប្រកាស​អាសន្ន​ដែល​មាន​កម្ពស់​ចាប់ពី ១១.៥០​ម៉ែត្រ​ឡើង​ទៅ​៕