ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វៀតណាម​នឹង​ដេញថ្លៃ​ការ​នាំ​ចូល​ស្ករស​តាម​កូតា​កំណត់​ត្រឹម​8​ម៉ឺន​5​ពាន់​តោន

7 ឆ្នាំ មុន

ប្រទេស​វៀតណាម ៖ ក្រសួង​ឧស្សាហកម្ម​និង​ពាណិជ្ជកម្ម​វៀតណាម​បាន​កំណត់​ដេញថ្លៃ​ការ​នាំ​ចូល​ស្ករស​ត្រឹម​៨​ម៉ឺន​៥​ពាន់​តោន​នៅ​ឆ្នាំ​នេះ បន្ទាប់​ពី​មានការ​បញ្ចុះបញ្ចូល​ពី​សមាគម​ស្ករស​និង​អំពៅ​របស់​វៀតណាម

ប្រទេស​វៀតណាម ៖ ក្រសួង​ឧស្សាហកម្ម​និង​ពាណិជ្ជកម្ម​វៀតណាម​បាន​កំណត់​ដេញថ្លៃ​ការ​នាំ​ចូល​ស្ករស​ត្រឹម​៨​ម៉ឺន​៥​ពាន់​តោន​នៅ​ឆ្នាំ​នេះ បន្ទាប់​ពី​មានការ​បញ្ចុះបញ្ចូល​ពី​សមាគម​ស្ករស​និង​អំពៅ​របស់​វៀតណាម ។

ក្រសួង​នេះ​កំពុង​ទទួលយក​លិខិតស្នើ​សុំ​ដេញថ្លៃ​រហូត​ដល់​ថ្ងៃ​ទី​១ កញ្ញា នៅ​ទីក្រុង​ហាណូយ សម្រាប់​ការ​ដេញថ្លៃ​ដែល​នឹង​ប្រារព្ធ​ឡើង​នៅ​ថ្ងៃ​ទី​៧ កញ្ញា ។

ក្រុមហ៊ុន​ស្ករស​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ដេញថ្លៃ​សម្រាប់​ការ​នាំ​ចូល​ស្ករស​ដែល​មិន​ទាន់​ចម្រាញ់​ចំនួន​៤​ម៉ឺន​តោន ខណៈ​ដែល​ក្រុមហ៊ុន​អាហារ ភេសជ្ជៈ និង​ក្រុមហ៊ុន​ផលិត​ផ្សេង​ទៀត​អាច​ដេញថ្លៃ​ស្ករ​ចម្រាញ់​រួច​ចំនួន​៤​ម៉ឺន​៥​ពាន់​តោន​។ រដ្ឋាភិបាល​នឹង​រ៉ាប់រង​ចំពោះ​ភាព​ខុស​គ្នា​រវាង​បរិមាណ និង​តម្លៃ​ដេញថ្លៃ​នេះ ។

កន្លង​មក នៅ​ពេល​ដែល​កូតា​ប្រចាំឆ្នាំ​ត្រូវ​បាន​គេ​ប្រកាស ក្រុមហ៊ុន​ជា​ច្រើន​អាច​ដាក់​ពាក្យ និង​ទទួល​បាន​អាជ្ញាប័ណ្ណ​ដោយ​គ្មាន​ការ​ដេញថ្លៃ​។ ក្រុមហ៊ុន​ជា​ច្រើន​បាន​ប្រកួត​ប្រជែង​​គ្នា​យ៉ាង​ខ្លាំង​សម្រាប់​ការ​ទទួល​បាន​អាជ្ញាប័ណ្ណ ដោយសារ​ស្ករស​នាំ​ចូល​តែង​មាន​តម្លៃ​ថោក​ជាង​ផលិតផល​ក្នុងស្រុក ។

សមាគម​ស្ករស និង​អំពៅ​របស់​វៀតណាម​បាន​លើក​ឡើង​ថា យន្តការ​នៃ​ការ​ដាក់​ដេញថ្លៃ​នេះ គឺ​មិន​យុ​ត្ត​ធម៌​ឡើយ ។ តម្លៃ​ស្ករស​នៅ​ក្នុង​ប្រទេស​វៀតណាម​បាន​កើនឡើង​យ៉ាង​ខ្លាំង​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​កន្លង​មកនេះ គឺ​ស្មើនឹង​៧.០០០-៧.៥០០​ដុ​ង​ក្នុង​១​គីឡូក្រាម ដែល​ជា​តម្លៃ​ខ្ពស់​បំផុត​ចាប់តាំងពី​ខែមេសា ។

ក្រសួងកសិកម្ម​បានឱ្យ​ដឹង​ថា ទិន្នផល​ស្ករស​នៅ​ឆ្នាំ​នេះ​បាន​ធ្លាក់​ចុះ​១២,៧% ពោល​គឺ​មាន​ចំនួន​១,២៤​លាន​តោន ដោយសារ​តែ​គ្រោះ​រាំង​ស្ងួត​កាលពីដើម​ឆ្នាំ ដែល​នាំ​ឲ្យ​ដំណាំ​អំពៅ​រង​ការ​ខូចខាត​ប្រហែល​៧% ៕