ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោកយាយ​អាយុ​102​ឆ្នាំ​បង្ហាញ​អាថ៌​កំបាំង​អាយុ​វែង ដោយសារ​ផឹកស្រា​បៀរ​ក្នុង​មួយ​ថ្ងៃមួយ​កែវ

7 ឆ្នាំ មុន

សារព័ត៌មាន «The Endependent» របស់​អង់គ្លេស​ផ្សាយ​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា លោកយាយ Mildred Bowers​ឬ​ហៅ​ថា​លោកយាយ Millie ត្រៀម​ប្រារព្ធ​ខួបកំណើត​អាយុ​១០៣​ឆ្នាំ នៅ​ថ្ងៃ​ទី​៣១

សារព័ត៌មាន «The Endependent» របស់​អង់គ្លេស​ផ្សាយ​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា លោកយាយ Mildred Bowers​ឬ​ហៅ​ថា​លោកយាយ Millie ត្រៀម​ប្រារព្ធ​ខួបកំណើត​អាយុ​១០៣​ឆ្នាំ នៅ​ថ្ងៃ​ទី​៣១ សីហា ២០១៦ ។ លោកយាយ​ជា​កូន​ទី​៩​មានជីវិត​រស់នៅ​យ៉ាង​យូរ​ឆ្លងកាត់​ស្ថានភាព​លំបាក​វេទនា​ក្នុង​ក្រុម​គ្រួសារ​ក្នុង​អំឡុង​ឆ្នាំ​១៩៥៩ ។ គាត់​មាន​អាយុ​វែង​ជាង​ប្តី​ទាំង​២​នាក់​របស់​គាត់ ។

លោកយាយ Millie ប្រាប់​សារព័ត៌មាន​ក្នុងស្រុក​ថា អាថ៌​កំបាំង​ធ្វើ​ឱ្យ​មាន​អាយុ​វែង គឺ​ផឹកស្រា​បៀរ​ក្នុង​មួយ​ថ្ងៃមួយ​កែវ ។ គាត់​ធ្វើ​បែប​នេះ​តាំងពី​ចូល​ទៅ​រស់នៅ​ក្នុង​មជ្ឈមណ្ឌល​ចាស់ជរា​នៅ​រដ្ឋ South Carolina សហរដ្ឋអាមេរិក ។

លោកយាយ Millie បាន​សាកសួរ​អ្នក​ថែទាំ​ចាស់ជរា​ម្នាក់​ថា តើ​គាត់​អាច​ផឹកស្រា​បៀរ​បាន​ឬ​អត់ ? ក្រោយ​ពេល​អ្នក​ថែទាំ​ចាស់ជរា​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​រួច​ក៏​យល់ព្រម​ឱ្យ​គាត់​ផឹកស្រា​បៀរ​ជា​រៀងរាល់ថ្ងៃ​នៅ​វេលា​ម៉ោង​៤​រសៀល ។

នៅ​ពេល​អ្នកកាសែត​សួរ​ថា តើ​លោកយាយ​បាន​ណែនាំ​ឱ្យ​អ្នក​ផ្សេង​ទៀត​ផឹកស្រា​បៀរ​ដែរ​ឬ​អត់ ? លោកយាយ​ឆ្លើយ​ថា អ្នកខ្លះ​មិន​ចូល​ចិត្ត​ផឹក​កាហ្វេ ឬ​ទឹកតែ ដូច្នេះ​គាត់​ចង់ឱ្យ​ពួក​គេ​ផឹក​ភេសជ្ជៈ​ដែល​ខ្លួន​ចូល​ចិត្ត ។

លោកយាយ Millie បញ្ជាក់​ថា គាត់​មាន​អាយុ​វែង​បែប​នេះ កត្តា​ពូជ និង​ផ្នែក​ផ្លូវចិត្ត​មាន​ចំណែក​សំខាន់​ដែរ ៕