ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិនមែន​សូក​ទេ !

7 ឆ្នាំ មុន

នៅ​ប្រទេស​ថៃ​…​រដូវ​បោះ​ឆ្នោត​ម្តង​ៗ គណបក្ស​ណា​ចុះ​ជាប់​ជាមួយ​ប្រជាជន​…​ចុះ​ជួយ​ដោះស្រាយ​រាល់​ការ​លំបាក ការ​ខ្វះខាត​ខាង​ជីវភាព​ដល់​ប្រជាជន​…​

នៅ​ប្រទេស​ថៃ​…​រដូវ​បោះ​ឆ្នោត​ម្តង​ៗ គណបក្ស​ណា​ចុះ​ជាប់​ជាមួយ​ប្រជាជន​…​ចុះ​ជួយ​ដោះស្រាយ​រាល់​ការ​លំបាក ការ​ខ្វះខាត​ខាង​ជីវភាព​ដល់​ប្រជាជន​…​ដូច​ជា​យក​អំណោយ​ជាសម្ភារៈ​…​បរិក្ខារ​…​ស្បៀងអាហារ ជូន​ដល់​ប្រជាជន​…​គណបក្ស​នោះ​ឈ្នះ​ឆ្នោត​ភ្លូក​ទឹក ភ្លូក​ដី​…​។ ជាក់ស្តែង​គណបក្ស​លោក​ថា​ក់ស៊ី​ន ស៊ី​ណា​វ៉ា​ត្រា​…​បន្ត​មក​លោកស្រី យី​ង​ឡាក់ ស៊ី​ណា​វ៉ា​ត្រា ។​ល​។

នៅ​កម្ពុជា​យើង​…​ទឹកចិត្ត​ប្រជាជន​ក៏​មាន​សន្តាន​ល្អ​មិន​ខុស​ពី​ប្រជាជន​ថៃ​ប៉ុន្មាន​ដែរ​…​មើលឃើញ​បក្ស​ណា​ដែល​ចេះ​ជួយ​ដោះ​ទុក្ខ​ធុរៈ​…​ជា​ពិសេស​ជួយ​គ្នា​ក្នុង​គ្រា​ជួប​ការ​លំបាក​…​ខ្វះខាត​ខាង​ជីវភាព​រស់នៅ​…​ជំងឺ​ឈឺ​ថ្កាត់​…​បើ​យើង​មាន​ហើយ បាន​ចែករំលែក​ដល់​អ្នក​ដទៃ​ដែលខ្វះខាត​…​។​ល​។ គណបក្ស​នោះ​ប្រាកដជា​ទទួល​បានការ​ដឹងគុណ​វិញ​…​ទទួល​បានការ​គាំទ្រ​…​បាន​ន័យ​ថា បើ​គ្នា​ឯង​មិន​ជួយ​…​ទៅ​ជួយ​អ្នក​ណា ដែល​មិន​ស្គាល់​…​ដែល​មិន​ដែល​មានអី​ជួយ​នោះ​…​?

មិនមែន​សូក​ទេ !…​ជីវិត​រស់នៅ​ក្នុង​សង្គម​…​អ្នក​ណា​ធ្វើ​ល្អ ទទួល​បាន​ផល​ល្អ​…​រាប់អាន​គ្នា​ទៅ​វិញ ទៅ​មក ពឹងពាក់​ទៅ​វិញ ទៅ​មក​…​ចេះ​ធ្វើ​ល្អ​ដាក់​គ្នា​…​ចេះ​ដោះស្រាយ​រាល់​ការ​លំបាក​របស់​ប្រជាជន​…​ទើប​ប្រជាជន​ស្រឡាញ់​ទុកចិត្ត​…​ខ្មែរ​យើង​មាន​ទម្លាប់​ល្អ​មួយ បើ​ទៅ​លេង​ផ្ទះ​គេ​យ៉ាង​ហោច​មាន​ចេក​មួយ​ស្និត ឬ​អន្សម​មួយ​ដែរ​…​អីចឹង​ហើយ​បានជា​គណបក្ស​ប្រជាជន​…​តេ​ជោ សែន ឈ្នះ​ឆ្នោត​ភ្លូក​ទឹក ភ្លូក​ដី​គ្រប់​អាណត្តិ​…​។

បើ​គ្រាន់តែ​ទៅ​ភូត​…​ទៅ​ជេរ​គេ ប្រមាថ​គេ​ឱ្យ​ប្រជាជន​ស្តាប់​…​ទៅ​សន្យា​ខ្យល់​…​មិន​ចេះ​មើល​ផ្ទះ​…​មើល​ឆ្នាំងបាយ​ប្រជាជន​…​មើល​អ្នកជំងឺ​ល្ហេ​ម​ល្ហា​ម​មិនឃើញ​…​។​ល​។ កុំ​សង្ឃឹមថា​បាន​ឈ្មះ​…​កុំ​សង្ឃឹម​ប្រជាជន​បោះ​ឆ្នោត​ឱ្យ​…​។

គណបក្ស​ខ្លះ​លុយ​ដុល្លារ​ច្រើន​ណាស់​…​គេ​ឱ្យមក​ធ្វើ​ទុន ដើម្បី​ធ្វើ​អាជីវកម្ម​នយោបាយ​…​ទាក់ទាញ​ប្រជាជន​ឱ្យ​ស្រឡាញ់​…​ឱ្យ​ប្រជាជន​បោះ​ឆ្នោត​ឱ្យ​…​មិន​យក​ប្រាក់​ទៅ​ជួយ​រំលែក​ទុក្ខ​ប្រជាជន​ក្នុង​គ្រាអាសន្ន​ទេ បែរជា​យក​ទៅ​ចិញ្ចឹម​ស្រី​ក្មេង​ឱ្យ​ស្រឡាញ់​…​ទៅ​ជិះ​យន្តហោះ​កំសាន្ត​លើ​ពិភពលោក​…​អា​មេ​រិ​ក បារាំង អូស្ត្រាលី ស្វុ​ី​ស ។​ល​។ ឯណា ឯណោះ​…​សង្ឃឹម​មេឃ​…​សូ​ម្បី​ខ្មោច​ក៏​មិន​បោះ​ឆ្នោត​ឱ្យ​ដែរ​…​ហេ ! ហេ !

រដូវ​បោះ​ឆ្នោត​មក​ដល់​ម្តង​ៗ…​ប្រជាជន​បាន​ធូរធារ​មួយ​គ្រា​ៗ…​ព្រោះ​ភ្ញៀវ​ដែល​ទៅ​លេង​ផ្ទះ​…​ភ្ញៀវ​ល្អ​មិន​ដៃទទេ​ទេ​…​យ៉ាង​ហោច​សា​រ៉ុ​ង​១ ប៊ី​ចេ​ង ប្រេង​ក្រឡា ភួយ មុង ចប ប៉ែល ថ្នាំពេទ្យ ។​ល​។ មិនមែន​សូក​ទេ​…​គឺ​ជួយ ! បើ​ជួយ​នាង​ៗ​ស្រី​ក្មេង​ឱ្យ​ស្រឡាញ់​…​ទើប​ហៅ​ថា សូក !

បក្ស​ខ្លះ​មិន​ជួយ​ត្រេកអរ​ប្រជាជន​បាន​អំណោយ​ទេ​…បែរជា​ជេរ​ប្រជាជន​ដែល​ទទួលអំណោយ​ទៅ​វិញ​…​កាន់តែលែង​បាន​សន្លឹក​ឆ្នោត​ថែមទៀត​…​អីចឹង​បាន​ចាញ់ !…
           អា​ឡេវ