ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជំនន់​ទឹកភ្លៀង​នឹង​អាច​កើត​មាននៅ​តំបន់​ខ្ពង់រាប​ចាប់ពី​ថ្ងៃស្អែក

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ជំនន់​ទឹកភ្លៀង​នឹង​អាច​កើត​មាន​ភ្លាម​ៗ​នៅ​តំបន់​ខ្ពង់រាប​ចាប់ពី​ថ្ងៃ​ទី​១៣​ដល់​ថ្ងៃ​ទី​១៨ កញ្ញា ២០១៦ ដោយសារ​កម្ពុជា​ទទួល​រង​នូវ​ឥ​ទ្ឋិ​ពល

រាជធានី​ភ្នំពេញ ៖ ជំនន់​ទឹកភ្លៀង​នឹង​អាច​កើត​មាន​ភ្លាម​ៗ​នៅ​តំបន់​ខ្ពង់រាប​ចាប់ពី​ថ្ងៃ​ទី​១៣​ដល់​ថ្ងៃ​ទី​១៨ កញ្ញា ២០១៦ ដោយសារ​កម្ពុជា​ទទួល​រង​នូវ​ឥ​ទ្ឋិ​ពល​ប្រ​ព័​ន្ឋ​សម្ពាធ​ទាប​ដែល​បាន​អូស​កាត់​អាង​ទន្លេមេគង្គ​និង​វិ​សម្ពាធ​ដែល​កំពុង​ស្ថិត​ក្នុង​សមុទ្រ​ចិន​ខាងត្បូង ធ្វើ​ឲ្យ​មាន​ទឹកភ្លៀង​ធ្លាក់​ជា​បន្តបន្ទាប់ ដោយ​តំបន់​ខ្លះ​លើស​ពី​100mm/24h ។

នេះ​បើ​យោង​តាម​សេចក្តីជូនដំណឹង​បន្ថែម​ស្តី​ពី​ស្ថានភាព​អាកាស​ថា​តុ​របស់​ក្រសួង​ធនធានទឹក​និង​ឧតុនិយម​ចុះ​ថ្ងៃ​ទី​១២ កញ្ញា​នេះ ។
បើ​តាម​សេចក្តីជូនដំណឹង​ដដែល​ក៍បាន​ប្រកាស​ឲ្យ​ប្រជាពលរដ្ឋ​មានការ​ប្រុង​ប្រយ័ត្ន​ផង​ដែរ​នៅ​តំបន់​មាត់សមុទ្រ​ចាប់ពី​ថ្ងៃ​ទី​១៤ ដល់​ថ្ងៃ​ទី​១៦ កញ្ញា ៕