ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អា​រ៉ា​ប៊ី​សា​អូឌីត​កំពុង​បូម​ប្រេង​ឆៅ​ក្នុង​កម្រិត​ខ្ពស់​ដើម្បី​បង្កើន​សក្តានុពល

7 ឆ្នាំ មុន

ប្រទេស​អា​រ៉ា​ប៊ី​សា​អូឌីត ៖ អា​រ៉ា​ប៊ី​សា​អូឌីត​បាន​បញ្ជាក់​ថា ខ្លួន​អាច​នឹង​បង្កើន​ទិន្នផល​ប្រេង​ឆៅ​នៅ​ខែសីហា ក្នុង​កម្រិត​ខ្ពស់​មួយ​ដែល​មិន​ធ្លាប់​មាន​ពីមុខ​មក ព្រោះ​វា​អាច​ផ្ដល់​នូវ​សក្ដានុពល​កាន់តែ​ច្រើន​ដល់​ប្រទេស​អា​រ៉ាប់

ប្រទេស​អា​រ៉ា​ប៊ី​សា​អូឌីត ៖ អា​រ៉ា​ប៊ី​សា​អូឌីត​បាន​បញ្ជាក់​ថា ខ្លួន​អាច​នឹង​បង្កើន​ទិន្នផល​ប្រេង​ឆៅ​នៅ​ខែសីហា ក្នុង​កម្រិត​ខ្ពស់​មួយ​ដែល​មិន​ធ្លាប់​មាន​ពីមុខ​មក ព្រោះ​វា​អាច​ផ្ដល់​នូវ​សក្ដានុពល​កាន់តែ​ច្រើន​ដល់​ប្រទេស​អា​រ៉ាប់​ក្នុង​កិច្ច​ពិភាក្សា​ក្រៅផ្លូវការ​នៅ​ខែកញ្ញា ស្តី​ពី​ការ​បង្កក​ផលិតកម្ម​។ នេះ​បើ​យោង​តាម​សារព័ត៌មាន Reuters បាន​រាយការណ៍​នៅ​ថ្ងៃ​ពុធ ដោយ​ដកស្រង់​ចេញពី​ប្រភព​ឯកសារ​ឧស្សាហកម្ម ។

ប្រទេស​អា​រ៉ា​ប៊ី​សា​អូឌីត ជា​ប្រទេស​ផលិត​ប្រេង​ធំ​បំផុត​ក្នុង​ចំណោម​បណ្តា​ប្រទេស​នាំ​ចេញ​ប្រេង ហៅ​កាត់​ថា OPEC ដែល​បាន​បូម​ប្រេង​ឆៅ​ចំនួន​១០,៦៧​លាន​បារ៉ែល​ក្នុង​មួយ​ថ្ងៃ​កាលពី​ខែកក្កដា ដោយ​កើនឡើង​១២​ម៉ឺន​បារ៉ែល​ក្នុង​មួយ​ថ្ងៃ បើ​ធៀប​នឹង​ខែមិថុនា ។ ក្រុមហ៊ុន​ប្រេង​នៅ​ប្រទេស​អា​រ៉ា​ប៊ី​សា​អូឌីត ជា​ធម្មតា បង្កើន​ការ​ផលិត​ប្រេង​ឆៅ​នៅ​រដូវក្តៅ ដោយសារ​មាន​តម្រូវការ​ខ្ពស់ ។ ប៉ុន្តែ​អ្វី​ដែល​ខុស​ពី​ធម្មតា​នោះ គឺ​ការ​ផលិត​បាន​កើនឡើង​ដល់​អត្រា​មួយ​ខ្ពស់ រហូត​ខ្ពស់​ជាង​កម្រិត​កំពូល​នៅ​រដូវក្តៅ​មុន​ទៅ​ទៀត ។

បន្ទាប់​ពី​ធ្វើ​ឲ្យ​ទិន្នផល​មាន​ស្ថិរភាព​នៅ​ក្នុង​ឆមាស​ទី​១ ក្រុមហ៊ុន​ប្រេង​នៅ​អា​រ៉ា​ប៊ី​សា​អូឌីត បាន​ចាប់ផ្តើម​បូម​ប្រេង​កាន់តែ​ច្រើន​ចាប់ពី​ខែមិថុនា និង​បង្កើន​ផលិតកម្ម​របស់​ខ្លួន ក្នុង​គោលបំណង​ផលិត​ប្រេង​ឲ្យ​លើស​ប្រទេស​កំពូល​ផលិត​ប្រេង​របស់​ពិភពលោក គឺ​ប្រទេស​រុ​ស្ស៊ី ដែល​មិនមែន​ជា​សមាជិក​របស់ OPEC ។ ទិន្នផល​កាន់តែ​ខ្ពស់ នឹង​ផ្តល់​សក្តានុពល​កាន់តែ​ច្រើន​ដល់​អា​រ៉ា​ប៊ី​សា​អូឌីត សម្រាប់​កិច្ចប្រជុំ​នៅ​ខែកញ្ញា ខាង​មុខ ។ នេះ​បើ​យោង​តាម​ប្រភព​ព័ត៌មាន Reuters ។

តាម​ប្រភព​មួយ​ដែល​មិនមែន​ជា​សមាជិក​របស់​អង្គការ OPEC បាន​ប្រាប់​សារព័ត៌មាន Reuters ថា ក្រុមហ៊ុន​ប្រេង​អា​រ៉ា​ប៊ី​សា​អូឌីត​បាន​ប្រាប់​ទីផ្សារ​ជា​សម្ងាត់​ថា ទិន្នផល​អាច​នឹង​កើនឡើង​នៅ​ក្នុង​ខែសីហា ចាប់ពី​១០,៨​លាន​បារ៉ែល ដល់​១០,៩​លាន​បារ៉ែល​ក្នុង​មួយ​ថ្ងៃ ។

ប្រទេស​អា​រ៉ា​ប៊ី​សា​អូឌីត​ពូកែ​ក្នុង​ការ​ធ្វើ​ឲ្យ​តម្លៃ​ប្រេង​កើនឡើង ហើយ​កាលពី​ស​ប្តា​ហ៍​មុន រដ្ឋមន្ត្រីក្រសួង​ប្រេង លោក Khalid Al- Falih បាន​និយាយ​ថា អា​រ៉ា​ប៊ី​សា​អូឌីត​នឹង​ចាត់វិធានការ​ដើម្បី​ជួយ​ឲ្យ​មាន​តុល្យភាព​ទីផ្សារ​ឡើង​វិញ​។ តម្លៃ​ប្រេង​បាន​កើនឡើង ហើយ​វិនិយោគិន​ប្រញាប់ប្រញាល់​ស្វែងរក​ឱកាស​រក​ប្រាក់​ពាក់ព័ន្ធ​នឹង​តម្លៃ​ប្រេង​នេះ ។

ប្រទេស​អា​រ៉ា​ប៊ី​សា​អូឌីត នឹង​ក្លាយជា​អ្នក​ចរចា​ចម្បង​ក្នុង​កិច្ច​ពិភាក្សា​រឿង​បង្កក​ផលិតកម្ម នៅ​ខែកញ្ញា ខាង​មុខ ។ ប្រទេស​នេះ​បាន​ចរចា​ឈ្នះ​ក្នុង​កិច្ចប្រជុំ​នៃ​ទីក្រុង​ដូ​ហា កាល​ពី​ខែមេសា ដែល​កិច្ចប្រជុំ​នោះ​មាន​គោលបំណង​ដើម្បី​ឈាន​ដល់​កិច្ចព្រមព្រៀង​មួយ​បន្ទាប់​ពី​បាន​ទទូច​ថា កិច្ចព្រមព្រៀង​ណាមួយ​ត្រូវ​តែ​រួម​បញ្ចូល​ជាមួយ​ប្រទេស​អីុ​រ៉​ង់ ដែល​អីុរ៉​ង់​នឹង​មិន​យល់ព្រម​ឡើយ ដោយសារ​តែ​ខ្លួន​ទើប​ធូរស្រាល​ពី​ការ​ដាក់​ទណ្ឌកម្ម​ប្រេង ។

កិច្ចប្រជុំ​ក្រៅផ្លូវការ​នៅ​ខែកញ្ញា រវាង​អង្គការ OPEC និង​ដៃគូ​មិនមែន OPEC ត្រូវ​បាន​គេ​រំពឹង​ថា នឹង​មិន​ទទួល​បាន​ជោគជ័យ​អ្វី​ឡើយ ពាក់ព័ន្ធ​នឹង​ផ្នែក​ផលិតកម្ម​នេះ ។
អតីត​ប្រធាន​អង្គការ OPEC លោក Chakib Khelil បាន​រាយការណ៍​ស្តី​ពី​ការ​កើនឡើង​នៃ​ទិន្នផល​ក្នុង​ប្រទេស​អា​រ៉ាប់ ប្រាប់​ទូរទស្សន៍ Bloomberg ថា ប្រទេស​មហាអំណាច​ប្រេង​ជា​សមាជិក​អង្គការ OPEC ដូច​ជា ប្រទេស​អា​រ៉ា​ប៊ី​សា​អូឌីត អីុ​រ៉​ង់ និង​អីុ​រ៉ា​ក់ ព្រមទាំង​ប្រទេស​មិនមែន​សមាជិក​អង្គការ OPEC គឺ​ប្រទេស​រុ​ស្ស៊ី អាច​នឹង​យល់ព្រម​លើ​ការ​បង្កក​ការ​ផលិត ដោយសារ​តែ​ពួក​គេ​ដណ្តើម​បាន​ភាគហ៊ុន​ទីផ្សារ​ទាំងអស់​រួច​ទៅ​ហើយ ។

តម្លៃ​ប្រេង​បាន​កើនឡើង​ភ្លាម​ៗ បន្ទាប់​ពី​ភ្នាក់ងារ​រដ្ឋបាល​ព័ត៌មាន​ថាមពល ហៅ​កាត់​ថា EIA ចេញផ្សាយ​របាយការណ៍​ប្រចាំ​ស​ប្តា​ហ៍ ថា ការ​ស្តុក​ប្រេង​ឆៅ​បាន​ធ្លាក់​ចុះ​កាលពី​ស​ប្ដា​ហ៍​មុន​ចំនួន​២,៥​លាន​បារ៉ែល រហូត​ដល់​ថ្ងៃ​ទី​១២ សីហា មាន​ចំនួន​៥២១.១​លាន​បារ៉ែល ៕