ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោកអាប់​ភីស៊ីត សន្យា​រៀបចំ​ការបោះ​ឆ្នោត​ទូទៅ​មុនកាល​កំណត់

13 ឆ្នាំ មុន

កាសែត​បាង​កក​ប៉ុស្តិ៍​នៅថ្ងៃ​ទី​២៨ តុលា ឱ្យ​ដឹង​ថា នាយករដ្ឋ​មន្ត្រី​ថៃ លោកអាប់ភីស៊ីត វ៉េ​ចា​ជីវ៉ា បានអះ​អា​ងបញ្ជាក់​ថា រូបលោកមាន​ផែន​ការ​រៀបចំ​ការ​បោះឆ្នោត​​ទូទៅ​​មុន​កាល​កំណត់​គឺ​មុនពេល​ ការបញ្ចប់​អាណត្តិ​​នៃរដ្ឋាភិបាល​របស់​លោក​នៅ​​​ចុង​ឆ្នាំ​ក្រោយ​នេះ ។ កាសែតថៃ​ដដែល​​នេះ​បាន​ដក​ស្រង់​សំដីលោក​អាប់ភីស៊ីត ដែល​បានថ្លែង​​កាល​ពីថ្ងៃ​ទី​២៧ ​តុលា ថា​ រូប​លោក​​​សន្យា​​ថា នឹង​រៀប​ចំ​ការ​បោះឆ្នោត​ទូទៅ​នៅ​​ឆ្នាំ​ក្រោយ​នេះ គឺមុន​ការ​ចប់​អាណត្តិ​​របស់​លោក​ ហើយ​​លោក​អះអាង​​ថា រូបលោកនឹង​​សុខ​ចិត្ត​​ចាញ់​​ក្នុងការ​បោះឆ្នោត​នោះ​ប្រសិនបើ​លោក​ទទួល​បាន​ ជ័យជំនះ​ហើយ នៅតែ​មាន​អំពើ​ហិ.ង្សា ។

កាសែត​បាង​កក​ប៉ុស្តិ៍​នៅថ្ងៃ​ទី​២៨ តុលា ឱ្យ​ដឹង​ថា នាយករដ្ឋ​មន្ត្រី​ថៃ លោកអាប់ភីស៊ីត វ៉េ​ចា​ជីវ៉ា បានអះ​អា​ងបញ្ជាក់​ថា រូបលោកមាន​ផែន​ការ​រៀបចំ​ការ​បោះឆ្នោត​​ទូទៅ​​មុន​កាល​កំណត់​គឺ​មុនពេល​ការបញ្ចប់​អាណត្តិ​​នៃរដ្ឋាភិបាល​របស់​លោក​នៅ​​​ចុង​ឆ្នាំ​ក្រោយ​នេះ ។ កាសែតថៃ​ដដែល​​នេះ​បាន​ដក​ស្រង់​សំដីលោក​អាប់ភីស៊ីត ដែល​បានថ្លែង​​កាល​ពីថ្ងៃ​ទី​២៧ ​តុលា ថា​ រូប​លោក​​​សន្យា​​ថា នឹង​រៀប​ចំ​ការ​បោះឆ្នោត​ទូទៅ​នៅ​​ឆ្នាំ​ក្រោយ​នេះ គឺមុន​ការ​ចប់​អាណត្តិ​​របស់​លោក​ ហើយ​​លោក​អះអាង​​ថា រូបលោកនឹង​​សុខ​ចិត្ត​​ចាញ់​​ក្នុងការ​បោះឆ្នោត​នោះ​ប្រសិនបើ​លោក​ទទួល​បាន​ជ័យជំនះ​ហើយ នៅតែ​មាន​អំពើ​ហិង្សា ។​
លោក​នាយករដ្ឋ​មន្ត្រី​អាប់​ភីស៊ីត ថ្លែង​ថា រូប​លោក​ជ្រើស​រើស​យកកា​រ​ចាញ់​ឆ្នោត​​ ប្រសិនបើ​​ការចាញ់​ឆ្នោត​របស់លោក​អាច​ស្តារ​សុខ​សន្តិ​ភាព សំរាប់​ប្រទេស​ជា​ជាង​ទទួលបានជ័យជំនះ​​​ដែលមានអំពើហិង្សា ។ លោក​អាប់​ភីស៊ីត ថ្លែង​ទៀត​ថា ​រូបលោក​សង្ឃឹម​ថា ការបោះឆ្នោត​នៅ​ឆ្នាំក្រោយ​​នឹង​ប្រព្រឹត្ត​ទៅយ៉ាង​រលូន ។​
ទោះបី​​ជាបែបណា​ក៏ដោយ លោក​អាប់ភី​ស៊ីត ​មិនបានបញ្ជាក់​​អំពី​បញ្ហា​ថា តើ​លោកនឹង​រំលាយ​​សភា​នៅ​ពេល​ណា​​ ប៉ុន្តែ​លោក​​​បញ្ជាក់​ថា រូបលោក​មិនមានបំណង​នៅ​បន្ត​​​តំណែង​រហូត​ដល់​ចប់អាណត្តិ​​នៅដើម​​ឆ្នាំ​២០១២ នោះទេ ។
លោក​នាយករដ្ឋ​មន្ត្រី​អាប់ភីស៊ីត ​ថ្លែង​ដូច្នេះ​​ក្នុង​​សុន្ទរក​ថា​មួយ​​​ស្តីអំពី​គ្រោះ​ហានិភ័យ​​សេដ្ឋ​កិច្ច​ និង​កិច្ច​សហ​ប្រតិបត្តិ​ការ​​របស់​រដ្ឋា​ភិបាល​ថៃ នៅក្នុង​សិក្ខា​​សាលា​​មួយ​ដែល​រៀប​ចំឡើង​​ដោយ​សមាគម​អ្នកកាសែត​សេដ្ឋ​កិច្ច​​​នៅ​សណ្ឋាគារ Sofifel Centara Grand ។
លោកអាប់ភីស៊ីត ថ្លែងថា ការ​ប្រឈម​មុខ​​និង​​គ្រោះថ្នាក់​ផ្នែក​នយោបាយ​នៅតែ​មាន​ ពីព្រោះ​​ក្រុមមនុស្ស​​មួយ​ចំនួន​មិន​ចង់​ឱ្យ​មាន​​សុខ​សន្តិ​ភាព​នៅក្នុង​ប្រទេស​ ដែល​កំពុង​​ជួយ​ប្រទះ​នឹង​អំពើ​ហិង្សា​មាន​ដូចជាការ​ដាក់​បំផ្ទុះ​គ្រាប់បែក ប៉ុន្តែ​ទោះបីជា​បែបណាក៏​ដោយ ថៃ​នឹង​​នៅតែ​អាច​រៀបចំ​ការ​បោះឆ្នោត​មុនកាល​កំណត់​ប្រកប​ដោយ​សន្តិ​វិធី ៕