ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប៉ុន្មាន​ចំណុច​ដែល​ស្ត្រី​ប្រាថ្នា​ចង់បាន​ពី​បុរស?

7 ឆ្នាំ មុន

បើ​ទោះ​ណា​ស្ត្រី​ជា​ភេទ​មួយ​ដែល​ស្ងប់ស្ងាត់ ប៉ុន្តែ​ក៏​មិន​បញ្ជាក់​ថា ពួក​នាង​មិន​យល់​អ្វី​ដែល​នៅ​ជុំវិញ​ខ្លួន​នោះ​ទេ ។ បុរស​បើ​ទោះ​ណា​សម្បូរ​ដោយ​វោហារ ប៉ុន្តែ​មាន​ពេល​ខ្លះ​ការ​និយាយ​របស់​ពួក​គេ​អស់​ជា​ច្រើន​ម៉ោង​នោះ

បើ​ទោះ​ណា​ស្ត្រី​ជា​ភេទ​មួយ​ដែល​ស្ងប់ស្ងាត់ ប៉ុន្តែ​ក៏​មិន​បញ្ជាក់​ថា ពួក​នាង​មិន​យល់​អ្វី​ដែល​នៅ​ជុំវិញ​ខ្លួន​នោះ​ទេ ។ បុរស​បើ​ទោះ​ណា​សម្បូរ​ដោយ​វោហារ ប៉ុន្តែ​មាន​ពេល​ខ្លះ​ការ​និយាយ​របស់​ពួក​គេ​អស់​ជា​ច្រើន​ម៉ោង​នោះ​គឺ​គ្មាន​អត្ថន័យ​ស្មើនឹង​វាចា​ដែល​បង្កប់​នៅ​ក្នុង​ភាព​ស្ងប់ស្ងាត់​របស់​ស្ត្រី​នោះ​ឡើយ ។ ត្រង់​ចំណុច​នេះ​បុរស​មួយ​ចំនួន​ពិតជា​ពិបាក​ស្វែង​យល់​ថា ចំពោះ​ស្ត្រី​ពួក​គេ​មិនដឹង​ថា ស្ត្រី​ចង់បាន​អ្វីខ្លះ ជា​ពិសេស​ក្នុង​ការ​ជ្រើស​បុរស​មក​ធ្វើ​ជា​គូជីវិត​។ បើ​តាម​ក្រុម​អ្នកជំនាញ​ចិត្តសាស្ត្រ​បញ្ជាក់​ថា មាន​៣​ចំណុច​ធំ​ៗ​ដែល​ស្ត្រី​ចង់បាន​ពី​បុរស​លើ​ការ​ទាក់ទង ៖

១-​ភាព​ស្មោះត្រង់ ៖ ភាព​ស្មោះត្រង់​របស់​បុរស​គឺជា​អី្វ​មួយ​ដែល​សំខាន់​បំផុត​សម្រាប់​ស្ត្រី​។ ក្នុង​ករណី​នាង​ឃើញ​ថា អ្នក​កំពុង​កុហក​នោះ នាង​នឹង​មិន​អភ័យទោស​ឱ្យ​អ្នក​ដោយ​ងាយ​ទេ​។ ប៉ុន្តែ​ប្រសិនជា​អ្នក​បញ្ឈប់​កំហុសឆ្គង​ទាំងនេះ ហើយ​សារភាព​ដោយ​ស្មោះត្រង់ អ្នក​អាច​នឹង​មានឱកាស​ជា​ថ្មី ។ នាង​អាច​នឹង​មាន​ជំនឿ​លើ​អ្នក​វិញ ដោយ​ឥត​សង្ស័យ ។ ការ​សារភាព​របស់​អ្នក​ពិតជា​មាន​ន័យ​ខ្លាំង​ណាស់ សម្រាប់​រូប​នាង ។ អ្នក​ត្រូវ​ចង​ចាំ​ថា ស្ត្រី​គឺ​តែងតែ​ស្វែងរក​និង​ចង់បាន​ដៃគូ​ជីវិត​ម្នាក់​ដែល​នាង​អាច​ពឹងពាក់​បាន។

២-​ស្តាប់​និង​ទទួលយក​យោបល់​នាង ៖ ប្រសិនជា​អស់លោក​បុរស​ៗ កំពុង​ស្វែងរក​ការ​ទាក់ទង​មួយ​ប្រកបដោយ​ភាពរឹងមាំ អស់លោក​ចាំបាច់​ត្រូវ​ពង្រីក និង​កែ​លំអ​បំ​ណិ​ន​ស្តាប់​របស់​ខ្លួន ។ គួរតែ​បើក​ត្រចៀក​ស្តាប់​យោបល់​របស់​នាង និង​មិន​ត្រូវ​ផ្តល់​ដំណោះស្រាយ ដោយ​យក​តាម​គំនិត​ខ្លួនឯង​គ្រប់ពេល​នោះ​ទេ ។ គួរ​ចាំ​ថា ស្ត្រី​មិនមែន​ជា​និច្ចកាល​ចង់បាន​តែ​ចម្លើយ​នោះ​ទេ​។ ពួក​នាង​ក៏​ត្រូវការ​ឱ្យ​អ្នក​ដទៃ​ជា​ពិសេស​បុរស​ស្តាប់​ការ​បញ្ចេញមតិ​របស់​នាង ហើយ​រឹតតែ​មិន​ចង់ឱ្យ​បុរស​រិះគន់​យោបល់​របស់​នាង​ទៀត​ផង ។

៣-​មាន​ភាព​ក្លាហាន និង​ហា​៊​ន​ប្រឈម​នឹង​ហេតុការណ៍​ទាំងឡាយ ៖ យើង​ទាំងអស់​គ្នា​ពិតជា​ដឹង​ហើយ​ថា ស្ត្រី​ចម្រើន​វ័យ​លឿន​ជាង​បុរស ។ ស្ត្រី​ក៏​ត្រូវការ​ទីពឹង​មួយ​ដែល​រឹង​មាំ និង​កក់ក្តៅ​ផង​ដែរ ។ នាង​ចង់ឱ្យ​បុរស​ដែល​ជា​ស្វាមី ជា​សង្សារ​របស់​ខ្លួន​នេះ​មានគំនិត​ចាស់ទុំ​ចេះ​ទទួលខុសត្រូវ មានចិត្ត​ស្ងប់ និង​ចេះ​គ្រប់គ្រង​ខ្លួនឯង​បាន​ផង​ដែរ ។ បុរស​ត្រូវ​បង្ហាញ​ប្រាប់​ទៅ​ស្ត្រី​ដែល​ខ្លួន​ស្រឡាញ់​ថា ខ្លួន​អាច​ប្រឈម​នឹង​ហេតុការណ៍​គ្រប់​បែប​យ៉ា​ង ហើយ​មិន​រត់គេច​ពី​ហេតុការណ៍​ទាំងនោះ​ឡើយ ។

ពិត​ណាស់ ជួនកាល​ការ​ធ្វើ​ការងារ​អ្វីមួយ​ទៅ​តាម​គេ​បង្គាប់​អាច​ជា​រឿង​ល្អ​ម្យា​៉​ង តែ​នោះ​គឺ​អាច​បង្ហាញ​ថា អ្នក​កំពុង​ប្រឈម​ទៅ​នឹង​ហានិភ័យ​ផ្សេង​ៗ​ផង​ដែរ ។ ស្ត្រី​ពិតជា​ពេញចិត្ត​ខ្លាំង​ណាស់ ប្រសិនបើ​នាង​ដឹង​ថា នាង​អាច​ពឹងផ្អែក​លើ​បុរស​ជា​ស្វាមី ជា​គូស្នេហ៍​របស់​ខ្លួន​បាន ៕