ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រពើ​មួយ​ក្បាល​ចាំ​ឆ្មក់​ស៊ី​គោ​អ្នកស្រុក​ជា​ច្រើន​ក្បាលខឹង​មន្ត្រី​អភិរក្ស​ដាក់​អន្ទាក់​ចាប់​ស្ទុះ​រក​ខាំត្របាក់

7 ឆ្នាំ មុន

«​រ៉​យ​ទ័​រ​» ផ្សាយ​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ថា មន្ត្រី​អភិរក្ស​សត្វព្រៃ​ក្នុង​រដ្ឋ​ធើ​ន​ធើ​រី​ឈ័​រ​រី ប្រទេស​អូស្ត្រាលី បាន​ដាក់​អន្ទាក់​ចាប់​ក្រពើ​យក្ស​ប្រវែង​៤,៣​ម៉ែត្រ នៅ​ទន្លេ​មួយ​បន្ទាប់​ពី​វា​ស៊ី​គោ​របស់​អ្នកស្រុក​ជា​ច្រើន​ក្បាល ។

«​រ៉​យ​ទ័​រ​» ផ្សាយ​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ថា មន្ត្រី​អភិរក្ស​សត្វព្រៃ​ក្នុង​រដ្ឋ​ធើ​ន​ធើ​រី​ឈ័​រ​រី ប្រទេស​អូស្ត្រាលី បាន​ដាក់​អន្ទាក់​ចាប់​ក្រពើ​យក្ស​ប្រវែង​៤,៣​ម៉ែត្រ នៅ​ទន្លេ​មួយ​បន្ទាប់​ពី​វា​ស៊ី​គោ​របស់​អ្នកស្រុក​ជា​ច្រើន​ក្បាល ។ វី​ដេ​អូ​ឃ្លី​ប​បាន​បង្ហាញ​ក្រពើ​មួយ​ក្បាល​នោះ​ព្យាយាម​ត្របាក់​ខាំ​មន្ត្រី​អភិរក្ស​មួយ​រូប​ទៀត​ផង​ដោយសារ​ខឹង​ដាក់​អន្ទាក់​ចាប់​វា ។

នៅ​ក្នុង​វី​ដេ​អូ​ឃ្លី​ប​ដែល​បង្ហាញ​ដោយ​ប៉ូលិស​រដ្ឋ​ធើ​ន​ធើ​រី​ឈ័​រ​រី បង្ហាញ​ឱ្យ​ឃើញ​ក្រពើ​នោះ​ប្រឹង​រើបម្រះ​ក្រោយ​ពី​ជាប់អន្ទាក់ ។ មន្ត្រី​អភិរក្ស​សត្វព្រៃ​បាន​យក​ខ្សែ​ចង​មាត់ និង​អូស​វា​ឡើងគោក ។ មន្ត្រី​ជំនាញ​អាច​ចាត់ការ​លើ​វា​បាន​ដោយ​ជោគជ័យ ប៉ុន្តែ​ក្នុង​ពេល​កំពុង​យក​ដាក់​លើ​រថយន្ត​ស្រាប់តែ​វា​បង្ហាញ​កំហឹង​ដោយ​ស្ទុះ​ទៅ​រក​ត្របាក់​មន្ត្រី​ម្នាក់ ។ មន្ត្រី​នោះ​គេចខ្លួន​ទាន់​ទាំង​ភ័យ ។

ប៉ូលិស​ឱ្យ​ដឹង​ថា «​ក្រពើ​បាន​ស្ទុះ​ទៅ​ក្បែរ​យើង ប៉ុន្តែ​យើង​អាច​គ្រប់គ្រង​វា​បាន​ដោយ​ជោគជ័យ​» ។

សត្វ​ល្មូ​ន​មួយ​ក្បាល​នោះ​ត្រូវ​យក​ទៅ​កសិដ្ឋាន​ចិញ្ចឹម​ក្រពើ « Darwin» ។  ចំណែក​មន្ត្រី​អភិរក្ស​ជា​ច្រើន​នាក់​ទៀត​នៅ​ដាក់​អន្ទាក់​បន្ត ព្រោះ​ជឿ​ថា​មាន​ក្រពើ​ធំ​មួយ​ក្បាល​ទៀត​លាក់ខ្លួន​រង់ចាំ​ស៊ី​សត្វចតុប្បាទ​ដែល​ចុះ​ទៅ​ផឹកទឹក ។

មន្ត្រី​ជំនាញ​និយាយ​ថា «​យើង​ដាក់​អន្ទាក់​បន្ត ព្រោះ​នៅ​សេសសល់​ក្រពើ​យក្ស​មួយ​ក្បាល​ទៀត​នៅ​ក្នុង​ទឹក ហើយ​វា​ក៏​បង្ក​ការ​ភ័យ​ខ្លាច​ដល់​អ្នកស្រុក​ដែរ​» ៕