ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកវិភាគ ៖ តម្លៃ​ប្រេង​ធ្លាក់​ចុះ ព្រោះតែ​មានការ​ផ្គត់ផ្គង់​លើសលប់

7 ឆ្នាំ មុន

ការ​ធ្លាក់​ចុះ​លើស​ពី​១%​នៃ​តម្លៃ​ប្រេង​កាលពី​ថ្ងៃ​អង្គារ ធនាគារ Goldman Sachs បាន​ព្រមាន​ថា ការ​ឡើងថ្លៃ​ក្នុង​ខែសីហា គឺ​បំផ្លើស​ពេក​ហើយ ។ ម្យ៉ាងទៀត ការ​ស្នើ​ឲ្យ​មានការ​ផ្អាក​ផលិតកម្ម​ប្រេង​ក្នុង​ពេល​តម្លៃ​ចុះ

ការ​ធ្លាក់​ចុះ​លើស​ពី​១%​នៃ​តម្លៃ​ប្រេង​កាលពី​ថ្ងៃ​អង្គារ ធនាគារ Goldman Sachs បាន​ព្រមាន​ថា ការ​ឡើងថ្លៃ​ក្នុង​ខែសីហា គឺ​បំផ្លើស​ពេក​ហើយ ។ ម្យ៉ាងទៀត ការ​ស្នើ​ឲ្យ​មានការ​ផ្អាក​ផលិតកម្ម​ប្រេង​ក្នុង​ពេល​តម្លៃ​ចុះថោក​បែប​នេះ មិន​អាច​ជួយ​កាត់​បន្ថយ​ទីផ្សារ​ដែល​ផ្គត់ផ្គង់​លើសលប់​បាន​ទេ ។

ប្រេង​ឆៅ​របស់​ក្រុមហ៊ុន​ប្រេង International Brent មាន​តម្លៃ​៤៨,៥៤​ដុល្លារ​ក្នុង​១​ធុង ដែល​ថោក​ជាង​ការ​លក់​លើក​មុន​ចំនួន​៦២​សេន ឬ​១,២៦% ។ ចំណែក​ប្រេង​ឆៅ​របស់​ក្រុមហ៊ុន​ប្រេង​អា​មេ​រិ​ក West Texas Intermediate (WTI) បាន​ធ្លាក់​ចុះ​៧៦​សេន ឬ​១,៦% ក្នុង​តម្លៃ​៤៦,៦៥​ដុល្លារ​ក្នុង​១​ធុង ។

អ្នកវិភាគ​បាន​និយាយ​ថា ការ​ធ្លាក់​ចុះ​នេះ គឺជា​លទ្ធផល​នៃ​ការ​ឡើងថ្លៃ​ក្នុង​ខែ​នេះ ដែល​បាន​ធ្វើ​ឲ្យ​តម្លៃ​ប្រេង​កើន​លើស​២០% រវាង​ដើមខែ​និង​ចុង​ស​ប្តា​ហ៍​មុន ។ តាំងពី​ពេល​នោះ​មក តម្លៃ​បាន​ធ្លាក់​ចុះ​ច្រើន​ជាង​៣,៥% ។

ធនាគារ Goldman Sachs បានឱ្យ​ដឹង​ថា ក្នុង​ពេល​ដែល​តម្លៃ​ប្រេង​លោត​ឡើង​វិញ​យ៉ាង​ខ្លាំង​តាំងពី​ថ្ងៃ​ទី​១ សីហា ពួក​យើង​ជឿជាក់​ថា វា​មិនមែន​កើតឡើង​ដោយសារ​មូលដ្ឋាន​ប្រេង​ល្អ​នោះ​ទេ ប៉ុន្តែ​គឺ​ដោយសារ​ព័ត៌មាន​ក្តៅ​គគុក​ពី​សក្តានុពល​នៃ​ការ​ផ្អាក​ផលិតកម្ម​ប្រេង រួម​ទាំង​ប្រាក់​ដុល្លារ​ចុះ​ខ្សោយ ។ ម្យ៉ាងទៀត សំណើ​របស់​សមាជិក​អង្គការ​ប្រទេស​នាំ​ចេញ​ប្រេង (OPEC) និង​អ្នក​ផលិត​ផ្សេង​ទៀត​ដូច​ជា ប្រទេស​រុ​ស្ស៊ី ក្នុង​ការ​ផ្អាក​ផលិតកម្ម​នា​ពេល​នេះ នឹង​ធ្វើ​ឲ្យ​ផលិតកម្ម​កើនឡើង​ទៅ​វិញ ហើយ​ធ្វើ​ឲ្យ​ការ​ផ្គត់ផ្គង់ និង​តម្រូវការ​កាន់តែ​គ្មាន​លំនឹង ។

ធនាគារ​នេះ​ក៏​បាន​និយាយ​ថា មូលហេតុ​ដែល​នាំ​ឲ្យ​បែប​នេះ គឺ​មក​ពី​ជម្លោះ​រវាង​សមាជិក OPEC គឺ​ប្រទេស​អា​រ៉ា​ប៊ី​សា​អូឌីត និង​អុ​ី​រ៉​ង់ ព្រមទាំង​ការ​សង្ស័យ​ទៅ​លើ​ប្រទេស​ផលិត​ប្រេង​ដែល​មិនមែន​ជា​សមាជិក OPEC គឺ​រុ​ស្ស៊ី ថា នឹង​មាន​បំណង​ចង់​សហការ​ឬ​អត់ ។

ធនាគារ Goldman Sachs បន្ត​ថា ពួក​គេ​គិត​ថា តម្លៃ​ប្រេង​ឆៅ​អាច​ស្មើនឹង​៤៥​ដុល្លារ ទៅ​៥០​ដុល្លារ​ក្នុង​១​ធុង​នា​រដូវក្តៅ​ខាង​មុខ ប៉ុន្តែ​ក៏​បាន​ព្រមាន​ថា ការ​ឡើងថ្លៃ​នឹង​ធ្វើ​ឲ្យ​ក្រុមហ៊ុន​ប្រេង​របស់​សហរដ្ឋអាមេរិក បន្ទាប​តម្លៃ​ប្រេង​ខ្លួន​នៅ​ត្រឹម​៤៥​ដុល្លារ​ក្នុង​១​ធុង ។

ធនាគារ​បារាំង BNP Paribas បាន​និយាយ​ថា ការ​អធិប្បាយ​ទៅ​លើ​ការ​ធ្វើ​ឲ្យ​មាន​លំនឹង​ឡើង​វិញ​ក្នុង​ទីផ្សារ​ប្រេង​នេះ បាន​ជួប​ប្រទះ​នឹង​ឧបសគ្គ​មួយ​ចំនួន​ដូច​ជា ការ​ត្រឡប់​មក​វិញ​នៃ​ការ​ផ្គត់ផ្គង់​លើសលប់​ដូច​ក្នុង​ឆមាស​ទី​២ និង​ផលិតកម្ម​រួម​របស់ OPEC បាន​កើនឡើង​ជាដើម ៕