ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឪពុក​ម្តាយ​ភាគច្រើន​ហាមឃាត់​កូន​បញ្ចូលកម្មវិធី​ផ្សេង​ៗ​ក្នុង​ទូរស័ព្ទ​ខ្លាច​ប៉ះ​ចំ​កម្មវិធី​មិនល្អ

7 ឆ្នាំ មុន

តាម​ការ​ស្រាវជ្រាវ​ថ្មី​ៗ​នេះ​បង្ហាញ​ថា មាន​ក្មេង​ចំនួន​៩១​ភាគរយ​មាន​ទូរស័ព្ទ​ទំនើប​ប្រើប្រាស់ និង​ប្រមាណ​៦៣​ភាគរយ​ផ្សេង​ទៀត​មាន​Tablet ដែល​ឪពុក​ម្តាយ​ទិញ​ឱ្យ​ប្រើ​នោះ​តែង​សំដៅ​ទៅ​លើ​ហ្គេ​ម​ឱ្យ​កូន​ៗ

តាម​ការ​ស្រាវជ្រាវ​ថ្មី​ៗ​នេះ​បង្ហាញ​ថា មាន​ក្មេង​ចំនួន​៩១​ភាគរយ​មាន​ទូរស័ព្ទ​ទំនើប​ប្រើប្រាស់ និង​ប្រមាណ​៦៣​ភាគរយ​ផ្សេង​ទៀត​មាន​Tablet ដែល​ឪពុក​ម្តាយ​ទិញ​ឱ្យ​ប្រើ​នោះ​តែង​សំដៅ​ទៅ​លើ​ហ្គេ​ម​ឱ្យ​កូន​ៗ​មាន​ភាព​វៃឆ្លាត​តែ​នេះ​ជា​ការ​គិត​មួយ​ជ្រុង ។

ការ​ស្រាវជ្រាវ​រក​ឃើញ​ទៀត​ថា ឪពុក​ម្តាយ​តែងតែ​កំណត់​និង​ប្រាប់​ពួក​គេ​ថា កុំ​ឲ្យ​បញ្ចូល​កម្មវិធី​អ្វី​ផ្តេសផ្តាស តែ​អ្វី​ដែល​ឪពុក​ម្តាយ​បាន​ប្រាប់​នោះ វា​មិន​ប្រាកដ​ថា​កូន​ៗ​របស់​ពួក​គេ​ធ្វើ​តាម​មួយ​រយ​ភាគរយ​នោះ​ទេ ដោយសារ​ឧបករណ៍​ទាំងនោះ​ស្ថិត​ក្នុង​ដៃ​កូន​ប្រើប្រាស់ ។​ម្យ៉ាងទៀត ក្មេង​ទាំងនោះ​ក៏​អាច​បញ្ចូល​កម្មវិធី​ផ្សេង​ៗ​ដូច​ជា game និង app ចម្រៀង ឬ​ភាពយន្ត​ផ្សេង​ៗ​តាម​ប្រព័ន្ធ​អីុន​ធើ​រ​ណេ​ត​បាន​។

តាម​ការ​ស្រាវជ្រាវ​នោះ​រក​ឃើញ​ថា ក្តី​បារម្ភ​របស់​ឪពុក​ម្តាយ​ដែល​មានកូន​ប្រើប្រាស់​ទូរស័ព្ទ​ទំនើប ឬ​Tablet គឺជា​កម្មវិធី ឬ​ជា​អ្វី​ៗ​ដែល​មិន​សម​ស្រប​នឹង​ឲ្យ​កូន​របស់​ពួក​គាត់​ឃើញ អាច​ជា​ខ្សែភាពយន្ត​ដែល​ប្រើ​អំពើ​ហិង្សា​ខ្លាំង​ឬ​កាច​សាហាវ ដែល​ជា​ប្រភេទ​ខ្សែភាពយន្ត​សម្រាប់​មនុស្ស​ធំ​មើល ឬ​ជា​រឿង​អាសអាភាស ។

ក្នុង​ការ​ស្ទង់​មតិ​លើ​ក្មេង​ចំនួន​១.២០២​នាក់ មាន​អាយុ​ចន្លោះ​ពី​៨​ឆ្នាំ​ដល់​១៥​ឆ្នាំ បង្ហាញ​ថា មាន​ក្មេង​៨​នាក់​ក្នុង​ចំណោម​១០​នាក់​និយាយ​ថា ឪពុក​ម្តាយ​របស់​ពួក​គេ​ជា​អ្នក​ចេញ​លុយ​ថ្លៃ​ប្រើប្រាស់​សេវា​អុ​ី​ន​ធើ​រ​ណេ​ត និង​សេវា​ទូរស័ព្ទ​ជាដើម ហើយ​មាន​ក្មេង​តែ​ម្នាក់​ក្នុង​ចំណោម​១០​នាក់​ទេ​ដែល​និយាយ​ថា ពួក​គេ​ជា​អ្នក​ចេញ​លុយ​ខ្លួនឯង ។

មាន​ឪពុក​ម្តាយ​មួយ​ចំនួន​យល់​ឃើញ​ថា ការ​ប្រើប្រាស់​ឧបករណ៍​ទំនើប​អាច​ជួយ​បង្រៀន​កូន​របស់​ខ្លួន​បាន ដូច​មានកម្ម​វិធី​ក្នុង​អុ​ី​ន​ធើ​រ​ណេ​ត​ខ្ល្ះ​ទាមទារ​ឲ្យ​យើង​ប្រើប្រាស់ ។ ពេល​នោះ​ក្មេង​ៗ​នឹង​យល់​ពី​របៀប​ប្រើប្រាស់ តែ​សម្រាប់​អ្នក​ស្រាវជ្រាវ​យល់​ឃើញ​ថា ការ​ចំណាយ​លុយ​ក្នុង​អុ​ី​ន​ធើ​រ​ណេ​ត​មិនមែន​ជា​មធ្យោបាយ​ល្អ​ក្នុង​ការ​បង្រៀន​ក្មេង​ទេ ។ កា​រប​ង្រៀ​ង​ក្មេង​ឲ្យ​ចេះ​ប្រើប្រាស់​លុយ​ពិតប្រាកដ អាច​ជួយ​ឲ្យ​ក្មេង​ថ្ងៃក្រោយ​ចេះ​ប្រើប្រាស់​លុយ ចេះ​សន្សំ​លុយ និង​ចេះ​ប្រើប្រាស់​លុយ​បាន​ត្រឹមត្រូវ មិន​ខ្ជះខ្ជាយ​នៅ​ពេល​អនាគត ៕