«nu Tonomy» ក្រុមហ៊ុនអភិវឌ្ឍន៍ផ្នែក «Software» ជាក្រុមហ៊ុនរថយន្តគ្មានអ្នកបើកបរបានអញ្ជើញភ្ញៀវឱ្យសាកល្បងឡើងជិះរថយន្ត «Robo-Taxi» ឬ «តាក់ស៊ីគ្មានអ្នកបើកបរ» នៅតំបន់ពាណិជ្ជកម្មបច្ចេកវិទ្យា ភាគខាងលិចសិង្ហបុរី ។ សិង្ហបុរី គ្រោងប្រើ «តាក់ស៊ីគ្មានអ្នកបើកបរ» ជាផ្លូវការក្នុងឆ្នាំ២០១៨ ។
លោក Dong Parker ប្រធានក្រុមហ៊ុន «nu Tonomy» ប្រាប់ «Reuter» កាលពីពេល ថ្មីៗកន្លងមកថា «នេះជាអំឡុងពេលប្រវត្តិសាស្ត្រដ៏ពិតប្រាកដកំពុងផ្លាស់ប្តូរសំណង់ទីក្រុង និងជានិន្នាការនៃជ្រុងមួយដែលព័ទ្ធជុំវិញដងខ្លួនរបស់យើង» ។ ក្រុមហ៊ុន «nu Tonomy» ឱ្យដឹងថា ជាដំបូងស្ថិតនៅលើមូលដ្ឋាននៃការសាកល្បង និងគោលការណ៍នៃការពិសោធដែលចាប់ផ្តើមតាំងពីខែមេសាកន្លងមក ។
លោក Parker បានសហការជាមួយរដ្ឋាភិបាលសិង្ហបុរីលើគម្រោងការនេះ ដោយបង្ហាញក្តីសង្ឃឹមថា នឹងមានតាក់ស៊ីគ្មានអ្នកបើកបរចំនួន១០០គ្រឿងនៅសិង្ហបុរីក្នុងឆ្នាំ២០១៨ ។ «nu Tonomy» គឺជាក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុនជាច្រើនដែលចូលប្រឡូកក្នុងទីផ្សាររថយន្តគ្មានមនុស្សបើកបរ ខណៈពេលបណ្តាអ្នកផលិតរថយន្ត និងក្រុមហ៊ុនបច្ចេកវិទ្យាជាច្រើនទៀត ដែលសម្រេចកិច្ចព្រមព្រៀង ក៏ចាប់ដៃគ្នាធ្វើជាសម្ព័ន្ធមិត្ត ៕
ចែករំលែកព័តមាននេះ