ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សិស្ស​ពិការ​ដៃ​ទាំង​ពីរ ចង់​បន្ត​សិក្សា​នៅ​ឧត្តម​សិក្សា

7 ឆ្នាំ មុន

ខេត្តកំពង់ចាម ៖ សិស្ស​ប្រុស​ស្រី​ចំនួន​៦.១២៤​នាក់ បាន​ធ្វើ​ដំណើរ​តាម​មធ្យោបាយ​ម៉ូតូ​មក​កាន់​ម​ណ្ឌ ល​ប្រឡង​១១​កន្លែង ដោយ​ខ្លួនឯង មាន​ដៃជើង​គ្រប់លក្ខណៈ​ទាំងអស់ ចំណែក​យុវ​សិស្ស​ឈ្មោះ

ខេត្តកំពង់ចាម ៖ សិស្ស​ប្រុស​ស្រី​ចំនួន​៦.១២៤​នាក់   បាន​ធ្វើ​ដំណើរ​តាម​មធ្យោបាយ​ម៉ូតូ​មក​កាន់​ម​ណ្ឌ ល​ប្រឡង​១១​កន្លែង ដោយ​ខ្លួនឯង មាន​ដៃជើង​គ្រប់លក្ខណៈ​ទាំងអស់ ចំណែក​យុវ​សិស្ស​ឈ្មោះ ហ៊ួ​ត យូ​ឡែ​ន អាយុ​១៨​ឆ្នាំ  មក​ពី​វិទ្យាល័យ ហ៊ុន សែន  ម៉េ​ង​ហួត ស្វាយ​តា​នា​ន់ ឃុំ​កោះអណ្តែត ស្រុក​ស្រី​សន្ធរ ពិការ​ដៃ​ទាំង​២​ដោយ​មិន​បាន​ចុះ​ញ៉ម​នឹង​ព្រហ្ម​លិខិត​នោះ​ទេ   គឺ​បាន​មក​ចូលរួម​ប្រឡង​នៅ​មណ្ឌល​សាលា​គរុកោសល្យ និង​វិ​ក្រិត​ការ​ខេត្តកំពង់ចាម ព្រមទាំង​បង្ហាញ​ពី​សមត្ថភាព​របស់​ខ្លួន​ផង​ដែរ ។

លោកគ្រូ សួន  សៅ​រ៉ា​ឌី  បង្រៀន​នៅ​វិទ្យាល័យ​ព្រះ​សីហ​នុ​ក្រុង​កំពង់ចាម បាន​ឲ្យ​ដឹង​នៅ​ព្រឹក ថ្ងៃ​ទី​២៣ សីហា ២០១៦​ថា រូប​លោក​បានឃើញ​គេ​បង្ហោះ​រូបភាព​ពី​បេក្ខជន​ឈ្មោះ យូ​ឡែ​ន  ពិការ​ដៃ​ទាំង​ពីរ​ត្រូវ​មក​ចូលរួម​ប្រឡង​សញ្ញាប័ត្រ មធ្យមសិក្សា​ទុតិយភូមិ នៅ​សាលា​គរុកោសល្យ​ខេត្ត នៅ​លើ​បណ្តាញ​សង្គម ( facebook )    នៅ​ថ្ងៃ​ទី​២២ សីហា ក៏​មាន​ក្តី​អាណិតអាសូរ​។ លុះ​នៅ​ព្រឹក​ថ្ងៃ​ទី​២៣ សីហា ក៏​បាន​ស្កាត់​មក​ជួប​ដូច​បំណង និង​បាន​ផ្តល់​នូវ​ថវិកា​មួយ​ចំនួន សម្រាប់​ចាយ​ក្នុង​ពេល​ប្រឡង​នេះ ជាមួយនឹង​ការ ជូនពរ​ឲ្យ​ប្អូន​បាន​ប្រឡង​ជាប់ ។ 

អ្នកស្រី ហេង ចាន់​សា​រ៉េ​ត អាយុ​៥៨​ឆ្នាំ   នៅ​ភូមិ​ទី​៦    សង្កាត់​វាលវង់ ក្រុង​កំពង់ចាម បាន​ឲ្យ​ដឹង​ថា​នៅ​ពេល​ដែល​មុន​ប្អូនប្រុស​ជីដូនមួយ​ឈ្មោះ ហ៊ួ​ត ឡូញ ត្រូវជា​ឪពុក​របស់​ឈ្មោះ យូ​ឡែ​ន រស់នៅ​ភូមិ​ក្បា​កោះ ឃុំ​កោះអណ្តែត ស្រុក​ស្រី​សន្ធរ  ដំបូង​មក​មក​ធ្វើ​ជា​ព្រូឡាន​នៅ​ក្រុង​កំពង់ចាម   ដើម្បី​យក​ប្រាក់​ផ្ត​ត់​ផ្គង់​គ្រួសារ​(​ប្រពន្ធ​ឈ្មោះ ហេង សុ​ភី ព្រមទាំង​កូន​ៗ៤​នាក់​) ។ ដោយសារ​តែ​មុខរបរ​នេះ​មិនសូវ​បាន​លុយ​ក៏​រត់​ម៉ូតូឌុប នៅ​រាជធានី​ភ្នំពេញ​ម្តង​។

ក្រោយមក​ក៏​បាន​ធ្លាក់ខ្លួន​ឈឺ​ចេះ​តែ​ដុនដាប​ទៅ​ៗ ដោយគ្រូពេទ្យ​មិន​អាច​ជួយ​សង្គ្រោះ​បាន  តែ​មុន​នឹង​ស្លាប់​បាន​ផ្តាំផ្ញើ​ថា « បងស្រី​សូម​ជួយ​មើល​កូនប្រុស​ពៅ​ខ្ញុំ​ផង​» ចំពោះ​បណ្តាំ​នេះ​គាត់​មិន​ភ្លេច​ទេ​នៅ​ពេល​ប្រឡង​បាក់​ឌុ​ប ក៏​បាន​ហៅ​ក្មួយ​ឈ្មោះ យូ​ឡែ​ន​ឲ្យ​មក​ស្នាក់​នៅ និង​ហូប​បាយ​ផ្ទះ​របស់​គាត់ និង​បាន​ឲ្យ​កូនស្រី​ជួយ​ជូន​ទៅ​កាន់    មណ្ឌល​ប្រឡង​ថែម​ទៀត ព្រមទាំង​បាន​ជួយ​ស្លៀកពាក់​ខោអាវ​ឲ្យ​គាត់​ពិត​អាណិត​ដល់​ក្មួយ​ណាស់ ឪពុក​របស់​គេ​ស្លាប់​ចោល​ជិត​៥​ឆ្នាំ​ហើយ ។

យុវ​សិស្ស​ពិការ​ដៃ​ទាំង​ពីរ​ឈ្មោះ ហ៊ួ​ត យូ​ឡែ​ន រៀន​នៅ​ថ្នាក់​ទី​១២«B» វិទ្យាល័យ​ហ៊ុន សែន ស្វាយ​តា​នា​ន់​ប្រាប់​ឲ្យ​ដឹង​ដែរ​ថា  នៅ​ពេល​ដែល​កើត​ចេញពី​ផ្ទៃ​ម្តា​យមក  ពិការ​ដៃ​ទាំង​ពីរ​តាំងពី​កំណើត​ម្លេះ ហើយ​ជើង​ខាងឆ្វេង​មាន​ម្រាម​តែ​២  ជា​កូន​ទី​៤​ក្នុង​ចំណោម​បងប្អូន​៤​នាក់  ចាប់តាំងពី​បាន​ចូល​រៀន​នៅសាលា​បឋម​សិក្សា​រហូត​ដល់​ថ្នាក់​វិទ្យាល័យ  បាន​ប្រឹងប្រែង​តស៊ូ​ដោយ​បាន​ជិះ​កង់​ទៅ​រៀន​ទាំង​លំបាក​ក្នុង​ចម្ងាយ​ផ្លូវ​ពី​ផ្ទះ​ទៅ​សាលា​ប្រហែល​៨​គីឡូម៉ែត្រ ។ 

ក្នុង​ថ្ងៃ​ប្រឡង​បាក់​ឌុ​ប​ទី​២៣​សីហា សម្រាប់​វិញ្ញាសារ​ប្រឡង​ដែល​ក្រសួង​អប់រំ​បាន​ដាក់​មក​នោះ រូបគេ​ធ្វើ​បាន​គ្រាន់បើ​ដែរ  ចំពោះ​លទ្ធផល​មិនដឹង​ជា​យ៉ាងម៉េច​ទេ  តែបើ​ជាប់​ចង់​បន្ត​សិក្សា​នៅ​សាកលវិទ្យាល័យ​ដែរ  តែ​ម្តាយ​ក្រីក្រ​មិនដឹង​បាន​ប្រាក់​មកពីណា​ដើម្បី​បន្ត​ការ​សិក្សា​ដូច​គេ​៕